ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​ដំណើរ​ ​ការ​ដោយ​រលូន​

​លោក​ ​ហួត​ ​ផុន​ ​ប្រធាន​លេខាធិការ​ដ្ឋាន​ ​នៃ​គណ:កម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ខេត្ត​ព្រះ​ ​សីហនុ​ ​បានឱ្យ​ដឹង​ថា​ ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​នា​ព្រឹក​ថ្ងៃអាទិត្យ​ ​៨រោជ​ ​ខែ​ពិសាខ​ ​ឆ្នាំកុរ​ ​ឯកស័ក​ ​ព.ស​ ​២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃទី២៦​ ​ខែឧសភា​ ​ខេត្ត​ព្រះសីហនុ​ ​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​ ​០៥​ ​និង​មាន​អង្គ​បោះឆ្នោត​ចំនួន១៧៧រូប។​

​លោក​បាន​បញ្ជាក់​ថា​ ​ចំពោះ​ការិយាល័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​អាណត្តិ​ទី៣​ ​ឆ្នាំ២០១៩​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ម៉ោង៨​ ​និង១៥នាទី​ព្រឹក​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ប្រកបដោយ​តម្លាភាព​ ​សេរី​ ​ត្រឹមត្រូវ​ ​និ​ងយុ​តិ​ធម៌​ដោយ​ស្មើភាព​ ​ក្រោម​កិច្ចការពារ​សន្តិសុខ​យ៉ាង​ល្អ​។​ ​លោក​បាន​អះអាង​ថា​ ​ការ​បិទ​បញ្ចប់​នេះ​ ​ដោយសារតែ​អង្គ​បោះឆ្នោត​ចូលរួម​បោះឆ្នោត​ចំនួន​ ​១៧៧​ ​លើ​ ​១៧៧​ ​។​ ​

​សូម​បញ្ជាក់​ថា​ ​សម្រាប់​ខេត្ត​ព្រះសីហនុ​ ​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ក្រុមប្រឹក្សា​ខេត្ត​ចំនួន០៣​ ​ក្នុង​នោះ​មាន​គណបក្សប្រជាជន​កម្ពុជា​,​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​,​ ​និង​គណបក្ស​យុវជន​កម្ពុជា​ ​។​ ​

យោង​តាម​ជា​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេ​ត្ដ​ ​អាណត្តិ​ទី៣​ ​នៅ​ខេ​ត្ដ​ព្រះសីហនុ​ ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ ​១៧៤​ ​លើ​ ​១៧៧​ ​គឺ​មាន​សំឡេង​គាំទ្រ​ដ៏​ច្រើនលើស​លប់​។​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​ទទួល​បាន​សម្លេង​គាំទ្រ​ ​០២សំឡេង​ ​និង​គណបក្ស​យុវជន​កម្ពុជា​ ​មាន​សំឡេង​គាំទ្រ០១សម្លេង​ ​។​ ​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក​ ​មាន​គណបក្ស​នយោបាយ​ឈរឈ្មោះ​ចំនួន​ ​០៥​ ​។​ ​ក្នុង​នោះ​ក្រុង​ព្រះសីហនុ​ ​មាន​គណបក្ស​នយោបាយ​ចំនួន០២​ ​គឺ​គណបក្សប្រជាជន​កម្ពុជា​ ​ទទួល​បាន​សំឡេង​គាំទ្រ៤២​ ​លើ៤២​។​ ​ដោយឡែក​គណបក្ស​យុវជន​កម្ពុជា​ ​សូន្យ​សំឡេង​ ​។​ ​ស្រុក​ព្រៃនប់​ ​មាន​គណបក្ស​នយោបាយ​ចំនួន០៤​ ​ក្នុង​នោះ​ ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ ​៧៧សំឡេង​លើ៨៣​។​ ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ​០៤សំឡេង​,​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ០២សំឡេង​ ​និង​គណបក្ស​យុវជន​កម្ពុជា​ ​សូន្យ​សំឡេង​។

​ស្រុក​ស្ទឹងហាវ​ ​មាន​ពីរ​គណបក្ស​ ​ក្នុង​នោះ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន២២​ ​លើ២២​ ​ដោយឡែក​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​សូន្យ​សំឡេង​។​ ​ស្រុក​កំពង់​សិលា​ ​មាន​គណបក្ស​នយោបាយ០២​ ​គណបក្សប្រជាជន​កម្ពុជា​ ​ទទួល​បាន១៩សំឡេង​ ​និង​គណបក្ស​ ​ហ៊្វុន​ស៊ិន​ប៉ិច​ ​ទទួល​បាន​ ​០១សំឡេង​។​ ​ចំណែក​សង្កាត់​កោះ​រ៉ុង​ ​មាន​មួយ​គណបក្ស​ ​គឺ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ ​១០សំឡេង​ ​១០សំឡេង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close