ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:17 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សម្ដេច​ប៉ាប​៖ បុណ្យ Christmas ក្លាយជា​បុណ្យ​សំ​ញ៉ែ​ញ​អ្នក​ជូន​កាដូរ និង​សម្ភារ​និយម

| 26 Dec 2016 08:08 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានអន្តរជាតិ | វប្បធម៌| មើល៖ 504 | មតិ៖ 0
 

​នៅ​ក្នុងឱកាស​ពិធីបុណ្យ Christmas ប្រមុខ​សាសនា​គ្រិស្ត​កាតូលិក សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស (Francis) បាន​រិះគន់​របៀប​ដែល​បុណ្យ Christmas ត្រូវបាន​រៀបចំ​ផ្ទុយ​ពី​គោល​គំនិត​ដើម​នៃ​ពិធីបុណ្យ​នេះ​។ សម្ដេច​ប៉ាប​អង្គ​នេះ មានបន្ទូលថា ព្រះ​ជា​ម្ចាស់​ត្រូវបាន​គេ​បំ​ភេ្ល​ច ហើយ​មនុស្សម្នា​ទាំងឡាយ​បែរជាយក​ចិត្ត​ទុក​ខ្លាំង​លើ​សម្ភារ​ទៅវិញ​។ ពួកគេ​ក៏​មិនបាន​ខ្វល់ខ្វាយ​ពី​អ្នកក្រីក្រ​អត់ឃ្លាន ដែល​ត្រូវការ​ជំនួយ​អ្វី​ដែរ​។​

​ការ​ឲ្យ​កាដូ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក បាន​ក្លាយជា​ទម្លាប់​នៃ​ការអបអរ​ពិធីបុណ្យ Christmas ដែល​រម្លឹក​ពីថ្ងៃ​កំណើត​នៃ​ព្រះ​យេស៊ូ ថ្ងៃទី​២៥ ខែធ្នូ​។ ប៉ុន្តែ​ការផ្ដោត​ខ្លាំង​លើ​សម្ភារ​និយម​បែបនេះ ហាក់​ធ្វើ​ពិធីបុណ្យ​នេះ​មិនសូវមាន​អត្ថន័យ និង​ខុសពី​គោលការណ៍​ដើម​។ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស នៃ​សាសនា​គ្រិស្ត​កាតូលិក មានបន្ទូលថា ពិភពលោក​សព្វថ្ងៃ គិតតែ​ពី​កាដូ​សម្ភារ និង​ការ​ជប់លៀង​ប៉ុណ្ណោះ​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ជាង​១​ម៉ឺន​នាក់​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ប្រមុខ​សាសនា​គ្រិស្ត​កាតូលិក​អង្គ​នេះ​មានបន្ទូលថា អ្នកមាន​ទ្រព្យសម្បត្តិ​លើ​លោក គួរ​ត្រូវបាន​រម្លឹក​ពី​គោលការណ៍​នៃ​បុណ្យ Christmas គឺ​ភាព​ឱនលំទោន​, ភាពងាយស្រួល និង​អាថ៌កំបាំង​។ ព្រះអង្គ​រម្លឹក​ដែរ​ថា ពេល​ព្រះ​យេស៊ូ​ប្រសូត ព្រះអង្គ​បាន​គោរព​ដោយ​មនុស្ស​ជាច្រើន ហើយក៏​ត្រូវបាន​បដិសេធ​ដោយ​មនុស្ស​ខ្លះ​ដែល​ព្រងើយកន្តើយ​ដាក់​ព្រះអង្គ​។ 

«​សព្វថ្ងៃនេះ ភាព​ព្រងើយកន្តើយ​ដូចគ្នានេះ​នៅតែ​កើតមាន ជាពិសេស​ពេលដែល​បុណ្យ Christmas ក្លាយជា​ពិធីជប់លៀង​, ពន្លឺភ្លើង​នៃ​ការធ្វើ​ពាណិជ្ជ​កម្មបាន​រុញ​ពន្លឺ​ព្រះ​ជា​ម្ចាស់​ឲ្យ​ក្លាយជា​ស្រមោល និង​ពេលដែល​មនុស្សម្នា​ខ្វល់ខ្វាយ​ពី​កាដូ ខណៈដែល​អាកាសធាតុ​ត្រជាក់​រុំ​ព័ទ្ធ​ប្រជាជ​ក្រីក្រ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ស​ម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទៅកាន់​អ្នកចូលរួម​នៅ​ទីលាន​ខាងមុខ​នៃ St Peter របស់​បុរី​វ៉ា​ទី​កង់​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សម្ដេច​ប៉ាប ដែល​ក្លាយជា​ប្រមុខ​សាសនា​គ្រិស្ត​កាតូលិក​ក្នុង​ឆ្នាំ​២០១៣ មានបន្ទូល​សង្កត់ធ្ងន់​ថា រឿងរ៉ាវ​បែបនេះ បាន​ចាប់​បុណ្យ Christmas ជា​ចំណាប់ខ្មាំង​។ ដូច្នេះ​យើង​ត្រូវតែ​ដោះលែង​បុណ្យ​នេះ ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ 

​ជា​រៀងរាល់​បុណ្យ Christmas លំហូរ​ពាណិជ្ជ​កម្មបាន​កើនឡើង​យ៉ាងខ្លាំង ស្រប​ពេលដែល​ប្រជាជន​ស្ទើរ​មួយ​ពិភពលោក នាំគ្នា​ចំណាយ​ប្រាក់​ដើម្បី​ទិញ​សម្ភារ​ឲ្យ​គ្នា​ទៅវិញទៅមក ជួបជុំ​គ្រួសារ​នា​រដូវ​ការធ្លាក់​ព្រិល​ដ៏​ត្រជាក់​នេះ​។ ដោយសារ​រឿងនេះ ទើប​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស បង្ហាញ​ការព្រួយបារម្ភ ដ្បិត​បុព្វហេតុ​ដើម​នៃ​ពិធីបុណ្យ Christmas ហាក់់​ត្រូវបាន​បំភ្លេច​៕​

 
សម្ដេច​ប៉ាប​៖ បុណ្យ Christmas ក្លាយជា​បុណ្យ​សំ​ញ៉ែ​ញ​អ្នក​ជូន​កាដូរ និង​សម្ភារ​និយម
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!