គ្រាន់តែ​ទាស់​រឿង​ជីកដី​ ​យក​កាំបិតប៉័ងតោ​ដេញ​កាប់សម្លាប់​បងប្អូន​ឯង​ស្លាប់២នាក់​

​ខេត្តសៀមរាប​ ​៖​ ​ដោយសារតែ​ទំនាស់​រឿង​ជីកដី​ដាក់​បង្គោល​ដើម្បី​ធ្វើ​បន្ទប់ទឹក​នៅមុខ​ផ្ទះ​ ​ជន​កំណាច​ម្នាក់​ត្រូវជា​បងប្អូន​បង្កើត​ ​បាន​យក​កាំបិតប៉័ងតោ​ដេញ​កាប់សម្លាប់​បងប្អូន​ឯង​យ៉ាង​សាហាវ​ព្រៃផ្សៃ​ ​បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាម​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ៥ល្ងាច​ ​ថ្ងៃទី២០​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ស្ថិតនៅ​ភូមិ​ដំរី​កូន​ ​ឃុំ​ពពេល​ ​ស្រុក​សូត្រ​និគម​ ​ខេត្តសៀមរាប​។​

​តាម​សមត្ថកិច្ច​ឲ្យដឹង​ថា​ ​ជនរងគ្រោះ​ ​ទី១​-​មានឈ្មោះ​ ​វ៉ូ​ ​ខឹម​ ​ភេទ​ស្រី​ ​អាយុ​ ​៤៩​ ​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ ​ត្រូវ​កាប់​ត្រូវ​ថត​ថ្គាម​ខាងឆ្វេង​ ​១កាំបិត​ ​-​កញ្ចឹងក១កាំបិត​ ​ជនរងគ្រោះ​ ​និង​ទី២​-​មានឈ្មោះ​ ​វ៉ូ​ ​ឃុត​ ​ភេទ​ស្រី​ ​អាយុ៤២​ ​ឆ្នាំ​ ​(​ជា​ប្អូនស្រី​បង្កើត​)​មាន​ទីលំនៅ​ភូមិ.ឃុំ​កើតហេតុ​ ​កាប់​ត្រូវ​ចំ​ថ្គាម​ខាងឆ្វេង២កាំបិត​ ​លើ​ត្រចៀក១កាំបិត​ ​បំពង់ក១កាំបិត​ ​ត្រចៀក១កាំបិត​។​ ​រី​ឯ​ជនសង្ស័យ​ ​មាន​ ​ឈ្មោះ​ ​វ៉ូ​ ​វន​ ​ភេទប្រុស​ ​អាយុ​ ​៤៣​ ​ឆ្នាំ​ ​(​ប្អូនបង្កើត​)​ ​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

ដើមហេតុ​ដំបូង​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ជីកដី​ដាក់​បង្គោល​ធ្វើ​បន្ទប់ទឹក​ ​នៅមុខ​ផ្ទះ​ជនរងគ្រោះ​ហើយ​ជនរងគ្រោះ​ ​បាន​ស្ដីបន្ទោស​ ​ខ​ណះ​នោះ​ជនសង្ស័យ​បាន​តបត​សំដី​ទៅវិញ​ ​មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​បាន​ឡើង​ទៅលើ​ផ្ទះ​យក​កាំបិតប៉័ងតោ​ចុះ​មក​ចាប់​ជនរងគ្រោះ​ទី១ទាញ​មក​កាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​តែម្ដង​ ​ឃើញ​ដូចនោះ​ ​ជនរងគ្រោះ​ទី២​ ​ដែល​កំពុង​នៅ​លើ​ផ្ទះ​ ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ ​ពេលនោះ​ក៏​ត្រូវ​ជនសង្ស័យ​រត់​ទៅ​ដេញ​កាប់​ជាច្រើន​កាំបិត​រហូតដល់​ស្លាប់​ភ្លាម​ៗ​ដែរ​។​

​សូម​បញ្ជក់​ផង​ដែរ​ថា​ ​តាម​ការសាកសួរ​ពី​សាក្សី​ ​កន្លងមក​ជនសង្ស័យ​និង​ជនរងគ្រោះ​ធ្លាប់​មាន​ទំនាស់​រឿង​ដី​ហើយ​បាន​ប្ដឹង​គ្នា​ដល់​សាលាស្រុក​ ​ប៉ុន្តែ​មិនទាន់​ដោះស្រាយ​ចប់​នោះ​ទេ​ ​។​ ​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ចូន​ទៅ​តុលាការ​ ​ឯ​សាកសព​ត្រូវ​បាន​ប្រគល់ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ផ្ទះជនរងគ្រោះ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close