មាន​រុស្ស៊ី​ ​និង​ចិន​នៅ​ពីក្រោយ​ ​គីម​ ​ជុង​អ៊ុន​ ​មិន​ខ្លាច​ប្រឈមមុខ​ជាមួយ​អាមេរិក​ឡើយ​

​រាល់​វិបត្តិ​ដែល​បង្កឡើង​ដោយ​អាមេរិក​ ​ហើយ​ពេល​មានការ​លូកដៃ​ពី​ចិន​ ​និង​រុស្ស៊ី​ ​នោះ​អាមេរិក​ ​មិន​អាច​ធ្វើអ្វី​បាន​នោះ​ឡើយ​ ​ជាក់ស្តែង​នៅក្នុង​ប្រទេស​ស៊ីរី​ ​អ៊ី​រ៉ង​ ​និង​វេណេហ្ស៊ុយអេឡា​ ​នា​ពេលនេះ​ផង​ដែរ​។​

​ពេលនេះ​មឹក​នាំ​គី​ម​ជុ​អ៊ុន​ ​បាន​ទៅដល់​រុស្ស៊ី​ហើយ​ ​ដែល​ជា​សារ​សម​ខាន់​បំផុត​ផ្ញើ​ទៅកាន់​អាមេរិក​ ​ថា​កូរ៉េខាងជើង​ ​នៅ​មាន​មហាអំណាច​យោធា​ ​ពីរ​ ​គាំទ្រ​ ​គឺ​ចិន​និង​រុស្ស៊ី​ ​។​គ្រាន់តែ​ឈានជើង​ចុះពី​រថភ្លើង​ពាសដែក​ភ្លាម​ ​លោ​ក​គី​ម​ជុង​អ៊ុន​ ​បាន​ប្រកាស​ថា​ ​នឹង​មានដំណើរ​ទស្សនកិច្ច​ ​លើក​ទីពីរ​ ​ទៅកាន់​ទី​ក្រុង​មូស្​កូ​ ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

​នេះ​ជា​លើកទីមួយ​ដែល​ ​មេដឹកនាំ​កូរ៉េខាងជើង​ ​គីម​ ​ជុង​ ​អ៊ុន​ ​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ ​ចាប់តាំងពី​ឡើង​កាន់​តំណែង​កាលពី​ចុងឆ្នាំ២០១១​ ​។​ ​កាលពី៨ឆ្នាំមុខ​ ​ឪពុក​លោ​ក​គីម​ ​ជុង​អ៊ុន​ ​គឺ​លោក​ ​គីម​ ​ជុង​អ៊ី​ល​ ​ក៏បាន​បំពេញ​ទស្សនកិច្ច​ ​ទៅកាន់​រុស្ស៊ី​ផង​ដែរ​ ​។​

​ពិធី​ទទួលស្វាគមន៍​ដំណើរ​មកដល់​បាន​ធ្វើឡើង​ ​នៅ​ ​ស្ថានីយ​ ​ភ្លើង​ ​នៅ​ទីក្រុង​ព្រំដែន​ ​Khasan​ ​ប្រទេស​រុស្ស៊ី​ ​នៅ​ថ្ងៃទី២៤ខែមេសា​ ​ដើម្បី​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ ​គឺ​ប្រធានាធិបតី​ ​ពូ​ទីន​។​

​តាម​គម្រោង​ ​លោក​ ​គី​ម​ជុង​អ៊ុន​ ​និង​ ​ពូ​ទីន​ ​នឹង​ជួបពិភាក្សា​គ្នា​នៅ​ថ្ងៃទី២៥ខែមេសា​ ​ស្តី​ពី​ទំនាក់ទំនង​ទ្វេភាគី​ ​។​ ​ក្រៅពី​នេះ​រុស្ស៊ី​ ​អាច​នឹង​ស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ ​៦ភាគី​ស្តី​ពី​បរមាណូ​ឡើងវិញ​។​

​ដំណើរ​ទស្សនកិច្ច​របស់​គីម​ ​ជុង​អ៊ុន​ ​ធ្វើឡើង​ក្រោយ​រយៈពេល២ខែ​ដែល​ជួបពិភាក្សា​ជាមួយ​ ​លោក​ត្រាំ​ ​ដោយ​មិន​ទទួល​បាន​ជោគជ័យ​។​ ​ក្រុម​អ្នកឯកទេស​បាន​លើកឡើង​ថា​ ​ជំនួប​ ​ជា​លើក​តំបូង​រវាង​ ​លោ​ក​គីម​ ​និង​ពូ​ទីន​ ​អាច​ជួយ​បំបែក​ភាព​ជាប់​គាំង​ ​ក្នុង​ដំណើរ​រំសាយ​បរមាណូ​នៅ​កូរ៉េខាងជើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close