កា​សុី​ណូ​គ្នាន​អាជ្ញាប័ណ្ណ​មួយ​កន្លែង​កំពុង​បើក​លេងល្បែង​គ្រប់​ប្រភេទ​ពិសេស​នោះ​គី​ល្បែង​បក្សី​កីឡា​(​ជល់មាន់​)​អាជ្ញាធរ​មើល​រំលង​?​

​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ ​នៅក្នុង​ ​កាស៊ីណូ​(​ហេ​រ៉ូ៧៧៧​)​ជិត​ច្រក​ទ្វារ​អន្តរជាតិ​បន្ទាយចក្រី​ ​ស្តិត​នៅ​ភូមិក​គោ​ ​ឃុំ​បន្ទាយចក្រី​ ​ស្រុក​ព្រះស្ដេច​ ​ខេត្តព្រៃវែង​ ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​
​ទាំង​ដែល​មិនទាន់​មាន​ ​អាជ្ញាប័ណ្ណ​ពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​សម្រាប់​ធ្វើអាជីវកម្ម​!​ ​។​

​គឺ​មាន​ត្រឹម​,​ស​,​ជ​,​ណ​,​ពីទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​កំសាន្ត​ ​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​ ​ក្លឹប​ម៉ាស្សា​ ​ក្លឹប​ឌឺ​ស្កូ​ ​ខារ៉ាអូខេ​ ​បាញ់​ស៊ីប​ ​និង​កន្លែង​ភ្នាល់​ល្បែង​ ​ប៉ុណ្ណោះ​។

​ប៉ុន្តែ​ផ្ទុយទៅវិញ​កាស៊ីណូ​មួយ​នេះ​ ​បែរជា​បំពាន​ធ្វើអាជីវកម្ម​ ​អស់​ជាច្រើន​ខែ​ ​ដោយ​ពុំ​ទាន់បាន​បំពេញ​កាតព្វកិច្ច​សុំច្បាប់​ ​ឬ​អាជ្ញាប័ណ្ណ​ពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញ​វត្តុ​នៅឡើយ​ទេ​?​ ​ម្យ៉ាងវិញទៀត​!​,​ស​,​ជ​,​ណ​,​ដែល​ចេញ​ក្រោយ​ឆ្នាំ២០១៧​ ​គឺ​មិន​មាន​ដាក់បញ្ចូល​ល្បែង​បក្សី​កីឡា​ទេ​!​ ​

​មិន​គួរណា​ថៅកែ​កា​ស៊ី​(​ហេ​រ៉ូ៧៧៧​)​ហ៊ាន​បើក​លេង​ជល់មាន់​ ​និង​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូលលេង​ដោយសេរី​និង​ចំហរ​។​

​ហេតុនេះ​សូម​លោក​ ​ម៉ី​ ​វ៉ាន់​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ ​នៃ​អគ្គ​នាយដ្ឋាន​ ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​មេត្តា​ពិ​ចារ​ចំពោះ​សកម្មភាព​កាស៊ីណូ​(​ហេ​រ៉ូ៧៧៧​)​នេះ​ឡើងវិញ​ផង​ប្រជា​ពល​រដ្ធ​អស់​ផ្ទះ​និង​បែកបាក់​គ្រួសារ​ដោយមាន​កា​សុី​ណូ​បង្កប់​ជល់មាន់​នេះ​។​

​បើ​តាម​ប្រភព​បាន​អោយ​ដឹង​ថា​ម្ចាស់​កា​សសុី​ណូ​(​ហេ​រ៉ូ៧៧៧​)​ខាងលើ​មាន​ថៅកែ​ឈ្មោះ​ ​ជា​ ​ភាជ​ ​នាយក​ក្រុមហ៊ុន​(​សម្បត្តិ​ចក្រី៧៧៧​,​ឯ​,​ក​)​ ​។​ ​ទទួល​បាន​,​ស​,​ជ​,​ណ​,​ពីទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ​លេខ៧៦១​ ​ចុះ​ថ្ងៃទី០២ខែកក្កដា​ឆ្នាំ២០១៨​ ​គឺ​ពុំ​មាន​ល្បែងភ្នាល់​បក្សី​កីឡា​ទេ​!​។​
​ហើយក៏​មិនទាន់​មាន​ ​អាជ្ញាប័ណ្ណ​បង់ពន្ធ​ពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​សម្រាប់​បើក​ធ្វើអាជីវកម្ម​នោះ​ដែរ​!​

​តែ​បែរជា​កាស៊ីណូ​មួយ​នេះ​អាច​ ​បើក​អាជីវកម្ម​ ​លេងល្បែង​ភ្នាល់​ចាក់​លុយ​គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន​ ​។​ ​

​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ២០១៨​ ​រហូតមកដល់​បច្ចុប្បន្ន​ ​ជាពិសេស​គឺ​ល្បែង​ជល់មាន់​តែម្ដង​!​។​ ​
​ហើយ​អ្នក​ចូលលេង​ភាគច្រើន​ ​ជា​ជន​អន្តោ​រប្រ​វេស​ន៍​វៀតណាម​ ​ដែល​ឆ្លង​ចូល​មក​ដោយ​ជិៈ​ទូក​កាត់​ទន្លេ​ ​ដើម្បី​វាង​សមត្ថកិច្ច​ច្រក​ទ្វារ​ ​ព្រោះ​ពួកគេ​អត់មាន​លិខិតស្នាម​អ្វី​ទេ​។​
​មិន​តែប៉ុណ្ណោះ​ ​កាស៊ីណូ​មួយ​នេះ​ ​ថែមទាំង​ ​អនុញ្ញាត​ខ្មែរយើង​ចូលលេង​ល្បែង​យ៉ាងច្រើន​កុះករ​ ​ជា​រៀងរាល់ថ្ងៃ​ដោយ​ចំហរ​។​

​ឆ្លើយតប​និង​ការ​លើកឡើង​ខាងលើ​លោក​ ​ជា​ ​ភាជ​ ​ថៅកែ​កាស៊ីណូ​(​ហេ​រ៉ូ៧៧៧​)​បាន​ឲ្យដឹង​នៅ​រសៀល​ថ្ងៃទី២១,០៤,២០១៩នេះ​ថា​!​ ​កាស៊ីណូ​លោក​មានច្បាប់​។​ ​ដោយឡែក​អាជ្ញាប័ណ្ណ​ ​លោក​បាន​ទៅ​ធ្វើ​ហើយ​ ​ប៉ុន្តែ​មិនទាន់​ធ្លាក់​មក​ ​six​ ​ព្រោះ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​មិន​នៅ​?​

​ឯ​លោក​ ​អ៊ុយ​ ​សា​គុណ​ ​នាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង​ ​បាន​ថ្លែង​ថា​!​ចំពោះ​កាស៊ីណូ​នេះ​លោក​មិន​ច្បាស់​ទេ​ចាំ​មើល​សួរ​គេ​សិន​។​ ​ប៉ុន្តែ​លោក​ ​ចាន់​ ​ចន​ ​ស្នងការ​រង​ខេត្តព្រៃវែង​ ​ទទួល​កិច្ចការ​ព្រំដែន​បាន​ថ្លែង​ថា​!​ ​ចំពោះ​កាស៊ីណូ​ ​នេះ​មាន​គេ​ប្ដឹង​ដែរ​ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​?​

​ហើយ​លោក​ចាំតែ​មាន​បទបញ្ជា​ពី​ស្នងការ​គឺ​និង​ចាត់ការ​ភ្លាម​!​

​រី​ឯ​លោក​ ​ព្រុំ​ ​សន្ធរ​ ​ស្នងការ​ខេត្តព្រៃវែង​មិន​អាច​សុំ​ការ​បកស្រាយ​បានទេ​នៅ​ល្ងាច​ថ្ងៃទី២២ខែមេសា​ឆ្នាំ២០១៩ដោយ​ទូ​រស​ព្ឌ័​ចូល​គ្មាន​អ្នកទទួល​.​

​សូម​បញ្ជាក់​ថា​ ​អាជ្ញាប័ណ្ណ​បើក​ធ្វើអាជីវកម្ម​ ​កាស៊ីណូ​និ​មួយ​ៗ​ ​គឺ​ភាគី​ម្ចាស់​ក្រុមហ៊ុន​ឬ​ថៅ​ ​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ០១ឆ្នាំ​ចំនួន៣០,០០០​$​(​បី​ម៉ឺន​ដុល្លារ​)​ ​។​ ​
​និង​ពេល​ទៅ​សុំច្បាប់​ពី​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ត្រូវ​តម្កល់​ចំនួន១០០,០០០​$​(​ដប់​ម៉ឺន​ដុល្លារ​)​។​ ​ថែមទាំង​ ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ ​ប្រចាំខែ​ទៀត​ ​ទើប​អាច​ដំណើរការ​ទៅ​បាន​ដោយ​ស្របច្បាប់​។​

​ប៉ុន្តែ​ផ្ទុយទៅវិញ​កាស៊ីណូ​(​ហេ​រ៉ូ៧៧៧​)​របស់​លោក​ ​ជា​ ​ភាជ​ ​វិញ​កំពុង​បើក​អាជីវកម្ម​ ​យ៉ាង​ពេញបន្ទុក​ ​ដោយ​គ្មាន​បំពេញបែបបទ​ព្រមទាំង​ផ្គើន​និង​រំលោភ​ទៅ​ច្បាប់​ថែមទៀត​
​និង​ល័ក្ខខ័ណ្ឌ​ច្បាប់​សោះ​ឡើយ​ ​នេះ​ជា​ការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ទើប​ទៅរួច​ ​បណ្ដាលឲ្យ​ខាត​ចំណូល​រដ្ឋ​ ​ហើយ​ម្ចាស់​កា​សុី​ណ​ ​ហេ​រ៉ូ​ ​៧៧៧បាន​កំពុងតែ​រំលោភច្បាប់​នឹង​បំពាន​លើ​ប្រសា​សន៏​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ​ហ៑ុន​ ​សែន​ដែល​បាន​ហាម​ច្បាប់​ថ្មី​ឆ្នាំ២០១៧មិន​អោយ​មាន​ជាដាច់ខាត​កា​សុី​ណូ​ណា​ដែល​មាន​លេងល្បែង​បញ្ជល់​បក្សី​ ​(​ជល់មាន់​)​ជាដាច់ខាត​៕​ ​ដោយ​ខ្មែរ៧មករា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close