រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​រយៈពេល​ខ្លី​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​កាត់​ភ្ជាប់​បណ្តាញ​ចែកចាយ​បំពង់​ទឹក​ថ្មី​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​ ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​បាន​ឲ្យដឹង​ថា​ ​នៅ​យប់​ថ្ងៃសុក្រ​ទី១២ខែកក្កដា​ឆ្នាំ២០១៩​ ​នឹង​មានការ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​យះ​ពេល៤ម៉ោង​ចាប់ពី​ម៉ោង៨យប់​ដល់ម៉ោង១២យប់​នៅក្នុង​សង្កាត់​ច្បារអំពៅ២​ ​ខណ្ឌ​ច្បារអំពៅ​ ​រា​ធានី​ភ្នំពេញ​។​

​សេចក្តី​ជូនដំណឹង​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ចំពោះ​ប្រជាពលរដ្ឋ​ ​ស្ថាប័ន​ ​និង​ ​សហគ្រាស​ ​ទាំងអស់​ដែល​ស្ថិតនៅ​ទីតាំង​ខាងលើ​នេះ​ ​ត្រូវ​ត្រៀម​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការ​ខ្វះខាត​ទឹក​។​ដោយឡែក​ការ​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មីនេះ​អាច​ធ្វើអោយ​គុណភាព​ទឹក​មាន​ភាពល្អក់​កករ​មួយរយៈពេល​ខ្លី​ក្រោយពេល​ការងារ​ត​ភា្ជប់​រួច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close