ស្លាប់​កើន​ដល់​ ​៣២១នាក់​ ​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​ស្រីលង្កា​

​ដោយសារតែ​មាន​អ្នក​រង​របួសធ្ងន់​ជាច្រើន​ ​ទើប​អ្នក​ស្លាប់​ដោយ​ការវាយប្រហារ​ភេរវកម្ម​ ​បង្កឡើង​ដោយក្រុម​ ​IS​ ​បន្ត​កើនឡើង​ ​ដោយ​មក​ទល​ពេលនេះ​មាន​អ្នក​ស្លាប់​កើន​ដល់៣២១នាក់​ហើយ​។​

​មន្ត្រី​សុខាភិបាល​ស្រីលង្កា​បាន​ប្រកាស​ឲ្យដឹង​ថា​ ​ចំនួន​អ្នក​ស្លាប់​ដោយ​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃទី២១ខែមេសា​បន្ត​កើនឡើង​ ​ដោយសារតែ​មាន​អ្នក​រង​របួសធ្ងន់​ជាច្រើន​ស្ថិតនៅ​ក្នុង​ការសង្គ្រោះ​បន្ទាន់​ ​។​ ​នៅពេល​នេះ​មាន​អ្នក​ស្លាប់​កើនឡើង​ដល់ទៅ៣២១នាក់​ហើយ​ ​។​

​សារព័ត៌​មា​នរ៉យទ័​របា​ន​ផ្សាយ​ថា​ ​រដ្ឋាភិបាល​ស្រីលង្កា​បានសម្រេច​កាន់ទុក្ខ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី២៣ខែមេសា​។​ ​ក្រៅពី​អ្នក​ស្លាប់​នៅ​មាន​ ​មនុស្ស​ប្រមាណ៥០០នាក់​រង​របួស​ ​ហើយ​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​ជា​បន្ត​ទៀត​ ​។​ ​មន្ត្រី​ស្រីលង្កា​បាន​ផ្សាយ​ថា​ ​យ៉ាង​ហោច​ណា​សមាន​ភេរវ​ករ​អត្តឃាត៧នាក់​ ​បើក​ការវាយប្រហារ​ទៅលើ​ព្រះវិហារ​ ​៣កន្លែង​និង​ស​ណ្ឋា​គា​ ​៤កន្លែង​ ​នៅក្នុង​ប្រទេស​នេះ​។​

​ក្នុង​ថ្ងៃជា​មួយ​គ្នា​នេះ​ ​ប៉ូលិស​ស្រីលង្កា​ ​បាន​ប្រកាស​ឲ្យដឹង​ផង​ដែរ​ថា​ ​ចាប់បាន​ជនសង្ស័យ៤០នាក់​ ​ក្នុង​នោះ​មាន​ម្នាក់​ជា​ជនជាតិ​ស៊ីរី​ ​ក្រៅពី​នេះ​ជា​ជនជាតិ​ស្រីលង្កា​។​ ​សារព័ត៌មាន​ ​AFP​ ​បាន​ដក​ស្រង​សម្តី​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ ​Ruwan​ ​Wijewardene​ ​បាន​ប្រកាស​ឲ្យដឹង​ថា​ ​ការវាយប្រហារ​ខាងលើ​ ​គឺជា​ការសងសឹក​ ​ទៅលើ​ការវាយប្រហារ​ភេរវកម្ម​នៅក្នុង​ព្រះវិហារ​អ៊ី​ស្លាម​នៅ​ទីក្រុង​ ​Christchurch​ ​ប្រទេស​នូវេ​សាឡង់​កាលពី​ខែមីនា​កន្លងមក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close