សមយុទ្ធ​ ​«​ហនុមាន​មាស​ឆ្នាំ២០១៩​»​ ​នឹង​ធ្វើ​នៅដើម​ខែក្រោយ​នេះ​

​លោក​ ​ឈុំ​ ​សុជាត​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ឲ្យដឹង​ថា​ ​នៅដើម​ខែក្រោយ​នេះ​ ​កម្ពុជា​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ ​«​ហនុមាន​មាស​ ​២០១៩​»​ ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​សែន​ជុំ​គិរី​ ​ស្ថិតនៅ​ភូមិ​ត្រពាំងវែង​ ​ឃុំ​ត្រពាំងវែង​ ​ស្រុក​ជុំ​គិរី​ ​ខេត្តកំពត​ ​រយៈពេល៦ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី០៣​ ​ដល់​ថ្ងៃទី០៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​តាម​ការ​បញ្ជាក់​របស់​លោក​ ​ឈុំ​ ​សុជាត​ ​”​ហនុមាន​មាស​ ​២០១៩​”​ ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ពង្រឹង​សមត្ថភាព​ ​ចំណេះដឹង​ ​បណ្តា​ជំនាញ​ដល់​ ​នាយទាហាន​ ​នាយទាហានរង​ ​និង​ពលទាហាន​ ​នៃ​កងទ័ពជើងគោក​ ​ក្នុង​កិច្ចការពារ​បូរណភាពទឹកដី​ ​នា​ពេល​បច្ចុប្បន្ន​ ​និង​អនាគត​។​

​សមយុទ្ធ​ហនុមាន​មាស២០១៩​ ​នឹង​មាន​កម្លាំងយោធា​ចូលរួម​ចំនួន១៥៩៥នាក់​ ​ដែល​ក្នុង​នោះ​ ​មាន​មក​ពី​បណ្តា​ជំនាញ​តាម​អង្គភាព​ ​វិទ្យាស្ថាន​កងទ័ពជើងគោក​ ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ ​ទ័ព​ជើងអាកាស​ ​បញ្ជាការ​ដ្ឋាន​ការពារ​អាកាស​ ​វិទ្យាស្ថាន​កងទ័ពជើងគោក​ ​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​ ​កងពលតូច​លេខ៧០​ ​កងពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង៩១១​ ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ ​ការិយាល័យទី៥​ ​ក្រុម​សេនាធិការ​ក្នុង​ទីបញ្ជាការ​ ​កងពល​ដឹកជញ្ជូន​លេខ៩០​ ​និង​ខុទ្ទកា​រល័យ​ ​ក.ជ.គ​ ​ផង​ដែរ​។​

​ដោយឡែក​សម្រាប់​ ​អាវុធយុទ្ធភណ្ឌ​ ​ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ​ ​មាន​ដូចជា​ ​កាំភ្លើងធំ១៥២មម​ ​និង១២២មម​ ​កាំភ្លើង២៣មម​ ​កាំភ្លើង៣៧មម​ ​កាំភ្លើង​ ​BM21​ ​RM70​ ​រថក្រោះ​ ​រថពាសដែក​ ​រថយន្ត​ពេទ្យ​ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ ​រថយន្ត​ដឹកជញ្ជូន​ ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ ​។​ល​។​

​សូម​បញ្ជាក់​ថា​ ​សមយុទ្ធ​ ​ហនុមាន​មាស​ ​នេះ​ ​បាន​ប្រព្រឹត្ត​ធ្វើ​រយៈពេល៣លើក​រួចមក​ហើយ​ ​ដោយ​លើក​ទី១នៅ​ឆ្នាំ២០១០​ ​លើក​ទី២​ ​នៅ​ឆ្នាំ២០១៣​ ​និង​លើក​ទី៣​ ​នៅ​ឆ្នាំ២០១៨​។​ ​ហើយ​ការ​ហ្វឹកហ្វឺន​សមយុទ្ធ​នេះ​ ​ត្រូវ​មន្រ្តី​អ្នកនាំពាក្យ​បញ្ជាក់​ថា​ ​មិនបាន​គំរាមកំហែង​ដល់​នរណា​ឡើយ​ ​ផ្ទុយទៅវិញ​ការ​ហ្វឹកហ្វឺន​នេះ​ ​មាន​គោលដៅ​ពង្រឹង​សមត្ថភាព​កងទ័ព​បន្ថែម​ទៀត​ប៉ុណ្ណោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close