អ្នកជំនាញ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​ថ្នាំជក់​បន្ថែម​ទៀត​ ​ដើម្បី​កាត់បន្ថយ​អ្នក​ស្លាប់​ដោយសារ​ប្រើប្រាស់​ថ្នាំជក់​

​អ្នកជំនាញ​ផ្នែក​សុខភាព​ ​បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ពន្ធ​លើ​ផលិត​ ​ផល​ថ្នាំជក់​បន្ថែម​ ​ដើម្បី​កាត់បន្ថយ​អ្នក​ស្លាប់​ដោយសារ​ការប្រើ​ប្រាស់​ថ្នាំជក់​ ​និង​អ្នក​ស្រូប​យក​ ​ផ្សែង​បារី​ពី​គេ​។​ ​ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​មួយ​នា​ព្រឹក​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​នៅ​សណ្ឋាគារ​សាន់​វ៉េ​ ​រាជធានី​ភ្នំពេញ​។​

​លោក​ ​យ៉ិល​ ​ដារ៉ា​វុធ​ ​តំណាង​អង្គការសុខភាព​ពិភពលោក​ ​បាន​មានប្រសាសន៍​ ​លើកឡើង​ថា​ ​ការដំឡើង​ពន្ធ​ថ្នាំជក់​ឱ្យ​ខ្ពស់​ ​គឺជា​វិធានការ​ដែល​មានប្រសិទ្ធភាព​ខ្ពស់​ ​មិន​ត្រឹម​ ​តែ​អាច​កាត់បន្ថយ​ចំនួន​អ្នក​ជក់បារី​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏បាន​ចំណូល​កាន់តែ​ច្រើន​ ​ពី​ការដំឡើង​ពន្ធ​នេះ​ផង​ដែរ​។​ ​ចំណែក​លោក​ ​មុំ​ ​គង់​ ​នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខ​ ​ភាព​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​កម្ពុជា​អាច​ទទួល​បានផល​ប្រយោជន៍​សុខភាព​សាធារណៈ​ ​បាន​លុះត្រាតែ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ក្នុង​កម្រិត​អតិផរណា​ណាមួយ​ជាក់លាក់​បំផុត​។​

​លោក​បន្ត​ថា​ ​តាម​ការអង្កេត​លើ​មតិ​យុវជន​នៅ​ឆ្នាំ២០១៨​ ​បាន​បង្ហាញថា​ ​យុវជន​ភាគ​ ​ច្រើន​នឹង​ឈប់​ទិញ​បារី​ជក់​ ​បើ​តម្លៃ​បារី​ឡើង​ដល់​ ​១ម៉ឺន​រៀល​ ​ក្នុង១កញ្ចប់​ ​ខណៈ​ដែល​ ​បច្ចុប្បន្ន​បារី​ខ្លះ​តម្លៃ​ត្រឹ​ត​តែ​ ​២ពាន់​រៀល​ប៉ុណ្ណោះ​។​ ​លោក​បន្ថែម​ថា​ ​ការប្រើ​ប្រាស់​ថ្នាំជក់​នៅតែ​ ​ជា​មូលហេតុ​ចម្បង​ ​ដែល​បណ្តាល​ឱ្យ​ស្លាប់​។​ ​តាម​ការអង្កេត​របស់​ក្រុម​ជំនាញ​ផ្នែក​សុខភាព​ ​នៅ​កម្ពុជា​ ​ប្រជាពលរដ្ឋ​ប្រមាណ​ ​១០០០០នាក់​ ​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​បណ្តាល​ ​មក​ពី​ជំងឺ​ដែល​ ​បង្ក​ដោយ​ការប្រើ​ប្រាស់​ថ្នាំជក់​ ​ខណៈ​ដែល​ការ​ព្យាបាល​ជំងឺ​ ​ទាំងនេះ​ត្រូវ​ចំណាយ​ខ្ពស់​។​

​ជាមួយគ្នា​នេះ​ដែរ​លោក​ ​Ulysses​ ​Dorotheo​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់​ ​អាស៊ី​អាគ្នេយ៍​ ​មានប្រសាសន៍​ថា​ ​គោលនយោបាយ​ពន្ធ​លើ​ថ្នាំជក់​របស់​កម្ពុជា​ ​ក្នុងរយៈពេល​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ពុំ​ទាន់​ឆ្លើយតប​ទាំងស្រុង​ចំពោះ​ការកាត់បន្ថយ​ការ​ ​ប្រើប្រាស់​ថ្នាំជក់​នៅ​ ​ឡើយ​ទេ​។​

​លោក​បន្ត​ថា​ ​កម្ពុជា​ហូតពន្ធ​តែ​ ​២៥ភាគរយ​ ​ទៅ៣០ភាគរយ​ ​បើ​ធៀប​នឹង​តម្លៃ​ ​លក់រាយ​ ​នៃ​ផលិតផល​ថ្នាំជក់​ ​ហើយ​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ ​ដែល​មាន​អត្រាពន្ធ​លើ​ ​ថ្នាំជក់​ទាប​ជាងគេ​បំផុត​ ​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​។​ ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ ​ផលិតផល​ថ្នាំជក់​ ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ២០១៥​ ​ចង្អុលបង្ហាញ​ ​វិធានការ​សំ​ខាន់​ៗ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្គត់ផ្គង់​ ​និង​ការកាត់បន្ថយ​តម្រូវការ​ថ្នាំជក់​ ​រួម​ទាំង​វិធាន​ ​ការ​ពន្ធដារ​ផង​ដែរ​ ​ដោយ​សមស្រប​ណាមួយ​នឹង​អនុសញ្ញា​ ​ស្តី​ពី​ការ​ត្រួតពិនិត្យ​ ​ផលិតផល​ថ្នាំជក់​ ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ២០០៥​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close