ប្រធាន​សាខា​គយ​ខេត្ត​កំពង់ឆ្នាំង​ ​ហ៊ា​ល​ ​ទូច​ ​បញ្ជា​រកូន​ចៅ​ចាប់​ឡាន​ដឹក​បា​កាស់​ជម្រិត​ទារ​លុយ​ ​៥ពាន់​ដុល្លារ​ ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​

​លោក​ ​ហ៊ា​ល​ ​ទូច​ ​ប្រធាន​សាខា​គយ​និង​រដ្ឋា​ក​ខេត្ត​កំពង់ឆ្នាំង​ ​បាន​បញ្ជា​អោយ​កូនចៅ​ចាប់​ឡាន​ដឹក​ភេសជ្ជៈ​បា​កាស់​ជម្រិត​ទារ​លុយ​ ​៥០០០ដុល្លារ​ជា​ថ្នូរ​និង​ការ​មិន​បង្រ្កាប​ ​ពេល​លោក​ប្រធាន​គយ​រូប​នេះ​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេប​.​.​.​?​ ​ដោយ​ទុក​អោយ​កូនចៅ​ជា​អ្នកប្រើ​បច្ចេកទេស​ជំនាញ​ ​សំ​ឡុ​ត​ ​គម្រាម​ ​បន្លាច​ ​បង្កើត​អោយ​យឺតយូរ​ ​ខាតពេល​វេលា​ ​ខក​ការ​ដឹកជញ្ជូន​ពី​អ្នក​រក​សុី​ ​ខក​អីវ៉ាន់​យក​អោយ​ម៉ូយ​។​ ​ហើយ​នៅទីបំផុត​…​.​ចុង​ក្រោយ​បន្ធូ​បន្ថយ​បញ្ចុះ​តំលៃ​ត្រឹម២០០០ដុល្លារ​ ​ក៏​អនុញ្ញាត​អោយ​ឡាន​ដឹកទំនិញ​បា​កាស់​នោះ​ចេញ​ ​ពី​ស្នាក់​ការ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ឆ្នាំង​ ​នៅ​វេលា​ម៉ោង៧និង៥០នាទី​ព្រលប់​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ក្រោយពី​ចាប់បាន​ចំនួន៥ម៉ោង​ ​គឺ​នៅ​វេលា​ម៉ោង២និង៣០នាទី​រសៀល​ដដែល​។​

​ប្រភព​ពី​ម្ចាស់​ទំនិញ​បាន​ស្រក់​ទឹកភ្នែក​ឈឺចាប់​ ​និង​និយាយ​ថា​៖​ ​មិន​គួរណា​លោក​គយ​ខេត្ត​កំពង់ឆ្នាំង​ ​ធ្វើបាប​ពួកគាត់​ ​គ្រាន់តែ​រក​សុី​បន្តិចបន្តួច​គ្រាន់​ដោះស្រាយ​បញ្ហា​ក្រពះ​នោះ​សោះ​.​.​?​ ​រួចខ្លួន​(​មេគយ​)​មិន​លើក​ទូរស័ព្ទ​ដើម្បី​ស្តាប់​ទទួលយក​ហេតុផល​ ​សុខចិត្ត​អោយ​កូនចៅ​ឈ្មោះ​ ​ណាល់​ ​.​ជា​អ្នក​ដើ​តួរ​ជម្រិត​ ​ដោយឡែក​ខ្លួនឯង​ជា​មេ​កើយ​ ​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេបទឹក​ឃ្មុំ​ទៅវិញ​។​

​តាម​សម្ដី​ម្ចាស់​ទំនិញ​បាន​អោយ​ដឹង​ថា​ ​គយ​ចល័ត​របស់​លោក​ ​ហ៊ា​ល​ ​ទូច​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​បញ្ជា​អោយ​កូនចៅ​ចាប់​រថយន្ត​កង់៦​ ​ដឹក​ភេសជ្ជ​បា​កាស់​ ​ចំនួន១៥០កេស​ ​ដែល​ដឹក​ហួស​ទីរួមខេត្ត​ប្រមាណ​ជិត៥គីឡូម៉ែត្រ​ ​ដោយ​គ្រានតែ​មិនបាន​ប្រាប់​ដំណឹង​ដល់​គយ​ ​ក៏​កើតជា​កំហឹង​ទល់​កំហល់​ ​ដេញ​ចាប់​អូសយក​មក​ដាក់​នៅ​ស្នាក់​ការ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ឆ្នាំង​ ​រើ​អីវ៉ាន់​ចេញពី​ឡាន​។​

​ម្ចាស់​ទំនិញ​អះអាង​ថា​៖​ ​គាត់​ដឹក​យក​មក​អោយ​ម៉ូយ​តាម​ខេត្ត​សោះ​ ​លោក​គយ​គាត់​ប្រើអំណាច​បញ្ជា​អោយ​កូនចៅ​ ​ដោយ​លើក​ហេតុផល​ថា​ ​មិន​ចូល​ប្រាប់​ ​មិន​ចូល​បង់លុយ​ ​រួច​ជម្រិត​ទារ៥០០០ដុល្លារ​ ​ចុងក្រោយ​ក៏​យល់ព្រម​យក​ត្រឹម២០០០ដុល្លារ​ ​បង់​អោយ​តាមរយៈ​គយ​ឈ្មោះ​ ​(​ណាល់​ ​)​ ​ទុក​អោយ​ ​លោក​ ​ហ៊ា​ល​ ​ទូច​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ឆ្នាំង​ ​អនុញ្ញាត​អោយ​ឡាន​ចេញ​ ​នៅ​វេលា​ម៉ោង៧និង៥០នាទី​ព្រលប់​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​បន្ទាប់ពី​ចាប់​នៅ​ម៉ោង២និង៣០នាទី​រសៀល​ថ្ងៃខែ​ដដែល​នេះ​។​

​ឈ្មួញ​ខាងលើ​បាន​និយាយ​ថា​៖​ ​ក្នុងនាម​ជា​មេគយ​ ​និង​ជាម​ន្ត្រី​រាជការ​រដ្ឋបាល​មុខងារ​សាធារណៈ​ ​លោក​ ​ហ៊ា​ល​ ​ទូច​ ​មិន​គួរ​សោះ​យក​អំណាច​ ​តួនាទី​ ​ភារកិច្ច​ ​ជា​សមត្ថកិច្ច​បង្ក្រាប​ទំនិញគេចពន្ធ​ ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ ​តែ​ធ្វើការងារ​ខុស​គោលដៅ​ ​មក​ចាប់​ឡាន​ដឹកទំនិញ​បន្តិចបន្តួច​ ​អោយ​បង់លុយ​ ​ហើយ​ខ្លួន​ដឹក​កំណាន់ចិត្ត​ទៅ​ក្រេបទឹក​ឃ្មុំ​ ​លើ​គំនរ​ទុក្ខ​ ​ទឹកភ្នែក​ពី​ប្រជាជន​ដឹកទំនិញ​តិចតួច​គ្រាន់​រក​អង្ករ​ច្រក​ឆ្នាំង​នោះ​។​

​ប្រភព​បាន​បញ្ជាក់​ថា​ ​លោក​ ​ហ៊ា​ល​ ​ទូច​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អោយ​ឈ្មួញ​ដឹកទំនិញ​ពី​ព្រំដែន​ខេត្ត​ប៉ៃលិន​ ​ខេត្ត​បន្ទាយមានជ័យ​ ​ខេត្តបាត់ដំបង​ ​ត្រូវ​បង់លុយ​ក្បាល​ឡាន​ ​ចាប់ពី១០០ដុល្លារ​ ​ដល់៣០០ដុល្លារ​ ​ឬ៥០០ដុល្លារ​ ​ពេល​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ ​មាន​ឡាន​កង់១០​ ​និង​ឡាន​យី​ឌុប​ ​ជាដើម​។​ករណី​ឡាន​ដឹក​ប្រេង​ម៉ា​សុឺ​នពី​ភ្នំពេញ​ ​យក​ទៅ​ចែកចាយ​តាម​ខេត្ត​ ​ហើយ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ក៏​បង់លុយ​ ​ថ្នូរ​និង​ការ​មិន​បង្ក្រាប​។​

​ពាក់​ពន្ធ័​និង​ការចោទប្រកាន់​ខាងលើ​នេះ​នៅ​រសៀល​ថ្ងៃទី២៤ខែមេសា​ឆ្នាំ២០១៩ខ្មែរ៧មករា​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ពី​លោ​ក​ហ៊ា​ល​ ​ទូច​ ​ប្រធាន​សាខា​គយ​និ​ងរ​ដ្ធា​ករ​ខេត្ត​កំពង់ឆ្នាំង​ដោយ​ទូ​រស​ព្ឌ័​ខល​ចូល​គ្មាន​អ្នកទទួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close