អភិបាលស្រុក​សំរោង​ ​ប្រើអំណាច​ ​ជម្រិត​ទារ​លុយ​ពី​សមាជិក​ម្នា​ក់ៗ១លាន​រៀល​

​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សំរោង​ ​ខេត្តតាកែវ​ ​ជាង២០នាក់​ ​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​និង​មានសតិ​អារម្មណ៍​មិនល្អ​ចំពោះ​លោក​ ​កេត​ ​ម៉ៅ​ ​អភិបាលស្រុក​ ​ដែល​បាន​បង្ខំ​ពួកគាត់​ឲ្យ​បរិច្ចាគ​ថវិកា​ក្នុង​ម្នា​ក់ៗ​ចំនួន១លាន​រៀល​ ​ទុក​សម្រាប់​ចំណាយ​ទៅលើ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក​ ​នា​អំឡុង​ខែឧសភា​ ​ឆ្នាំ២០១៩ខាងមុខនេះ​។

​តាម​ការ​បង្ហើប​ឲ្យដឹង​ពី​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​ប្រាប់​ថា​ ​លោក​ ​កេត​ ​ម៉ៅ​ ​អភិបាលស្រុក​សំរោង​ ​បាន​កោះហៅ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ទាំង២១នាក់​មក​ប្រជុំ​គ្នា​ ​ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ ​លោក​អភិបាល​បាន​តម្រូវឲ្យ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ទាំងអស់​ ​ត្រូវ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ម្នា​ក់ៗ​ចំនួន១លាន​រៀល​ ​ដែល​ក្នុង​នោះ​មាន២១នាក់​ ​ស្មើ​និង២១លាន​រៀល​ ​ដើម្បី​ទុក​ដោះស្រាយ​លើ​ការ​ចំ​ណាយ​ផ្សេង​ៗ​។​

​សមាជិក​រូប​នេះ​ ​បាន​បន្ត​ទៀត​ថា​ ​ទង្វើ​របស់​លោក​ភិបាល​ស្រុក​ ​បាន​ធ្វើ​ក្រុមប្រឹក្សា​ស្រុក​មិន​សប្បាយចិត្ត​ ​និង​មានសតិ​អារម្មណ៍​មិនល្អ​ ​ហើយ​បាន​លើកឡើង​ថា​ ​នេះ​ជា​អំពើពុករលួយ​ទាំងស្រុង​ ​ព្រោះ​លោក​អាង​អំណាច​ជា​ចៅហ្វាយស្រុក​ ​បង្ខំ​គៀប​ឲ្យ​សមាជិក​ក្រុម​ប្រឹ​ក្សាស្ប្រឹ​ក្សា​ស្រុក​បរិច្ចា​ក​លុយ​ ​ដែល​ពួកគាត់​ម្នា​ក់ៗ​មិនសូវ​ជា​មាន​ជីវភាព​ធូរ​ធា​។​

ជុំវិញ​ករណីនេះ​ ​លោក​ ​កេត​ ​ម៉ៅ​ ​អភិបាលស្រុក​សំរោង​ ​បាន​បដិសេធ​ថា​ ​លោក​មិន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់​នេះ​ទេ​ ​គឺ​ការ​ប្រមូល​លុយ​ទាំងនេះ​ ​លោក​ ​ញ៉េប​ ​លី​ ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ ​ជា​អ្នកចាត់ចែង​។​

​លោក​អភិបាលស្រុក​បាន​បន្ត​ថា​ ​លុយ​ចំនួន១លាន​រៀល​ ​ដែល​ប្រមូល​នេះ​ជា​ការ​ឯកភាព​គ្នា​សម្រាប់​យក​ទៅ​ជប់លៀង​ ​និង​ចំ​ណាយ​ផ្សេង​ៗ​។​

​ចំណែក​លោក​ ​អ៊ូច​ ​ភា​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ ​បាន​ឲ្យដឹង​ដែរ​ថា​ ​លោក​មិនបាន​ដឹងរឿង​នេះ​ទេ​ ​ហើយ​លោក​នឹង​ស្រាយ​ជ្រាវ​ជុំវិញ​ករណីនេះ​។​

​សូម​រំ​ឮ​ផង​ដែរ​ថា​ ​ប៉ុន្មាន​ខែ​ដើមឆ្នាំ២០១៩នេះ​ ​លោក​ ​កេត​ ​ម៉ៅ​ ​អភិបាលស្រុក​សំរោង​ ​សំបូរ​រឿងអាស្រូវ​ណាស់​ ​ដូចជា​ការ​យក​លុយ​ពី​គ្រឿងចក្រ​ ​ដែល​ចូល​ធ្វើសកម្មភាព​កាយដី​ប្រជាពលរដ្ឋ​ ​ការ​មិន​អើពើ​ក្នុង​ការដឹកនាំ​កម្លាំង​បង្ក្រាប​បទ​ល្មើស​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​ ​ថែមទាំង​បង្កើត​ក្រុម​បក្ខពួក​និយម​ទៀតផង​ ​ដែល​ជាហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​មន្ត្រី​រាជការ​ក្នុង​ស្រុក​សំរោង​ ​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​លោក​អភិបាលស្រុក​រូប​នេះ​យ៉ាង​ខ្លាំង​ ​ហើយ​អ្វី​ដែល​ថ្មី​ ​គឺ​លោក​បាន​ប្រើអំណាច​ជា​ចៅហ្វាយស្រុក​កៀប​ឲ្យ​ក្រុមប្រឹក្សា​ស្រុក​ទាំង២១នាក់​ ​បរិច្ចាគ​ថវិកា​ក្នុង​ម្នា​ក់ៗ​ចំនួន១លាន​រៀល​ទៀតផង​៕​

​ដោយ​៖​ ​ខ្មែរ៧មករា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close