គី​ម​ជុង​អ៊ុន​ ​នឹង​បំពេញ​ទស្សនកិច្ច​ ​ទៅកាន់​រុស្ស៊ី​ស្អែកនេះ​

​ក្នុង​ពេល​ដែល​កូរ៉េខាងជើង​ ​និង​ ​អាមេរិក​ ​ពិភាក្សា​មិន​មាន​ប្រសិទ្ធិ​ភាព​ ​ដោយ​ពិភាក្សា​ពីរ​លើក​មក​ហើយ​មិន​មាន​លទ្ធផល​ ​ល្អ​ប្រសើរ​។​ ​មិន​តែប៉ុណ្ណោះ​ ​អាមេរិក​នៅតែ​បន្ត​ដាក់ទណ្ឌកម្ម​ ​កូរ៉េខាងជើង​ ​ដដែល​ ​។​ ​នៅពេល​នេះ​លោ​ក​គី​ម​ជុង​អ៊ុន​ ​បាន​ជ្រើសរើស​ ​យុទ្ធសាស្ត្រ​ទីពីរ​ ​គឺ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ ​ចិន​ ​និង​រុស្ស៊ី​ ​។​

​ទាំងនោះ​ហើយ​គឺជា​ ​យុទ្ធសាស្ត្រ​ ​ព្រួញ​មួយ​បាញ់​ចំ​គោលដៅ​ពីរ​ ​ដោយ​កូរ៉េខាងជើង​ ​អាច​បង្ហាញ​ឲ្យ​ពិភពលោក​បានដឹង​ថា​ ​ ​លោក​ ​ទទួល​បានការ​គាំទ្រ​ ​ទាំង​ពី​រុស្ស៊ី​ ​និង​ចិន​ ​។​នៅពេល​នេះ​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​នឹង​ធ្វើដំណើរ​ ​ទៅកាន់​រុស្ស៊ី​នៅ​ថ្ងៃទី២៣ខែមេសា​ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​។​

​សារព័ត៌មាន​ ​Chosun​ ​ ​បាន​ផ្សាយ​ថា​ ​ជំនួប​លើកដំបូង​រវាង​ ​មេ​ដឹក​នាំ​គី​ម​ជុង​អ៊ុន​ ​និង​ពូ​ទី​ននឹង​ ​ធ្វើឡើង​នៅ​ថ្ងៃទី២៣​-​២៤ខែមេសា​ឆ្នាំ២០១៩​ ​។​ ​ជំនួប​អាច​នឹង​ធ្វើឡើង​នៅ​លើ​កោះ​ ​Russky​ ​តំបន់​ ​Vladivostok​ ​។​ ​លោក​ពូ​ទីន​ ​នឹង​ជួប​លោក​ ​គី​ម​ជុង​អ៊ុន​ ​រួច​បន្តដំណើរ​ទៅកាន់​ប្រទេស​ចិន​ ​ចូលរួម​កិច្ចប្រជុំ​ ​។​ ​

កាលពី​ថ្ងៃទី២១ខែមេសា​ ​លោក​ ​Kim​ ​Chang​ ​Son​ ​ជា​ដៃ​ស្កាំ​ ​របស់​មេ​ដឹក​នាំ​គី​ម​ជុង​អ៊ុន​បាន​ទៅកាន់​តំបន់​ភា​ក​ខាងកើត​រុស្ស៊ី​ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ជំនួប​ ​កំពូល​លោក​ពូ​ទីន​ ​និង​ ​គី​ម​ជុង​អ៊ុន​។​ ​

​ដំណើរ​ ​ទៅកាន់​តំបន់​ ​Vladivostok​ ​របស់​លោ​ក​គី​ម​ជុង​អ៊ុន​ ​មាន​រយៈពេល​ ​១០ទៅ១៥ម៉ោង​ក្នុង​ចម្ងាយផ្លូវ៧០០គីឡូម៉ែត្រ​ ​។​ ​កន្លងមក​លោ​ក​គី​ម​ជុង​អ៊ុន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម​ ​កាលពី​ខែកុម្ភៈ​ ​ទៅ​ជួប​ជាមួយ​លោក​ ​ដូ​ណា​លត្រាំ​ ​ត្រូវ​ធ្វើ​ដំណើ​ដល់ទៅ៦០ម៉ោង​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close