រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ ​រដ្ឋមន្រ្តី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​និង​អគ្គព្រះរាជអាជ្ញា​ ​ទៅ​ទស្សនៈ​កិច្ច​ឆ្នេរ​ឋានសួគ៌​

ខេត្ត​ព្រះសីហនុ​៖​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូ​បនីយ៌​កម្ម​និង​សំណង់​ ​ឯក​ឧត្តម​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ ​និង​ឯកឧត្តម​ ​អ៊ុ​ក​ ​សា​វុធ​ ​អគ្គព្រះរាជអាជ្ញា​អម​សា​លា​ឧទ្ធរណ៌​ ​នៅ​ថ្ងៃទី២០មេសា២០១៩នេះ​ ​បាន​អញ្ជើញ​ធ្វើ​ទស្សនៈ​កិច្ច​ទៅកាន់​ ​រម​ណីយ៌​ដ្ឋាន​ម៉ាហ្វីយ៉ា​ ​រី​សត​ ​ឆ្នេរ​ឋានសួគ៌​ ​កោះ​រ៉ុង​។​

​លោក​ឧកញ៉ា​ទៀ​ ​វិចិត្រ​ ​ក្នុងនាម​ប្រតិបត្តិ​ករ​វិ​សយ័​ឯកជន​ ​ម្ចាស់​រម​ណីយ៌​ដ្ឋាន​ម៉ាហ្វីយ៉ា​ ​រី​សត​ ​ឆ្នេរ​ឋានសួគ៌​ ​កោះ​រ៉ុង​ ​មានបាន​សម្តែង​នូវ​មោទនភាព​ចំពោះ​វត្តមាន​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ ​ឯកឧត្តម​រដ្ឋមន្ត្រី​និង​ឯកឧត្តម​អគ្គព្រះរាជអាជ្ញា​អម​សា​លា​ឧទ្ធរណ៌​ដែល​អញ្ជើញ​មក​ទស្សនកិច្ច​ពិនិត្យ​ ​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ផ្សេង​ៗ​បំរើ​អោយ​វិ​សយ័​ទេស​ចរ​ណ៏​នៅ​រម​ណីយ៌​ដ្ឋាន​ម៉ាហ្វីយ៉ា​ ​រី​សត​ ​ក្នុង​ពេល​ដែល​បច្ចុប្បន្ន​ ​រម​ណីយ៌​ដ្ឋាន​មួយ​នេះ​ ​រៀបចំ​បាន​នូវ​សេ​វា​ផ្សេង​ៗ​សម្រាប់​អ្នក​ទេស​ចរ​ណ៏​ជាតិ​និង​ទេស​ចរ​ណ៏​បរទេស​មក​សម្រាក​លេង​កំសាន្ត​ ​មាន​ដូចជា​កន្លែង​ស្នាក់នៅ​ ​អាហារដ្ឋាន​និង​កន្លែង​លេង​កំសាន្ត​របស់​ភ្ញៀវ​ ​ហើយ​ជាបន្តបន្ទាប់​នឹង​មាន​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ទេស​ចរ​ណ៏​ចម្រុះ​បន្ថែម​ទៀត​ ​ដើម្បី​រួមចំណែក​លើកស្ទួយ​វិ​សយ័​ទេស​ចរ​ណ៏​ជាតិ​ជាពិសេស​ខេត្ត​ព្រះសីហនុ​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close