ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​ច្រាន​ចោល​ព័ត៍​មាន​មិន​ពិត​ ​រឿង​សង្វៀនមាន់​នៅ​ស្រុក​ស្ទឹងហាវ​

​ខេត្ត​ព្រះសីហនុ​ ​៖​ ​កាលពី​ថ្ងៃ​សៅរ៏​ ​ទី២០​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​សារ​ព័ត៍​មានឈ្មោះ​ថា​ ​ខ្មែរ​អច្ឆរិយ​(​ ​Khmer​ ​Achariyak​ ​)​ ​បាន​លើកយក​មក​ផ្សាយ​អំពី​រក​រណី​ ​សង្វៀនមាន់​ ​អាប៉ោង​នៅ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​ហើយ​បាន​ដាក់​ចំណង​ជង​ថា​ ​“​ ​សង្វៀនមាន់​ ​អាប៉ោង​នៅ​ស្រុក​ស្ទឹងហាវ​ ​ខេត្ត​ព្រះសីហនុ​ ​បើក​បាន​យ៉ាង​រលូន​បង្កើត​នូវ​អំពើ​ចោរកម្ម​សមត្ថកិច្ច​ធ្វើព្រងើយ​ ​គ្មាន​ការ​បង្រ្កាប​ឡើយ​”​ ​ភ្លាម​ៗ​នោះ​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិទ្ធ​ ​បាន​បញ្ជា​ ​អោយ​លោក​វរៈ​សេនីយ៍​ឯក​ ​រស់​ ​កី​ ​អធិការ​នគរបាល​ស្រុក​ស្ទឹងហាវ​ចុះទៅ​ពិនិត្យ​ដើម្បី​បញ្ជាក់​ព្រោះថា​ ​កន្លងមក​កាលពី​អំឡុង​ខែ០៣​ ​សង្វៀនមាន់​នេះ​បាន​លួច​បើក​ដំណើ​ការ​ ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​ជាស្​ថា​ប​ពរ​ក្រោយពី​បើក​បាន​រយះ​ពេល​មិនដល់​មួ​យស​ប្តា​ហ៏​ផង​ ​។​

​បន្ទាប់ពី​ចុះទៅ​ត្រួត​ពិន​ត្យ​ដល់ទី​តាំង​រួចរាល់​ហើយ​ ​លោក​អធិការ​ ​រស់​ ​ភី​ ​បាន​ធ្វើការ​ច្រានចោល​នូវ​ព័ត៍​មាន​មិន​ពិត​របស់​ ​សារ​ព​ត័​ត៍​មាន​ ​ខ្មែរ​ ​អ​ច្ឆ​រិយៈ​ ​ថា​ ​“​ ​ខ្ញុំបាទ​ ​រស់​ ​ភី​ ​អធិការ​នគរបាល​ស្រុក​ស្ទឹងហាវ​ ​សូម​បញ្ជាក់​ជូន​គេហ​ទំ​ព័រ​សារ​ព​ត៍​មាន​អច្ឆរិយ:ជ្រាប​ថា​ ​÷​ចំពោះ​សង្វៀនមាន់​ដែល​មាន​ម្ចាស់​ឈ្មោះ​ទ្រី​នេះ​គឺ​ខ្ញុំ​បាន​បញ្ជា​អោយ​កម្លាំង​ចុះទៅ​បង្រ្កាប​និង​បិទ​ ​មិន​អោយ​លេង​យូរ​មក​ហើយ​ ​មកដល់ពេលនេះ​ ​ខ្ញុំ​បាន​ឃើញ​សារ​ព​តិ៍​មាន​បង្ហោះ​រូបភាព​នេះ​ ​ខ្ញុំ​ក៏បាន​ចុះ​មកដល់​គោលដៅ​នេះ​ផ្ទាល់​តែម្ដង​ ​ហើយក៏​ពុំ​ឃើញ​មាន​គេលេង​ឬក៏​មាន​សង្វៀន​ជល់មាន់​ដូច​ការ​ចុះផ្សាយ​ដែរ​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិទ្ធ​ ​ជាថ្មី​ម្តង​ទៀត​សូម​ច្រាន​ចោល​នូវ​ព​ត៍​មាន​មិន​ពិត​របស់​សារ​ព​ត៍​មាន​ ​ខ្មែរ​អ​ច្ឆ​រិយៈ​នេះ​ ​ហើយ​សូម​ថ្លែងអំណរគុណ​រាល់​ការ​ផ្តល់​ព័ត៍​មាន​ពិត​ក្នុង​ន័យ​ស្ថាបនា​ ​និង​សូម​អោយ​រាល់​ព័ត៍​មាន​ណា​មិន​ផ្លូវការ​ ​និង​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​សូម​មេត្តា​ជួយ​កែសម្រួល​ ​និង​កែតម្រូវ​ ​ដើម្បី​ភាព​ថ្លៃថ្នូរ​ ​និង​ជួយ​រួមចំណែក​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​យើង​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close