ក្រោយ​ការ​តវ៉ា​ ​ទីបំផុត​ក្រុមហ៊ុន​ ​7NG​ ​ប្រគល់​ដី​ឲ្យ​អ្នក​បង់​រំលោះ​ហើយ​

​រាជធានី​ភ្នំពេញ​៖​ ​បន្ទាប់ពី​មាន​ចោទប្រកាន់​កាលពី​រសៀល​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដោយ​គណនេយ្យ​ហ្វេ​សប៊ុ​ក​ឈ្មោះ​ ​Mech​ ​Seyha​ ​ជា​ប្រជាពលរដ្ឋ​ ​ដែល​បាន​ទិញ​ដី​បង់​រំលស់​រាប់​ឆ្នាំ​ជាមួយនឹង​ក្រុមហ៊ុន​ ​7NG​ ​របស់​លោក​ឧកញ៉ា​ ​ស្រី​ ​ចាន់​ថន​ ​នៅ​វិហារសួគ៌​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្តកណ្តាល​ ​រហូតមកដល់​រសៀល​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​គណនេយ្យ​ហ្វេ​សប៊ុ​ក​មួយ​នោះ​ ​បាន​សរ​សេ​បង្ហោះ​ម្តង​ទៀត​ថា​ ​«​ក្រោយ​មេឃ​ភ្លៀង​គឺ​ស្រ​ទ្បះ​ ​បាន​ប្តូរ​ផ្លាស់​ព្រោះ​គុណ​ធ​ម៏​»​។​

​លោក​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ថា​ ​ក្រោយ​ការពិភាក្សា​គ្នា​ ​ខ្ញុំបាទ​បាន​យល់​ច្បាស់​ថា​ក្រុមហ៊ុន7NGនិង​ក្រុមហ៊ុនSky​ ​Landគឺ​ម្ចាស់​ពីរ​ផ្សេងគ្នា​និង​មិន​មាន​អ្វី​ពាក់​ពន្ធ័​គ្នា​ទេ​ ​ក្នុង​នោះ​ដែរ​លោ​ក​ឧក​ញ្ញា​ ​ស្រី​ចាន់​ថន​ ​ក៏បាន​សម្រប​សំរួល​ជួយ​ខ្ញុំបាទ​បាន​កាត់​ដី៣ប្លង់​រួចរាល់​ហើយ​ ​មិន​លើស​ពីនោះ​ទៀត​ ​លោ​ក​ឧក​ញ្ញា​ស្រី​ចាន់​ថន​ ​ដោយ​បានដឹង​ថា​ខ្ញុំ​ជា​អតីតប្រធាន​អង្គ​កា​ជំនាញ​យុវជន​ឈានមុខ​ ​លោក​មានចិត្ត​ស្រលាញ់​កិច្ចការ​សង្គម​ ​ជួយ​យុវជន​ ​គាំទ្រ​ស្មារតី​បញ្ញាជន​ ​លោ​ក​ឧក​ញ្ញា​ក៏បាន​ជួយ​ជំ​រុញ​ឧ​ត្ថ​ម​ដល់​អង្គការ​អោយ​ដំណើរការ​ទ្បើង​វិញ​ ​លើ​ផ្នែក​សិល្បះ​តន្ត្រី​ ​សិប្បកម្ម​ ​កិច្ចការ​សង្គម​ ​ជំនាញ​ឯកទេស​យុវជន​ ​និង​ធានា​លើ​ការងារ​យុវជន​ក្រោយ​បញ្ចប់​ការសិក្សា​ ​និង​បន្ត​សិក្សា​គំរោង​ពង្រីក​វិស័យ​អប់រំ​ ​បើក​សាកល​វិទ្យាល័យ​លើ​ទីក្រុង​រណបSky​ ​Landផង​ដែរ​។​ ​ខ្ញុំបាទ​ពិតជា​សូម​អរគុណ​ដល់​លោ​ក​ឧក​ញ្ញា​ស្រី​ចាន់​ថន​ ​និង​សូមជូនពរ​លោ​ក​ឧញ្ញា​ជួប​តែ​សុខ​គ្រប់ប្រការ​។​

សូមជម្រាប​ជូន​ថា​ ​គណនេយ្យ​ហ្វេ​សប៊ុ​ក​ ​លោក​ ​Mech​ ​Seyha​ ​កាលពី​រសៀល​ថ្ងៃទី២៣​ ​មេសា​ ​បាន​សរសេរ​ដោយ​ស្នើសុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដោយ​លោក​សរសេរ​លើ​ហ្វេ​សប៊ុ​កថា​ ​“​តើ​ទេវតា​ ​អាច​ជួយ​ពួក​ខ្ញុំ​បានទេ​ ​សូម​ជួយ​ពួក​ខ្ញុំ​ផង​។​ ​Samdech​ ​Hun​ ​Sen​,​ ​Cambodian​ ​Prime​ ​Minister​។​ ​ដី​ ​7NG​ ​បង់​រំលោះ​ ​10ឆ្នាំ​ហើយ​ ​បង់​ផ្តាច់​ក៏​ច្រើន​ឆ្នាំ​ដែរ​ ​បាន​ទទួលលិខិត​កាន់កាប់​ ​តែ​មិនដឹង​ដី​នៅ​ទីណា​ ​ទៅ​សួរ​ក្រុមហ៊ុន​ ​សន្យា​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដោយ​ថា​ ​ខែវស្សា​ចាក់​ដី​អត់​បាន​ទៅដល់​ទីតាំង​ ​7NG​ ​ផ្ទាល់​ ​ដី​ដែលគេ​សន្យា​អោយ​ ​ឥទ្បូវ​គេ​សង់​ខូន​ដូ​អស់ហើយ​ ​ពេលនេះ​ ​តំណាង​ក្រុមហ៊ុន​ ​រក​លេស​ដោះស្រាយ​ហើយ​ ​អតិថិជន​ចាំ​ពី​មួយឆ្នាំ​ទីមួយ​ឆ្នាំ​ ​យូរ​សែន​យូរ​”​។​

​លោក​ ​ម៉ិច​ ​សីហា​ ​បន្ត​ថា​ ​“​យក​លុយ​គេ​មុន​ទៅ​ហើយ​ ​ហេតុអ្វី​មិន​អោយ​របស់​។​ ​នេះ​គេ​ហៅថា​ប្រើ​ពេល​បោក​មនុស្ស​ហើយ​។​ ​ហេតុអ្វី​ធ្វើបែប​នេះ​?​ ​លុយ​គេ​ខំ​រក​អ្នក​ខំ​ចាយ​ ​ចំណាយ​មិន​គិត​បោក​ពួក​ខ្ញុំ​អ្នកក្រ​ ​ពួក​ខ្ញុំ​មិនដែល​ស្គាល់​ល្អ​ដូច​អ្នកមាន​ ​ចិត្ត​អ្នកស្រែ​ក​ឃ្លាន​ ​ហ៊ាន​យក​លុយ​ខ្ញុំ​ ​តែ​មិន​មក​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​។​ ​ពិតជា​ឈឺចាប់​ណាស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close