Korean Air ត្រូវសងសំណងជិត៥មឺនដុល្លារ ដល់បុគ្គលិក ត្រូវកូនស្រីអគ្គនាយកបណ្តេញចេញពីយន្តហោះ

តុលាការទីក្រុងសេអូល បានចេញសាលក្រម សម្រេច ឲ្យក្រុមហ៊ុន Korean Air ត្រូវសងសំណង សុរុប ៥០លាន វ៉ុន (ប្រហែល៥មឺនដុល្លារអាមេរិក)ដល់ អ្នកបម្រើការលើកយន្តហោះដែល ត្រូវ កូនស្រីរបស់អគ្គនាយកក្រុមហ៊ុន បណ្តេញចេញពីយន្តហោះដោយ បញ្ហាផ្ទល់ខ្លួន នឹងជាការបណ្តេញខុសច្បាប់។

ហេតុការខាងលើកើតឡើងតាំងពីឆ្នាំ ២០១៤ នៅពេលនោះ លោកស្រី Cho Hyun Ah ជាអគ្គនាយក ក្រុមហ៊ុន Korea Air បានបញ្ចាឲ្យយន្តហោះវិលត្រឡប់មកចុះចត់នៅអាកាសយានដ្ឋានអន្តរជាតិ John F.Kennedy ដើម្បីបណ្តេញអ្នកបម្រើលើយន្តហោះចុះពីយន្តហោះ។ ការខឹងរហូតដល់បណ្តេញចុះពីយន្តហោះ ដោយសារតែ ប្រធានអ្នកបម្រើការលើយន្តហោះ មិនបានបម្រើគត់ត្រឹមត្រូវ សណ្តែកដាក់ឲ្យទាំងកញ្ជប់ មិនដាក់ក្នុងចានត្រឹមត្រូវ ។

សកម្មភាពខាងលើ ត្រូវបាន ផ្សព្វផ្សាយជាសាធារណ ធ្វើឲ្យមជ្ឈដ្ឋានជុំវិញពិភពលោក ថ្កោលទោសយ៉ាងខ្លាំង ពីការប្រើប្រាស់អំណាចខុសច្បាប់។ លោកស្រី Cho ត្រូវបានកាត់ទោស ជាប់ពន្ធនាគា១ឆ្នាំ តែក្រោយមកបានបន្ថយនៅត្រឹម៥ខែ។

លោកស្រី Cho yang ho បានសុំទោស ជាសាធារណ នឹងស្ថិតនៅក្នុងការស្រាវជ្រាវ របស់កម្លាំងសន្តិសុខ អាកាសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close