ព័ត៌មានជាតិ

ចាប់ពី​ចុងខែ​មេសា​នេះ​ ​អ្នកដំណើរ​អាច​ជិះ​រថភ្លើង​ពី​កម្ពុជា​ ​ដល់​សិង្ហបុរី​

​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​បញ្ជាក់​ថា​ ​ការ​បើក​ដំណើរការ​ផ្លូវដែក​ជា​ ​មួយ​ប្រទេស​ថៃ​ ​នឹងអាច​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ប្រទេស​អាស៊ាន​មួយចំនួន​បាន​ ​នា​ពេល​ខាង​ ​មុខ​នេះ​។​

​ក្នុង​ដំណើរ​ចុះ​ពិ​និ​ត្យ​សា្ថ​នីយ​រថភ្លើង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​កាលពីដើម​សប្តាហ៍​នេះ​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ​ផ្លូវដែក​កម្ពុជា​បាន​តភ្ជាប់​ជាមួយ​ផ្លូវដែក​ថៃ​ហើយ​ ​ប៉ុន្តែ​ភាគី​ទាំងពីរ​មិនទាន់​បាន​បើកឲ្យ​ដំណើរការ​នៅឡើយ​ទេ​ ​ដោយសារ​កម្ពុជា​ ​និង​ថៃ​មិនទាន់​ ​ចុះ​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​ជាមួយគ្នា​។​ ​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​ ​បាន​រៀបចំ​រួចរាល់​ ​អស់ហើយ​ ​ដោយ​រង់ចាំ​តែ​ថ្ងៃ​ ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ចុះ​កិច្ច​ព្រមព្រៀង​នៅ​ថ្ងៃ​បើក​សម្ពោធ​ផ្លូវដែក​ឆ្លងកាត់​ប្រទេស​កម្ពុជា​-​ថៃ​នៅ​ថ្ងៃទី២២ខែមេសា​ខាងមុខនេះ​តែប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី​បន្ដ​ថា​ ​នៅពេល​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ផ្លូវដែក​នេះ​ ​ទាំង​ការ​ដឹកទំនិញ​ ​ទាំង​អ្នកដំណើរ​ ​និង​អ្នកទេសចរ​ ​អាច​ធ្វើដំណើរ​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​តាមរយៈ​ការ​ជិះ​រថភ្លើង​តែម្តង​ក៏បាន​។​ ​«​ប្រជារាស្ត្រ​អាច​ធ្វើដំណើរ​ ​កម្មករ​ ​កម្មការិនី​អាច​ធ្វើដំណើរ​ពី​បាងកក​មកដល់​កម្ពុជា​ ​ចំណែក​អ្នកធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ខេត្ត​ព្រះសីហនុ​ ​និង​ពី​រាជធានី​ភ្នំពេញ​ដល់​ប៉ោយប៉ែត​អាច​បន្ត​ ​ដំណើរ​តាម​រថភ្លើង​ដល់​បាងកក​ ​ដល់​ម៉ាឡេស៊ី​ ​ឬ​សិង្ហបុរី​ក៏បាន​»​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close