សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ ​ណេត២៤ម៉ោង​ ​នៅ​ភូមិ​តា​ភុល​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​

​ទីតាំង​ណេត២៤ម៉ោង​មួយ​កន្លែង​ ​មាន​យីហោ​ ​855bet​ ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ភុល​ ​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​ ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បិទ​កាលពី​វេលា​ម៉ោង​ប្រមាណ៩ព្រឹក​ ​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​។​

​តាម​ប្រភព​ខ្លះ​បាន​ឲ្យដឹង​ថា​ ​នៅក្នុង​ ​ទីតាំង​នេះ​ ​គឺ​មាន​បង្កប់​ដោយ​ល្បែងភ្នាល់​តាម​អន​ឡាញ​ជាច្រើន​ប្រភេទ​ក្នុង​នោះ​មាន​ ​ហ្គេម​ ​បៀរ​ ​ឡុកឡាក់​ ​រ៉ូ​ឡែ​ត​ ​ឆ្នោត​ ​ភ្នាល់​ចាក់​បាល់​ ​បាញ់​ត្រី​ ​និង​ហ្គេម​ ​បង្វក់​ក្មេង​ផ្សេង​ៗ​ជាច្រើន​។​ល​។​

​តែ​យ៉ាងណាក៏ដោយ​ ​លោក​ ​នុល​ ​ខាន់​រ៉ា​ ​អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដែល​ដឹកនាំ​ផ្ទាល់​បាន​ឲ្យដឹង​ថា​ ​ការ​ចុះ​បិទ​ទីតាំង​ខាងលើ​នេះ​ ​មក​ពីទី​តាំង​នេះ​ខុស​គោលការណ៍​ ​៩ចំនុច​ ​របស់​មន្ទីរ​ ​ហើយ​ការ​ចុះ​បិទ​នៅ​ព្រឹកមិញ​នេះ​ ​មិន​មានការ​ឃាត់ខ្លួន​មនុស្ស​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close