កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ទៀត​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​អន្លង់​កាំ​ពី​ ​ខេត្តក្រចេះ​

​មន្ត្រី​អង្គការ​ ​WWF​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ថា​ ​កូន​ផ្សោត​ ​ទើប​កើត​ថ្មី​មួយ​ក្បាល​ដែល​មាន​អាយុកាល​ប្រហែលជា​ប្រាំពីរ​ថ្ងៃ​ ​ត្រូវ​បាន​ប្រទះឃើញ​ ​នៅក្នុង​ ​ក្រុម​ហ្វូង​សត្វ​ផ្សោត​ធំ​ដែល​មាន​ចំនួន​ប្រមាណ​ជា​ប្រាំ​ក្បាល​ស្ថិត​ក្នុង​អន្លង់​កាំ​ពី​ ​ក្នុង​ភូមិ​កាំ​ពី​ ​ឃុំ​សំបុក​ ​ស្រុក​ចិត្រ​បូរី​ ​ខេត្តក្រចេះ​ ​កាលពី​រសៀល​ថ្ងៃទី១៨​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដោយក្រុម​ ​ការងារ​ស្រាវជ្រាវ​របស់​អង្គការ​ ​WWF​-​កម្ពុជា​ ​ប្រចាំ​ខេត្តក្រចេះ​។​

​កូន​ផ្សោត​ដែល​បាន​ប្រទះឃើញ​ថ្មីនេះ​ ​គឺជា​កូន​ផ្សោត​ទី៦​ ​ហើយដែល​ត្រូវ​បាន​កត់ត្រា​ ​ថា​ ​បាន​កើត​នៅក្នុង​ឆ្នាំ២០១៩​ ​ចាប់ពី​ខែមករា​ ​រហូតដល់​ខែមេសា​នេះ​។​ ​កូន​ផ្សោត​ទើប​កើត​ ​ថ្មីនេះ​ជា​លទ្ធផល​ថ្មី​មួយទៀត​ក្នុង​ឆ្នាំ២០១៩នេះ​ ​បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​ ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ ​ក្នុង​ប្រទេស​កម្ពុជា​។​

​លទ្ធផល​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ពី​កិច្ចសហការ​ដ៏​ល្អ​ប្រសើរ​ ​ក្នុង​ការងារ​អភិរក្ស​រវាង​ ​អង្គការ​ ​WWF​-​កម្ពុជា​ ​និង​ដៃគូ​អភិរក្ស​នានា​ ​ដូចជា​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ម្ចាស់​ផ្តល់​មូលនិធិ​ ​អង្គការ​ដៃគូ​ប្រជា​សហគមន៍​ ​សាធារណជន​ទូទៅ​ ​និង​ជាពិសេស​ ​រដ្ឋបាល​ជលផល​ ​នៃ​ក្រសួង​ ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ក្រសួងបរិស្ថាន​ ​ក្រសួងទេសចរណ៍​ ​និង​អាជ្ញាធរ​ថ្នាក់​ ​ខេត្តក្រចេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close