មាន​ជនបរទេស៣១នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​នៅ​ស្រីលង្កា​

​នៅក្នុង​សេចក្តី​ប្រកាស​ថ្មី​បំផុត​ ​មន្ត្រី​ស្រីលង្កា​បាន​ប្រកាស​ឲ្យដឹង​ថា​យ៉ាងហោចណាស់​ក៏​មាន​ជនបរទេស៣១នាក់​ ​មក​ពី១២ប្រទេស​ ​ស្លាប់​នៅក្នុង​ការវាយប្រហារ​នៅ​ប្រទេស្​រី​លង្ការ​ ​កាលពី​ថ្ងៃទី២១ខែមេសា​កន្លងមក​ ​។​ ​ក្នុងចំណោម​ជន​បរ​ទេ​សរ​ង្គ្រោះ​ ​មាន​ជនជាតិ​ឥណ្ឌា​ ​អង្គ​គ្លេស​ ​និង​ ​ដា​ណឺ​ម៉ាក់​.​.​.​។​

​មន្ត្រី​ជាន់ខ្ពស់​ ​ស្រី​លង្ការ​បាន​ឲ្យដឹង​ថា​ ​ជនជាតិ​អង់គ្លេស៨នាក់​ស្លាប់​នៅក្នុង​ហេតុ​ការ​ខាងលើ​ក្នុង​នោះ​មាន​ ​មេធាវី​នាង​ ​Anita​ ​Nicholson​ ​និង​កូនប្រុស​ ​ម្នាក់​កូនស្រី​ម្នាក់​។​ ​ចំណែក​ស្វាមី​របស់​នាង​ ​មានសំណាង​រួចផុត​ពី​ក្តី​ស្លាប់​ ​។​

​ប៉ូលិស​អន្តរជាតិ​ ​អាំង​ទែ​រប៉ូ​លបាន​សម្រេច​បញ្ជូន​ក្រុម​ពិសេស​ ​របស់​ខ្លួន​ទៅកាន់​ស្រី​លង្ការ​ ​ជួយ​ស្រាវជ្រាវ​ ​ការវាយប្រហារ​ភេរវកម្ម​ ​ជាបន្តបន្ទាប់​សម្លាប់​មនុស្ស​ ​ជិត៣០០នាក់​និង​ ​ជិត៥០០នាក់​រង​របួស​ ​។​

​អ​គ្ក​នាយក​ ​ប៉ូលិស​ ​អាំង​ទែ​រប៉ូល​ ​លោក​ ​Jurgen​ ​Stock​ ​បាន​ប្រកាស​ឲ្យដឹង​ថា​ ​កម្លាំង​ពិសេស​ដែល​ប៉ូលិស​អាំង​ទែ​រប៉ូល​ ​បាន​បញ្ជូន​មក​ ​មាន​ក្រុម​ឯកទេស​ស្តី​ពី​រំ​សែវ​ ​ត្រូ​ត​ពិនិត្យ​សាកសព​ ​ប្រឆាំង​ភេរវកម្ម​ ​.​.​.​ ​។​លោកStock​ ​បាន​ប្រកាស​ឲ្យដឹង​ថា​ ​នឹង​សហការ​ជាមួយ​កម្លាំង​ ​ទាហាន​ស្រីលង្កា​ ​បើក​ការស្រាវជ្រាវ​ ​។​

​ក្នុង​ពេល​ជាមួយគ្នា​នេះ​រដ្ឋាភិបាល​ស្រីលង្កា​បាន​បើក​យុទ្ធនាការ​ជា​ទ្រង់ទ្រាយ​ធំ​កម្ចាត់​ក្រុម​ភេរវកម្ម​ ​។​ ​គិតដល់​រសៀល​ថ្ងៃទី២២ខែមេសា​ ​កម្លាំង​សន្តិសុខ​ស្រី​លង្ការ​បាន​ចាប់ខ្លួន​ជនសង្ស័យ២៤នាក់​។​ ​ជាមួយគ្នា​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​ ​ហើយ​ដាក់​ពង្រាយ​កម្លាំង​ទាហាន​បន្ថែម​ជាង១ពាន់​នាក់​ការពារ​សន្តិសុខ​នៅ​ទីក្រុង​ ​Colombo​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close