JICA​ ​គ្រោង​ជួយ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​នៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​

លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី១​ ​ស្ថិតនៅ​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​កំណត់​យក​តំបន់​ជើងឯក​ ​សម្រាប់​សាងសង់​ស្ថានីយ​ក្រោម​ជំនួយឥតសំណង​ ​របស់​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន​ ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​JICA​។​

​លោក​ ​ឃួង​ ​ស្រេង​ ​ក៏បាន​ឯកភាព​ឱ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​និង​មន្ទីរ​ដែន​ដី​នគរូ​បនី​កម្ម​ចុះ​ ​បោះបង្គោល​ព្រំ​ ​និង​កាយ​អាចម៍ដី​ដែល​ចាក់​រំលោភ​ប្រឡាយ​ ​យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយ​ ​ដើម្បី​ទុក​ឱ្យ​អង្គការ​ចៃ​កា​ទៅតាម​តម្រូវការ​របស់​អង្គការ​នេះ​ ​ត្រូវការ​ការដ្ឋាន​របស់​ខ្លួន​។​

​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ ​ជា​ជំនួយឥតសំណង​របស់​ជប៉ុន​ដែល​ ​មាន​ទឹកប្រាក់​ប្រមាណ​ ​២៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ជា​គម្រោង​ដែល​មិនធ្លាប់​មាន​របស់​ ​ភាគី​ជប៉ុន​ ​ក្នុង​ការ​កសាង​ប្រឡាយ​លូ​នៅក្នុង​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close