ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:48:44 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ក្រសួង​ផ្អាក​ការចាក់​បញ្ចាំង​រឿង​”​ភ​ក្កី​ស្នេហ៍​ទ្វេ​ភព​”

ភ្នំពេញ | 25 Jan 2017 08:22 | ដោយ៖ khmer7 | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 920 | មតិ៖ 0
 

​ខ្សែភាពយន្ត​ភាគ​រឿង​”​ភ​ក្កី​ស្នេហ៍​ទ្វេ​ភព​”​ដែល​កំពុងធ្វើការ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរ​ទ្សន៍​PNN​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ធ្វើការ​ស្នើ​ឲ្យ​ផ្អាក​ការផ្សាយ ក្រោយពី​សង្កេតឃើញ​ពី​ការផលិត​ខ្សែភាពយន្ត​នេះ​ផលិតឡើង​នាំ​ឲ្យ​ចាក​ខ្លឹមសារ​ដើម​។​

​ការផ្អាក​នេះដែរ​ក៏ត្រូវ​បានធ្វើ​ឡើង​ក្រោយ​លេចចេញ​ការរិះគន់​ជា​ហូរហែរ​កន្លងមក​ជុំវិញ​ការយក​ស្នាដៃ​មរតក​អ្នកនិពន្ធ​មក​កាឡៃ​ខុស​ខ្លឹមសារ​រឿង​ដើម​។ នេះ​បើ​យោង​យោងតាម​លិខិត​ដែល​ចេញ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចេញ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០១៧​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ផ្ញើ​ទៅកាន់​អគ្គនាយក​ទូរទស្សន៍​PNN​បាន​បញ្ជាក់ថា​ការផ្អាក​មិន​ឲ្យ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ព្រោះតែ​សាច់រឿង​ខាងលើ​បាន​កាឡៃ​ប្រឌិត​ចេញពី​ស្នាដៃ​អក្សរសិល្ប៍​ខ្មែរ​ខុសពី​ខ្លឹមសារ​ដើម​និង​បង្ក​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សាធារណៈជន ពិសេស​សិស្សានុសិស្ស​។ លិខិត​ខាងលើ​បញ្ជាក់ដែរថា ការផលិត​នេះ​ក៏​ជាកា​រំលោភបំពាន​ដល់​ច្បាប់​ស្តីពី​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា​ខ្សែភាពយន្ត​ភាគ​រឿង​”​ភក្តី​ស្នេហ៍​ទ្វេ​ភព​”​ត្រូវបាន​ផលិតឡើង​ដោយ​ផលិតកម្ម AD MUSIC របស់លោក អ៊ុង ឌុ​ច​សិ​ត្ថា​វីរៈ ។​រឿង «​ភក្តី​ស្នេហ៍​ទ្វេ​ភព​» គ្រង​ដំណែង​តួឯក​ដោយ​លោក អ៊ុន សុទ្ធា ចាប់​ដៃគូ​ជាមួយ​តារា​សម្បុរ​ស្រអែម កញ្ញា មឿង សុ​ផា​ណែ​ត រួមជាមួយ​នឹង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត ។​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ចាក់​បញ្ចាំង​រាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ៨:០០-៩:០០​យប់ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​ដែល​ទើបនឹង​ចាក់​បញ្ចាំង​បាន​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ៕​

 
ក្រសួង​ផ្អាក​ការចាក់​បញ្ចាំង​រឿង​”​ភ​ក្កី​ស្នេហ៍​ទ្វេ​ភព​”
 
ក្រសួង​ផ្អាក​ការចាក់​បញ្ចាំង​រឿង​”​ភ​ក្កី​ស្នេហ៍​ទ្វេ​ភព​”
 
ក្រសួង​ផ្អាក​ការចាក់​បញ្ចាំង​រឿង​”​ភ​ក្កី​ស្នេហ៍​ទ្វេ​ភព​”
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!