ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:27:59 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោកសង្ឃ​៨​អង្គ កំពុង​លេងល្បែង​ស៊ីសង​

បាត់ដំបង | 18 Jan 2017 08:39 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 409 | មតិ៖ 0
 

យោងតាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៃ​ប្រទេស​ថៃ បាន​ឃាត់ខ្លួន​សង្ឃ​ខ្មែរ​ចំនួន​៨​អង្គ ដែល​ទំនងជា​ជន​ក្លែងបន្លំ​ជាស​ង្ឃ កាលពី​ល្ងាច​ថ្ងៃទី​១៦ មករា បញ្ជូនទៅ​ឲ្យ​ស្ថាប័ន​ធម្មការ​ផ្សឹក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលា ការ ក្រោម​បទ​ចោទ​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​ល្បែងស៊ីសង ។​

​បើតាម​ប្រភពពី​មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​ខ្មែរ​ទាំង​៨​អង្គ​នោះ ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នៅក្បែ​ផ្លូវ​មួយកន្លែង ក្នុង​សង្កាត់​ឡត​ក្រាក់​បាំង ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ ខណ​:​ក្រុម​ព្រះសង្ឃ​ទាំងនេះ កំពុង​អង្គុយ​ជុំគ្នា​លែង​ល្បែងស៊ីសង (​លេង បៀ​) ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជាមួយនឹង​ការឃាត់ខ្លួន​សមត្ថកិច្ច​ថៃ ដកហូត​បៀ​បាន​មួយ​ហ៊ួ ដែល​កំពុង​នាំគ្នា​លេង​ដាក់​លុយ ។​

​ដោយឡែក បើតាម​របាយការណ៍​ពី​ភាគី​ថៃ​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ថៃ បាន​ប្រទះឃើញ​សកម្មភាព​ក្រុមព្រះ​សង្ឃ​ខ្មែរ​ទាំងនេះ និមន្ត​បិណ្ឌបាត​តាម​ដងផ្លូវ​នានា ដែល​មើលទៅ​គួរ​ឲ្យ​សង្ស័យ ទើប​ពួកគេ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ជួយ​តាមឃ្លាំមើល​រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្ដង ។​

​សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថា ក្រោយពី​ទ​ទូល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ថៃ ក៏បាន​ចេញ​អន្តរាគមន៍​តាមដាន​ស​កម្ម​ភាព​ព្រះ សង្ឃ​ខ្មែរ​ទាំងនេះ​ភ្លាមៗ​ដែរ ហើយ​ពេល​តាម​ទាន់​ស្របពេល​ក្រុមព្រះ​សង្ឃ​ទាំង​៨​អង្គ​នេះ កំពុង​លេងល្បែង​នៅ​កន្លែង​ស្ងាត់​ក្បែរ​ដងផ្លូវ ។ ព្រះសង្ឃ​ទាំងនោះ​បាន​ព្យាយាម​ងើប​រត់ តែ​ត្រូវ​សមត្ថកិច្ច​ថៃ ព័ទ្ធ​ចាប់បាន​ទាំងអស់ ។ បើតាម​ការសួរនាំ​គឺ​ក្រុមព្រះ​សង្ឃ​ខ្មែរ​ទាំង​៨​អង្គ​នេះ មិនមាន​កាន់​លិខិតឆ្លងដែន​ស្របច្បាប់​ទេ និង​បាន​លួច​ឆ្លងដែន​ទៅ​ប្រ​ទស​ថៃ ដោយ​ខុសច្បាប់ ។​

​បើតាម​ប្រភពពី​មន្ត្រី​ព្រំដែន​ខ្មែរ​បាន​បញ្ជាក់ថា សមត្ថកិច្ច​ថៃ បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ខ្មែរ​ទាំង​៨​អង្គ​នេះ ប្រគល់​ឲ្យ​ស្ថាប័ន​ធម្មការ​របស់គេ​ផ្សឹក ។ ប៉ុន្តែ​ទំនង​មិន​ត្រូវបាន​ដោះលែង​ឲ្យ​ត្រឡប់មក​ប្រទេស​កំណើត​វិញ​ទេ ។ សមត្ថកិច្ច​ថៃ អាច​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដោយ​ចោទប្រកាន់​២​ករណី គឺ​ពីបទ​ឆ្លងដែន​ខុសច្បាប់ និង​ប្រព្រឹត្ត​ល្បែងស៊ីសង ៕​

 
លោកសង្ឃ​៨​អង្គ កំពុង​លេងល្បែង​ស៊ីសង​
 
លោកសង្ឃ​៨​អង្គ កំពុង​លេងល្បែង​ស៊ីសង​
 
លោកសង្ឃ​៨​អង្គ កំពុង​លេងល្បែង​ស៊ីសង​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!