សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​លើក​ទី២នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទស​ចិន​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ដែល​ជាម​ន្ត្រី​ជាន់ខ្ពស់​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​ដើម្បី​ចូលរួម​វេទិកា​ ​«​ខ្សែក្រវាត់​ ​និង​ផ្លូវ​»​ ​លើក​ទី២​ ​រួម​និង​កិច្ចប្រជុំ​សំ​ខាន់​ៗ​ជាច្រើន​ផ្សេងទៀត​ ​ចាប់ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​។​ ​

​យោង​តាមកម្ម​វិធី​ ​នៅក្នុង​សម័យប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​លើក​ទី២នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​នឹង​ថ្លែង​សុន្ទរកថា​ពី​មូលបទ​របស់​វេទិកា​ ​«​កិច្ច​សហប្រតិបត្តិ​ការ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​៖​ ​បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»​។​ ​នៅ​ថ្ងៃបន្ទាប់​នៅក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​មូលបទ​ ​«​ការជំរុញ​ការ​តភ្ជាប់​ ​ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការ​រីកចម្រើន​»​។​

​បន្ទាប់ពី​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​លើក​ទី២​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​ផ្សេងទៀត​ ​នឹង​អញ្ជើញ​ចូលរួម​ពិធី​បើក​ពិព័រណ៍​សាកវប្បកម្ម​អន្តរជាតិ២០១៩​ ​ដែល​នៅក្នុង​ឱកាស​នោះ​ ​សម្តេច​តេជោ​ប្រមុខ​រាជរដ្ឋាភិបាល​ ​នឹង​សម្ពោធ​ពន្លា​ជាតិ​របស់​កម្ពុជា​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជី​នពីង​,​ ​លោកនាយក​រដ្ឋមន្ត្រី​ ​លី​ ​ខឺ​ឈាង​,​ ​លោក​ ​វ៉ាង​ ​ហ៊ុន​នីង​ ​សមាជិក​ការិយាល័យ​នយោបាយ​ ​និង​ជា​លេខា​នៃ​លេខាធិការ​ដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​។​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​ជួប​ជាមួយ​ ​លោក​ ​លី​ ​យ៉ុង​ ​អគ្គនាយក​អង្គការ​ឧស្សាហកម្ម​អង្គការសហប្រជាជាតិ​ ​ព្រមទាំង​ទទួលការ​ចូល​ជួប​សម្តែង​ការគួរសម​ពី​តំណាង​ក្រុមហ៊ុន​ចិន​មួយចំនួន​។​ ​ក្នុង​កំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ ​នឹង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ស្តី​ពី​ជំនួយ​របស់​ចិន​ ​ព្រមទាំង​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​នានា​ផង​ដែរ​។​ ​លើស​ពីនេះ​ទៅទៀត​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នឹង​ថ្លែង​សុន្ទរកថា​សំខាន់​មួយ​នៅក្នុង​ពិធី​ជួប​ជាមួយ​និស្សិត​ ​និង​សាស្រ្តា​ចារ្យ​ ​នៅ​សកលវិទ្យាល័យ​ប៉េកាំង​ ​ហើយ​ក្នុង​ឱ​កាស​ដ៏​ឧ​ត្តុ​ង​ឧត្តម​នោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​នឹង​ទទួល​បាន​នូវ​ការ​ប្រគល់​គោរមងារ​ ​«​សាស្រ្តា​ចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​»​ ​ពីសា​កល​វិទ្យាល័យ​ប៉េកាំង​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close