សមត្ថកិច្ច​ដេញ​ចាប់​ឡាន​ដឹកឈើ​ពាក់​ស្លាក​លេខ​ ​ខ.ម​ ​បាញ់​ផ្អើល​ទាំង​កណ្តាល​យប់​នៅ​ខេត្តកោះកុង​

​កោះកុង​៖​ ​រថ​យន្ត​ព័​ណ៍​ត្រី​អ៊ី​ ​ពាក់​ស្លាក​លេខ​ ​ខ.ម​ ​ដឹកឈើ​ខ្នាត​ធំ​មួយ​គ្រឿង​ ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង​តាម​ប្រមាញ់​រហូតដល់​មានការ​ផ្ទះ​អាវុធ​បណ្តាល​ឲ្យ​បែកកង់​កាលពី​ពាក់កណ្តាល​អា​ធ្រា​ត​ ​ឈាន​ចូល​ថ្ងៃទី២៩​ ​ខែឧសភា​ ​ឆ្នាំ2019​ ​នៅ​ម្តុំ​ចំណុច​សង្កាត់​ស្ទឹងវែង​ ​ក្រុង​ខេមរភូមិន្ទ​ ​ខេត្តកោះកុង​។​

​លោក​ឧត្តម​សេនីយ​ទោ​ ​សំ​ ​ឃី​ត​វៀន​ ​ស្នងការ​នគរបាល​ខេត្តកោះកុង​បាន​ឲ្យដឹង​ថា​ ​នៅ​វេលា​ខាងលើ​ ​កងកម្លាំង​ក​អន្តរាគមន៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកោះកុង​បាន​ចេញ​ល្បាត​ ​រួច​ប្រទះឃើញ​រថយន្ត​មួយ​គ្រឿង​គួរឲ្យ​សង្ស័យ​ ​កងកម្លាំង​ក៏​ស្ទាក់​ឃាត់​ ​តែ​ម្ចាស់​រថយន្ត​មិនព្រម​ឈប់​ក៏​បើក​រត់​ ​ហើយ​កងកម្លាំង​ក៏​ដេញ​តាម​បណ្តាល​ឲ្យ​រថយន្ត​ផ្ទុះ​កុង​ក្រោយ​ទៅមុខ​លែង​រួច​ ​រី​ឯ​ម្ចាស់​បាន​ដក​សោរ​ថ​យន្ត​ហើយ​រត់គេច​ខ្លួន​។​

​ចំពោះ​ព័ត៌មាន​ថា​ ​មានការ​ផ្ទុះអាវុធ​វិញ​ ​លោកស្នងការ​បាន​មានប្រសាសន៍​ថា​ ​លោក​ពុំ​ទាន់បាន​ទទួល​របាយការណ៍​លម្អិត​នៅឡើយ​ទេ​ ​ចំណែក​រថយន្ត​សង្ស័យ​ពេលនេះ​ស្ថិតនៅ​កន្លែង​កើតហេតុ​នៅឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close