នគរបាល​ចុះ​បង្ក្រាប​ក្លឹប​ ​ម៉ៃ​អា​មី​ ​ទាំងយប់​ ​ឃាត់​មនុស្ស​ជាច្រើននា​ក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ក្លឹប​កម្សាន្ត​ ​ម៉ៃ​អា​មី​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ៣៦០​ ​ក្នុង​សង្កាត់​បឹងកេងកង​ទី១​ ​ខណ្ឌចំការមន​ ​ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូល​កាលពី​វេលា​ម៉ោង​ប្រមាណ២រំលង​អធ្រាត្រ​ ​ឈាន​ចូល​ថ្ងៃទី១១​ ​ខែមេសា​ ​នេះ​ ​ពាក់ព័ន្ធ​ការ​ជួញ​ដូ​រនិង​ប្រេី​ប្រាស់​គ្រឿងញៀន​។​ ​

​ក្នុង​ការ​បង្រ្កាប​នោះ​ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​ជា៤០នាក់​ ​និង​បាន​រក​ឃើញ​គ្រឿងញៀន​មួយចំនួន​ទៀត​ ​តែ​មិនទាន់​ដឹង​បរិមាណ​ប៉ុន្មាន​ទេ​ ​ដោយ​នៅពេល​នេះ​សមត្ថកិច្ច​នៅ​មិនទាន់​ធ្វើការ​បញ្ជាក់​ព័ត៌មាន​។​ ​

​ក្រោយ​ការ​ចុះ​បង្ក្រាប​ ​មនុស្ស​ទាំងអស់​ត្រូវ​បាន​ដឹក​តាម​រថយន្ត​យក​មកកាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទាំងយប់​ ​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​គូរ​រំលឹក​ផង​ដែរ​ថា​ ​ទីតាំង​ខាង​លេី​ ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​បាន​ចុះ​មក​ធ្វេី​ការ​ហាមឃាត់​ចំនួន៣ដង​រួចមក​ហើយ​ ​ថែមទាំង​បិត​លែង​ឲ្យ​ដំ​ណេី​រកា​រ​ទៀតផង​ ​តែ​មិនយូរ​ប៉ុន្មាន​ក៏​បើក​ ​ដំណើរការ​វិញ​។​ ​

​តែរ​ហូត​មកដល់​យប់​ឈាន​ចូល​ថ្ងៃ១១​ ​ខែមេសា​ ​ស្រាប់តែ​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ ​ចុះ​ធ្វើការ​បង្ក្រាប​ស្ងាត់​ៗ​ទាំងយប់​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close