អ​គ្គ​នាយកដ្ឋាន​គយ​ ​បណ្ដុះបណ្ដាល​មន្រ្តី​ពី​ការ​ធ្វើ​ចំណាត់ថ្នាក់​ទំនិញ​តាម​រា​ពន្ធគយ​

កាលពី​ថ្ងៃទី២៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​ ​មាន​ប្រារព្ធ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ ​“​ការ​ធ្វើ​ចំណាត់ថ្នាក់​ទំនិញ​តាម​តារាង​ពន្ធគយ​”​ ​ក្រោម​អធិបតីភាព​ ​លោក​ ​នួន​ ​ច័ន្ទ​រិទ្ធ​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ ​លោក​បណ្ឌិត​ ​គុណ​ ​ញឹម​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ដោយមាន​សិក្ខាកាម​ចំនួន​ ​៦៣​ ​រូប​ ​ជាម​ន្ត្រី​មក​ពី​បណ្តា​អង្គភាព​គយ​និង​រដ្ឋាករ​នានា​ទូទាំង​ប្រទេស​ ​ក្នុង​គោលបំណង​លើកកម្ពស់​សមត្ថភាព​និង​ចំណេះដឹង​ ​ក៏ដូចជា​ធ្វើ​បច្ចុប្បន្នភាព​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នានា​ដល់​មន្រ្តី​គយ​និង​រដ្ឋាករ​កម្ពុជា​ ​លើ​ការងារ​ចំណាត់ថ្នាក់​ទំនិញ​តាម​តារាង​ពន្ធគយ​។​

​ចំណាត់ថ្នាក់​ទំនិញ​ ​គឺជា​ផ្នែក​មួយ​នៃ​បច្ចេកទេស​គយ​ដែល​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​កៀរគរ​ចំណូល​ ​និង​ការកែទម្រង់​និង​ទំនើបកម្ម​រដ្ឋបាល​គយ​កម្ពុជា​ស្រប​តាម​ឧត្តមា​នុ​វត្តន៍​ជា​អន្តរជាតិ​។​ ​អាស្រ័យហេតុ​នេះ​ ​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ភាព​ចាំបាច់​ដែល​ត្រូវ​ធ្វើឡើង​ជាប់​ជាប្រចាំ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​មន្រ្តី​ជំនាញ​ក្នុង​ការ​ផ្ទៀងផ្ទាត់​ចំណាត់ថ្នាក់​ទំនិញ​តាម​តារាង​ពន្ធគយ​។​

​នៅក្នុង​កិច្ច​ដំណើរការ​រយៈពេល​ ​០២​ ​ថ្ងៃ​ ​ក្រៅពី​ការ​រំលឹក​ឡើងវិញ​នូវ​ទិដ្ឋភាព​បច្ចេកទេស​ ​សិក្ខាកាម​ទាំងអស់​ក៏បាន​ក្រេបជញ្ជក់​នូវ​បទ​ពិសោធ​ន៍​ថ្មី​ៗ​បន្ថែម​ទៀត​ ​ពាក់ព័ន្ធ​នឹង​ការងារ​ចំណាត់ថ្នាក់​ទំនិញ​ ​និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​តាមរយៈ​មេរៀន​រៀបរៀង​ដោយ​គ្រូបង្គោល​មាន​ដូចជា​ ​៖​ ​អនុសញ្ញា​ស្តី​ពី​ប្រព័ន្ធ​សុខដុម​នី​យក​ម្ម​ ​(​HS​ ​Convention​)​,​ ​វិធាន​ចំណាត់ថ្នាក់​ទំនិញ​,​ ​វិធាន​បញ្ជាក់​ជាមុន​ ​នៃ​ចំណាត់ថ្នាក់​ទំនិញ​ ​(​Advance​ ​Ruling​ ​on​ ​HS​ ​Classification​)​ ​ការ​ធ្វើស្ថិតិ​តាម​លេខ​កូដ​ក្រុម​ទំនិញ​ ​និង​លំហាត់​សិក្សា​។​ ​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​លទ្ធផល​វាយតម្លៃ​ខ្ពស់​ ​ជាមួយនឹង​ការចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរួម​សិក្សា​យ៉ាងសកម្ម​។​ ​សិក្ខាកាម​ត្រូវ​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​ចំណេះដឹង​និង​ព័ត៌មាន​ដែល​ទទួល​បាន​ ​ព្រមទាំង​បន្ត​ចែករំលែក​ចំណេះដឹង​ជាមួយ​សហការី​នៅ​តាម​អង្គភាព​រៀងខ្លួន​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close