អគ្គិភ័យ​ឆេះ​ ​ផ្ទះ​សំអាងការ​អប្សរា​ភ្នំពេញ​ ​ស្ថិត​ក្នុង​សង្កាត់​បឹងរាំង​

​រាជធានី​ភ្នំពេញ​ ​៖​ ​នៅ​វេលា​ម៉ោង​ប្រមាណ៤រសៀល​ ​ថ្ងៃទី២៤​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​អគ្គិភ័យ​បាន​កំពុង​ឆាបឆេះ​ផ្ទះ​សំអាងការ​អប្សរា​ភ្នំពេញ​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ៥៤​ ​ក្នុង​សង្កាត់​បឹងរាំង​ ​ខណ្ឌដូនពេញ​។​

​យោង​តាម​សេចក្តី​រាយការណ៍​ ​អគ្គិភ័យ​បាន​ឆាបឆេះ​ដល់​ជាន់លើ​ ​ដោយ​ក្នុង​នោះ​មាន​ជាប់​គាំង​មនុស្ស​នៅក្នុង​នោះ​ផង​ដែរ​។​

​យ៉ាងណាក៏ដោយ​ ​នៅ​វេលា​ម៉ោង​ប្រមាណ៤​ ​និង៥នាទី​ ​មនុស្ស​ស្រី​ម្នាក់​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​ចេញពីផ្ទះ​ត្រូវ​អគ្គិភ័យ​នោះ​ ​ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​ជួយ​អន្តរាគមន៍​បន្ត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close