ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:48 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួងកសិកម្ម​គ្រោង​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ច្បាស់លាស់​

ភ្នំពេញ | 22 Dec 2016 08:43 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 747 | មតិ៖ 0
 

​ក្រសួងកសិកម្ម​បាន និង​កំពុង​រៀបចំ​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ឲ្យ​បានច្បាស់លាស់​ដើម្បី​លើកស្ទួយ​ផលិតភាព​កសិកម្ម និង​ងាយ​ស្វែងរក​ទីផ្សារ​កសិផល​កម្ពុជា ។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៩ ធ្នូ ថា ក្រសួង​បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សិក្សា​រួមគ្នា ក្នុងការ​រៀបចំ​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ដែលជា​ការងារ​មាន​វិសាលភាព​ធំធេង​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ដី​កសិកម្ម និង​តំបន់​ដាំ​ដុះ​ឲ្យ​បានច្បាស់លាស់ ក្នុង​គោលដៅ​ងាយស្រួល​ប្រមូល​ផល និង​ងាយ​ស្វែងរក​ទីផ្សារ ។ ក្រសួង​ក៏​កំពុង​គ្រោង​រៀបចំ​ប្រភេទ​ដី និង​សិក្សា​ឲ្យ​បានច្បាស់លាស់​ដើម្បី​ងាយ​ដឹង​ពី​ការប្រើប្រាស់​ជី បញ្ចៀស​ការប្រើប្រាស់​ជី​មិន​ត្រឹមត្រូវ និង​កាត់បន្ថយ​ការចំណាយ​ទុន​ទៅ​លើដី​ដើម្បី​បង្កើន​ផលិតភាព ។​

​លោក​បន្តថា ៖ « តាមរយៈ​ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ក្រសួង​នឹង​ឈានទៅ​ធ្វើការ​ផាកពិន័យ​ចំ​ពោះ​ម្ចាស់​ដី​ដែលមាន​ទំហំ​៣​ហិកតា​ឡើង​ផងដែរ ប្រសិនជា​ដី​របស់​ពួកគេ​មិន​ធ្វើ​ការដាំដុះ ។  ការគ្រប់គ្រង​ការ​ជីករណ្តៅ​ដី ធ្វើ​ឲ្យ​ខូចគុណភាព​ដី ការទប់ស្កាត់​ការជួល​ដី​នៅតាម​ព្រំដែន ហើយ​ប្រសិនជា​ម្ចាស់​ដី​ជួល​ដី ពួកគេ​នឹងត្រូវ​មានទោស​ទណ្ឌ​ផងដែរ » ។​

​ទោះជា​យ៉ាងណា ច្បាប់​គ្រប់គ្រង​ដី​កសិកម្ម ស្ថិតនៅក្នុង​សេចក្តីព្រាង​នៅឡើយ មិនដឹង​បញ្ចប់​នៅពេលណា​ទេ ។​

​លោក វេ​ង សាខុន មានប្រសាសន៍ថា ៖ « នៅពេល​មានច្បាប់ យើង​អាច​ស្វែងរក​ជំនួយ​បាន​ច្រើន ហើយ​ការងារ​នេះ​ទាមទារ​ការចូលរួម​ពី​ប្រជាពលរដ្ឋ ការគាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល​នានា និង​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ។ ប្រសិនជា​មិនមាន​ការចូលរួម​គាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​យើង​មិន​អាចធ្វើ​អ្វី​បានទេ » ។​

​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា ទាក់ទង​នឹង​បញ្ហា​ផែនការ​នេះ ទាល់​តែមាន​គោលការណ៍ និង​ការរៀបចំ​ផែនការ​ច្បាស់លាស់ មិនមែន​មានតែ​ទ្រឹស្តី​នោះទេ ព្រោះ​ផែនការ​នេះ លោក​បានឮ​តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ ប៉ុន្តែ​មិនទាន់មាន​លទ្ធផល​នៅឡើយ​ទេ ។ គំនិត​ផ្តួចផ្តើម​នេះ​ពិតជា​ល្អ ប៉ុន្តែ​លោក​រង់​ចាំមើល​លទ្ធផល​សិន មុននឹង​និយាយ​តទៅទៀត ។​

​លោក​បាន​លើក​ជា​សំណួរ​ថា នៅ​កម្ពុ​ជាមាន​ដំណាំ​ស្រូវ​ច្រើន​ហើយ តើ​យើង​គួរ​បន្ថយ​ដំណាំ​ស្រូវ ហើយ​ងាក​មក​ដាំ​ដំណាំ​អ្វី​ផ្សេង​ឬទេ​? បើ​មាន​ផែនការ គួរ​សិក្សា​ពី​បច្ចេកទេស​ដាំ​ដុះ​ឲ្យ​បានច្បាស់លាស់ និង​សិក្សា​ពី​ទីផ្សារ​ថា មាន​តម្រូវការ​ឬទេ ។​

​លោក​បន្តថា ៖ « ពេល​សិក្សា​ច្បាស់លាស់​ហើយ​ចាំ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង និង​រក​ទីផ្សារ​ឲ្យ​ប្រជាពលរដ្ឋ​ជាមុន ហើយ​សិក្សា​ពី​ទីផ្សារ​ឲ្យ​ច្បាស់​ថា គេ​ត្រូវការ​អ្វី​ពិតប្រាកដ​។ កសិកម្ម ជា​រឿង​ឈឺក្បាល​មួយ​សម្រាប់​ស្រុក​យើង ដែល​ទាមទារ​ឲ្យ​មាន​ផែនការ​ស៊ីជម្រៅ មាន​គោលនយោបាយ និង​ចក្ខុវិស័យ​ច្បាស់លាស់ » ៕

 
ក្រសួងកសិកម្ម​គ្រោង​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ច្បាស់លាស់​
 
ក្រសួងកសិកម្ម​គ្រោង​សិក្សា​គុណភាព​ដី និង​បែងចែក​តំបន់​ដាំ​ដុះ​ច្បាស់លាស់​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!