អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​ទទួល​ជួប​សំណេះសំណាល​សម្ដែង​ការគួរសម​របស់​គណៈប្រតិភូ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​នៃ​កងទ័ព​ប្រជាជន​វៀតណាម​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​បាន​អញ្ជើញ​ទទួល​ជួប​ការ​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ​ដឹកនាំ​ដោយ​ ​ឯកឧត្ដម​ ​ឧត្ដមសេនីយ៍​ត្រី​ ​ឌូ​ ​ថាញ់​ប៊ិញ​ ​មេបញ្ជាការ​ ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិ​សេ​សេ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​នាយទាហាន​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរភូមិន្ទ​ជាច្រើន​រូប​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close