ក្រចេះ ជា​ខេត្ត​មួយ សម្បូរ​ដោយ​ធនធានធម្មជាតិ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​!

​ក្រចេះ គឺជា​ខេត្ត​មួយ​ក្នុងប្រទេស​កម្ពុជា​។ ក្រុង​របស់​ខេត្ត​មាន​ឈ្មោះថា ក្រចេះ​ដែលជា​ទី​រួម​ខេត្ត​។ ក្រចេះ​គឺជា​ខេត្ត​តូច​មួយ​តែ​គួរ​ឲ្យ​ចាប់ចិត្ត សិ្ថ​ត​នៅ​ប៉ែក​ឦសាន​នៃ រាជធានី ភ្នំពេញ​។ វា​មាន​ព្រំប្រទល់​ជាប់​នឹង​ស្ទឹងត្រែង​នៅ​ភាគ​ខាងជើង មណ្ឌល​គី​រី​នៅ​ខាងកើត កំពង់ធំ និង កំពង់ចាម​នៅ​ខាងលិច ហើយ​ត្បូងឃ្មុំ​។ តាមផ្លូវ​ជាតិ​៧ និង​លេខ​១៣ មាន​ចម្ងាយ​ប្រហាក់ប្រហែល ៣០០ គីឡូម៉ែត្រ​។

​ខេត្តក្រចេះ សម្បូរ​ដោយ​ធនធានធម្មជាតិ នៅលើ​ដី មាន​ព្រៃព្រឹក្សា វាលស្រែ ដី​មាន​ជីជាតិ នៅក្នុង​ទឹក​សម្បូរ​ដោយ​ត្រី ពិសេស​មេ​ពូជ​ត្រី​ធំៗ នៅតាម​អន្លង់​មេគង្គ ក្នុងស្រុក​សំបូរ និង​មាន​សត្វ​ផ្សោត​ទឹកសាប ដែល​ទាក់ទាញ​ភ្ញៀវ ទេសចរ​ជាតិ និង​អន្តរជាតិ​។ ក្រៅពីនេះ នៅមាន​ទេសភាព ដ៏​ស្រស់​សោភ័ណ ថៃ្ង​លិច​គង​ព្រៃ​កោះ​ទ្រង់​ដ៏​ស្អាត គួរឱ្យ​ចង់​ទស្សនា​ទៀតផង​។ ទាំងអស់​ដែល​បាន​បរិយាយ​ចោះៗ ខាងលើ ធ្វើ​ឲ្យ​ខេត្តក្រចេះ​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍​ទេ្វ​ដង​ក្នុង មួយឆ្នាំៗ​។

​កត្តា​ទាំងនេះ​បាន ចង្អុល​ឲ្យ​ខេត្តក្រចេះ​ជ្រើស​រើសយក វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​ក្នុង​កិច្ចការ​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច ទោះ​តាមរយៈ​ចំណូល​ដោយផ្ទាល់​កី្ត ដោយ​ប្រយោល​កី្ត ក៏​វិស័យ​ទេសចរណ៍​ដែល​បាននិងកំពុង​ជំរុញ​យ៉ាង​ស្វាហាប់ ដើម្បី​ធ្វើជា​ឧបករណ៍​វិជ្ជមាន​មួយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​បង្កើន​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close