លិច​ស្រឡាង​មួយ​គ្រឿង​នៅ​ក្រចេះ​ ​បណ្តាល​ឱ្យ​រថយន្ត​ ​និង​ម៉ូតូ៣គ្រឿង​ធ្លាក់ទឹក​

​តាម​សេចក្តី​រាយការណ៍​បានឱ្យ​ដឹង​ថា​ ​មាន​ករណី​លិច​ស្រឡាង​មួយ​ ​កើតឡើង​នៅ​ចំណុច​កំពង់ចម្លង​កំពង់គរ​ ​ស្ថិត​ក្នុង​ស្រុក​ឆ្លូង​ ​ខេត្តក្រចេះ​ ​នា​ព្រឹក​ថ្ងៃទី២៣​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​។​

​លោក​ ​ឆុង​ ​តូ​រ៉ា​ន់​ ​អធិការ​ស្រុក​ឆ្លូង​បាន​ឲ្យដឹង​ថា​ ​ករណី​ខាងលើ​នេះ​បណ្ដាលមកពី​រថយន្ដ​ម៉ាក​ ​HiNo​ ​ចំនួន២គ្រឿង​ ​ដែល​មាន​ម្ចាស់​ឈ្មោះ​ ​សេង​ ​គីម​ ​ចាំង​ ​ដឹក​ដី​ពេញ​ឡាន​ឆ្លង​ពី​ពង្រ​ ​ទៅ​កោះតាស៊ុយ​ ​បាន​រអិល​កង់​មក​ខាងឆ្វេង​ទាំង​ពី​បណ្ដាលឲ្យ​ផ្អៀង​តែម្ដង​ ​ហើយ​រថយន្ដ​ទាំងពីរ​គ្រឿង​ ​និង​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​ធ្លាក់​ចូលក្នុង​ទន្លេ​។​

​ក្នុង​ហេតុការណ៍​ក្រឡាប់​សាឡាង​នេះ​ ​មិន​បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​ ​ឫ​រង​របួស​នោះ​ទេ​ ​គ្រាន់តែ​ធ្លាក់​រថយន្ដ​ពីរ​គ្រឿង​ ​និង​ម៉ូតូ​មួយ​គ្រឿង​ចូលក្នុង​ទន្លេ​។​ ​រថយន្ត​ត្រូវ​បាន​ស្ទូច​ឡើង​មកវិញ​ ​ហើយ​ម្ចាស់​រថយន្ត​ក៏បាន​សម្របសម្រួល​គ្នា​រួចអស់ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close