ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:48:30 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

មន្ត្រី​ក្រសួងមហាផ្ទៃ​៖ លោក​ឈាន ពិសិដ្ឋ​ប្តឹង​ឲ្យ​តាម​ចាប់​អ្នក​បញ្ចេញ​វីដេអូ​នៅ​ថៃ​

ភ្នំពេញ | 01 Jan 2017 09:10 | ដោយ៖ Khmer7 | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 1025 | មតិ៖ 0
 

​ក្រោយ​ការបញ្ចេញ​ខ្សែ​វីដេអូ​ក្លឹប​ចំនួន​៣ ដែល​បង្ហាញ​ពី​សកម្មភាព របស់លោក​ឈាន ពិសិដ្ឋ ដើរ​យ៉ាង​ស្រស់​សង្ហា​ជាមួយ​នារី​ម្នាក់ នៅក្នុង​បរិវេណ​ផ្ទះសំណាក់ នៅ​ប្រទេស​ថៃ ហាក់ដូច​ពុំមាន​របួស​អ្វី​បន្តិច​សោះ​នោះ មន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​សកម្មជន​ហ្វេ​ស​ប៊ុ​ក​មួយរូប គឺ​លោក​ផែង វណ្ណៈ បាន​បញ្ជាក់ថា ប៉ូលីស​ថៃ​កំពុង​តាម​ចាប់ អ្នក​ដែល​បញ្ចេញ​វីដេអូ​ខាងលើនេះ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​។​

​លោក​ផែង វណ្ណៈ បានសរសេរថា “​ប៉ូលីស​ថៃ​កំពុង​តាម​ចាប់ខ្លួន អ្នក​ដែល​លួច​បញ្ចេញ​វីដេអូ​ភ្ញៀវ​ស្នាក់នៅ​ផ្ទះសំណាក់ ខុស​គោល​ការ​ច្បាប់​នៅ​ប្រទេស​ថៃ​។ ការបញ្ចេញ​វីដេអូ​ភ្ញៀវ​ដោយ​គ្មាន​ការអនុញ្ញាតិ​គឺជា​ការរំលោភ​សិទ្ធិ​ឯកជន​របស់​ភ្ញៀវ យ៉ាងធ្ងន់ធ្ងរ​។ ព្រោះតែ​បំរើ​ហេតុផល​នយោបាយ ទង្វើ​ថោកទាប​បែបណា​ក៏​ពួក​អស់នេះ​ហ៊ាន​បំពាន​ទេ​។ បទល្មើស​កើន​ថែមទៀត​ហើយ ចាំមើល​អ្នកណាខ្លះ​ពាក់ព័ន្ធ​ត្រូវ​យកមក​បង្ហាញមុខ​។ សង្ឃឹមថា ជនល្មើស​និង​បក្សពួក​រត់​មិន​រួច​ទេ​។​”

​លោក​ផែង វណ្ណៈ បានបញ្ជាក់​បន្ថែមថា ដោយយោង​តាម​ពាក្យសម្តី​របស់លោក​ឈាន ពិសិដ្ឋ នៅ​ថ្ងៃទី​៣១ ធ្នូ​នេះ​ថា ក្រោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​ថៃ ប្រមាណ​២​ទៅ​៣​ថ្ងៃ អាកា​រៈរ​បួស របស់លោក​ឈាន ពិសិដ្ឋ បានជា​សះស្បើយ​។ ដូច្នេះ​វីដេអូ ដែល​ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព នៅ​ថ្ងៃទី​២៧ ធ្នូ​នោះ គឺជា​សកម្មភាព​របស់​លោក​ឈាន ពិសិដ្ឋ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​។ លោក​ផែង វណ្ណៈ បន្តថា ក្រោយ​ការបញ្ចេញ​វីដេអូ លោក​ឈាន ពិសិដ្ឋ បាន​ទៅប្តឹង​សមត្ថកិច្ច​ថៃ ដោយផ្ទាល់ ព្រោះ​ជាការ​រំលោភ​ដល់​សិទ្ធិ​ឯកជន​។​

 
មន្ត្រី​ក្រសួងមហាផ្ទៃ​៖ លោក​ឈាន ពិសិដ្ឋ​ប្តឹង​ឲ្យ​តាម​ចាប់​អ្នក​បញ្ចេញ​វីដេអូ​នៅ​ថៃ​
 
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!