ស្លាប់៦នាក់​ដោយ​គ្រោះថ្នាក់​យន្តហោះ​នៅ​រដ្ឋ​តិច​សាស​ ​អាមេរិក​

​គ្រោះថ្នាក់​យន្តហោះ​ ​ធុន​តូច​ប្រភេទ​ ​Beechcraft​ ​BE58​ ​នៅ​រដ្ឋ​តិច​សាស​កាលពី​ថ្ងៃទី២២ខែមេសា​ ​បណ្តាល​ឲ្យ​ស្លាប់​ ​៦នាក់​ ​។​ ​

​សារព័ត៌មាន​ ​CNN​ ​បាន​ដក​ស្រង​សម្តី​លោក​ ​Jason​ ​Reyes​ ​អ្នកនាំពាក្យ​ ​ក្រសួង​សុវត្ថិភាព​ចរាចរណ៍​សាធារណរដ្ឋ​តិច​សាស​បាន​ឲ្យដឹង​ថា​ ​ហេតុ​ការ​គ្រោះថ្នាក់​ ​កើតឡើង​នៅ​វេលា​ម៉ោង៩ព្រឹក​(​ម៉ោង​ក្នុង​តំបន់​)​ថ្ងៃទី២២ខែមេសា​នៅ​ជិត​ទីក្រុង​ ​Kerrville​ ​។​ ​គ្រោះថ្នាក់​នោះ​បាន​សម្លាប់​មនុស្ស​ ​ទាំង៦នាក់​នៅ​លើ​យន្តហោះ​ ​។​

​យន្តហោះ​ជួប​គ្រោះថ្នាក់​ពេល​ត្រៀម​ចុះចត​ ​ដោយ​បំណែក​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ចម្ងាយ​ពី​អាកាសយាន​ដ្ឋាន​ដល់​ជិត​ ​១០គីឡូម៉ែត្រ​ ​នៅ​ភាគ​ខាងជើង​អាកាសយាន​ដ្ឋាន​ ​។​ ​យន្តហោះ​ខាងលើ​ហោះហើរ​ចេញពី​ទីក្រុង​ ​Houston​ ​។​

​នៅពេល​នេះ​គែ​មិនទាន់​ដឹងពី​មូលហេតុ​ ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​នៅឡើយ​ទេ​។​ ​ក្រុម​អ្នកជំនាញ​របស់​ ​FAA​ ​កំពុងតែ​បើក​ការស្រាវជ្រាវ​ ​ករណី​គ្រោះថ្នាក់​ខាងលើ​ ​ដោយ​បញ្ជូន​អ្នក​ជំ​នាក់​ទៅកាន់​តំបន់​យន្តហោះ​ធ្លាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close