គណបក្ស​ ​Future​ ​Forward​ ​ប្រឈម​នឹង​ការរំសាយ​

​នៅក្នុង​ការបោះឆ្នោត​កន្លងមក​ ​គណបក្ស​ ​Future​ ​Forward​ ​ឈរ​លំដាប់​លេខ៣​ ​ដោយ​ទទួល​បាន​សន្លឹកឆ្នោត​គាំទ្រ​ដល់ទៅ​ជាង៦,២លាន​សន្លឹក​ ​។​ ​ភាគច្រើន​គណបក្ស​នេះ​ទទួល​បានការ​គាំទ្រ​ពី​ក្រុម​យុវជន​នៅក្នុង​ប្រទេស​ថៃ​ ​។​

​ប៉ុន្តែ​ ​រដ្ឋាភិបាល​ថៃ​ ​កំពុងតែ​ ​អនុវត្តន៍​វិធីសាស្ត្រ​ ​ទប់ស្កាត់​ ​ការ​ប្រមូល​ផ្តុំ​កម្លាំង​របស់​គណបក្ស​ប្រឆាំង​ ​។​ ​នៅពេល​នេះ​មេ​បក្ស​ ​គណបក្ស​ ​Future​ ​Forward​ ​កំពុងតែ​ ​ប្រឈម​និង​ទោស​កំហុស​ផ្សេង​ៗ​ ​អាច​ឈាន​ដល់​ការរំសាយ​។​

​នៅពេល​នេះ​ ​លោក​ ​Thanathorn​ ​ប្រធាន​គណបក្ស​ ​Future​ ​Forward​ ​រង​ការចោទប្រកាន់​ថា​បាន​បំពានច្បាប់​ ​ដោយ​លោកមា​នភា​គ​ហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ ​V​-​Luck​ ​Media​ ​ពេល​ចូល​រួម​ប្រ​ជេង​បោះឆ្នោត​សភា​ ​កាលពី​ពេល​កន្លងមក​។​

​ប្រសិនបើ​ត្រូវ​បាន​កាត់ទោស​នោះ​ ​លោក​ ​Thanathorn​ ​អាយុ៣៩ឆ្នាំ​ ​នឹង​ត្រូវ​ដកហូត​សិទ្ធ​ក្លាយជា​តំណាងរាស្ត្រ​ ​ចំណែក​គណបក្ស​របស់​លោក​ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ​។​ ​

​គណបក្ស​ ​Future​ ​Forward​ ​ទោះបី​ទើបតែ​បង្កើត​ឡើង​ ​ប៉ុន្តែ​គណបក្ស​នេះ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បំផុត​ ​លើស​ពី​ការ​រំពឹង​ទុក​ ​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី៣ខែមេសា​។​

​គណបក្ស​ខាងលើ​ ​បាន​ប្រកាស​ថា​នឹង​ចូល​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​គ​ណ​បក្ស​ភឿ​ថៃ​ដើម្បី​បង្កើត​ ​រដ្ឋាភិបាល​ ​ពហុបក្ស​ ​។​ ​នៅពេល​នេះ​គ​ណ​បក្ស​ភឿ​ថៃ​និង​គណបក្ស​ ​Palang​ ​Pracharath​ ​បាន​ប្រកាស​ទទួល​បាន​ជ័យ​ជំ​នៈ​នៅក្នុង​ការបោះឆ្នោត​ ​កាលពី​ថ្ងៃទី២៤ខែមីនា​ ​។​ ​លទ្ធផល​បោះឆ្នោត​ ​ជា​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ខែឧសភា​ខាងមុខ​ ​ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ ​អាច​នឹង​ពន្យា​ពេល​ជា​បន្ត​ទៀត​ ​ដោយសារតែ​មិនទាន់​អាច​បែងចែក​ ​អស​នៈ​នៅក្នុង​សភាព​ ​ក៏ដូចជា​ដោះស្រាយ​ ​បញ្ហា​បណ្តឹ​ងរ​បស់​បណ្តាល​គណបក្ស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close