មណ្ឌលគិរី គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ប៉ែក​ឥ​សាន្ត សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​

​មណ្ឌលគិរី គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ប៉ែក​ឥ​សាន្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្បូរ​ទៅដោយ​ធនធានធម្មជាតិ​ទាំង​នៅលើ​ដី និង​នៅក្រោម​ដី ព្រមជាមួយ​វប្បធម៌​ទំនៀម​ទំលាប់​ប្រពៃណី​ចម្រុះ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​។​

ក្រៅពីនោះ ខេត្តមណ្ឌលគិរី មាន​មាន​ភ​ព្វ​វាសនា​ខ្ពស់​ដោយសារ​មាន​ស្ថានភាព​អាកាសធាតុ​ត្រជាក់​គ្រប់​រដូវ ទិដ្ឋភាព និង​ទេសភាព​ដ៏​ទាក់ទាញ មាន​ទឹកជ្រោះ​ជាច្រើន​កន្លែង (​ទឹកជ្រោះ​ប៊ូ​ស្រា រម​នា​១ រម​នា​២ ជ្រៃ​ធំ មនោ​រម្យ ជ្រៃ​យស លេង​ប៉ូ​ក​ប្រះ អូរ​ឆ្វេង លែង​ទូវ លែង​ឃិត​) ជួរ​ភ្នំ​បន្ត​ជាប់​គ្នា​រដឹក ជ្រលង ដងអូរ​ជាច្រើន វាលស្មៅ​បៃតង​លាតសន្ធឹង​លើ​កំពូលភ្នំ ខ្យល់​បរិសុទ្ធ អាកាសធាតុ​ត្រជាក់ សត្វព្រៃ​ជា ច្រើន​ប្រភេទ ព្រមទាំង​សប្ប​ទា​ទេសចរណ៍ និង​សេវា​ផ្សេងៗ សក្តានុពល​ទាំងអស់​នេះហើយ​ដែល​ធ្វើអោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​មិនចេះ​ជិនណាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close