តារាកំប្លែង​ល្បី​របស់​ប្រទេស​ថៃ​ម្នាក់ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩!

​ថៃ​៖ លោក Na Khom ដែលជា​តារា​កំប្លែង និង​ជា​ពិធីករ​ល្បីល្បាញ​នៅ​ប្រទេស​ថៃ​បានទទួល​មរណៈភាព ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ​២០២១​។​

​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ​រូបនេះ ហើយក៏​អាចមាន​អ្នកគាំទ្រ​នៅ​កម្ពុជា​ច្រើន​ផងដែរ​នោះ បាន​ស្លាប់​ក្នុង​វ័យ​៦៤​ឆ្នាំ​។​

​គួរ​ជម្រាប​ផងដែរ​ថា តារា​កំប្លែង​រូបនេះ​រកឃើញ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ និង ចាប់ផ្ដើម​មាន​អាការ ធ្ង ន់ ធ្ង រ នៅ​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close