ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:04 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

លោក រស់ ច​ន្ត្រា​បុត្រ​៖ ការនិយម​បរទេស​ពេក ជំរុញ​ឲ្យ​ខ្មែរ ភ្លេច​តម្លៃ​អ្នកប្រាជ្ញ​ខ្មែរ

ភ្នំពេញ | 30 Jan 2017 08:47 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 296 | មតិ៖ 0
 

លោក រស់ ច​ន្ត្រា​បុត្រ ទីប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បណ្ឌិត  បានលើកឡើង​កាលពីពេល​ថ្មីៗ​នេះ​ថា សង្គម​ខ្មែរ​បច្ចុប្បន្ននេះ ហាក់ដូចជា​មិន​ស្គាល់​អត្តសញ្ញាណ​របស់ខ្លួន​ឲ្យ​ច្បាស់លាស់​នោះទេ​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ ថែមទាំង​ត្អួ​ញ​ត្អែ​រថា ការនិយម​បរទេស​ពេក បាន​ជំរុញ​ឲ្យ​មនុស្ស​ខ្មែរ ភ្លេច​តម្លៃ​អ្នកប្រាជ្ញ និង​បញ្ញវន្ត​ខ្មែរ ព្រមទាំង​អ្វីៗ​ដែលជា​ខ្មែរ​ទៀតផង​។ 

​អត្ថបទ​ខាងក្រោម​នេះ គឺជា​ការដកស្រង់​ផ្នែក​មួយ​នៃ​សៀវភៅ​៖«​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» ដែល​និពន្ធ​ដោយ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ​៖ 

​គេ​ស្គាល់​អង្គរ​មែន តែ​គេ​មិន​ស្គាល់​អ្វី​ដែលមាន​ក្នុង​ថ្ម​មួយ​ដុំៗ ដែល​កសាងឡើង​ចេញ​ជា​ប្រាសាទ និង​ជា​មោទនភាព​ខ្មែរ​ឡើយ​។ គេ​ដឹងថា ខ្មែរ​ជា​មហាអំណាច និង​ជា​ចក្រភព​មួយ​ដ៏​អស្ចារ្យ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ តែ​គេ​មិនដឹងថា អ្វី​ជា​កម្លាំង និង​ឥទ្ធិពល​របស់​ជីដូន​ជី​តា​ខ្មែរ​ឡើយ​។ 

​គេ​ដឹងថា រាជធានី​លង្វែក​ត្រូវ​ខ្ចាត់ខ្ចាយ​បាត់បង់ ធ្វើ​ឲ្យ​ខ្មែរ​អាប់​កិត្តិយស ចុះ​ទន់ខ្សោយ​ដោយសារតែ​ខ្មែរ​ស្រឡាញ់​«​ប្រាក់​ឌួង​»​គិត​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ គេ​ដឹង គេ​ឮ គេ​រៀន​យល់ថា ចក្រភព​ខ្មែរ​ត្រូវ​រលាយ​បន្តិច​ម្តងៗ ដោយសារតែ​ខ្មែរ​បែកបាក់​សាមគ្គី ដណ្តើម​អំណាច​គ្នា តែ​គេ​នាំគ្នា​ដើរ​ជាន់​ដាន​នេះ​ទៅវិញ​។​

​ភាព​អន់ ទន់ខ្សោយ អាប់​កិត្តិយស ធ្វើ​ឲ្យ​ខ្មែរ​មិន​ចង់ដឹង មិន​ចង់​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន ឬ អត្តសញ្ញាណ​របស់ខ្លួន​។ អ្នកខ្លះ​គេ​ស​វេស​ការពិត​ក្នុង​ប្រវត្តិសាស្ត្រ​រហូតដល់​ពោល​ពាក្យ​ថា​«​មិន​ចង់​កើតជា​ខ្មែរ​»​។​

​កាលណា​ខ្មែរ​មើលឃើញ និង​យល់​ដូចនេះ គេ​នាំគ្នា​មិន​ឲ្យ​តម្លៃ ឬ តបស្នង​សងគុណ​លើទឹក​ដី​ដែល​ផ្តល់កំណើត​ដល់​ខ្លួន​នោះទេ​។ ចំពោះ​គេ ខ្មែរ​គឺ​អន់ អាក្រក់ ថោកទាប មិនល្អ មិន​ជឿនលឿន និង​គ្មាន​សមត្ថភាព​។ គេ​បែរជា​នាំគ្នា​អួត​សរសើរ គោរព​ឲ្យ​តម្លៃ​ទៅលើ​អ្វី​ដែលជា​បរទេស​។ 

​ក្នុង​បរិបទ​នេះ យើង​កត់សម្គាល់ឃើញ​ជ​ន​ជាតិខ្មែរ ជាពិសេស​ក្រុមយុវជន តែងតែ​សប្បាយរីករាយ​ក្នុងការ​ទទួលយក​វប្បធម៌​បរទេស​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្មែរ ក្នុង​គោលដៅ​ដណ្តើម​ទីផ្សារ សម្របសម្រួល​កម្មវិធី​ក្នុង​មាគ៌ា​តែមួយ​។ អត្តសញ្ញាណ​ខ្មែរ ត្រូវគេ​បោះបង់ចោល​។ អ្វីដែល​ចេញមក​ពី​បរទេស ខ្មែរ​យល់ថា​សុទ្ធតែ​ទំនើប ល្អ ទាន់សម័យ ទាំង​ស្លៀកពាក់ ទាំង​និយាយ ទាំង​ហូបចុក ទាំង​ដើរ​ដេក​ជាដើម​។ រូបភាព​នេះ អាច​ប្រដូច​ខ្មែរ​ទៅ​ពាងទឹក​មួយ​ដែល​គ្មាន​ទឹក ដល់​គេ​ចាក់ទឹក​អ្វី​ចូល​ក៏​ទទួលបាន​ទាំងអស់ ទាំង​អាក្រក់ ទាំង​ល្អ ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ឡប់​វាល​អស់​។​

​មិនតែប៉ុណ្ណោះ អ្នកនយោបាយ អ្នកតូច អ្នកធំ​ខ្មែរ តែងតែ​ឲ្យ​តម្លៃ​លើ​បរទេស​ស្បែ​កស និង​«​ម៉ូ​ដែល​អាមេរិកាំង​» ដែល​គេ​ចាត់ទុកថា ជា​កំពូល​វប្បធម៌ ដែល​ត្រូវតែ​ចម្លង​តាម​ឲ្យ​ដូច ហើយ​យកមកអនុវត្ត​ក្នុង​ទឹកដី​កម្ពុជា​។   

​អ្នក​ទាំងនោះ មិនដែល​ឲ្យ​តម្លៃ​អ្នកប្រាជ្ញ និង​បញ្ញវន្ត​ខ្មែរ​ទេ​។ គេ​នាំគ្នា​ជឿ​តែ​លើ​បរទេស ដែល​គេ​យល់ថា ជា​អ្នកមាន​សមត្ថភាព ជា​អាទិទេព​ចេះ​គ្រប់សព្វ ហើយ​ប្រាក់ខែ ប្រាប់​បំណាច់​ច្រើន​លើសលុប​លើស​ខ្មែរ​ទៅទៀត​ក្នុង​ការងារ​ដូចគ្នា​។ គេ​យល់ និង​ជឿថា ខ្មែរ​មិនកើត និង​គ្មាន​សមត្ថភាព​។  

​តាម​ការ​កត់សម្គាល់ឃើញ​ផ្ទាល់​ភ្នែក​របស់​អ្នកនិពន្ធ គ្រាន់តែ​ឃើញ​កូនក្មេង​ស្បែ​កស ច្រមុះ​ស្រួច​ម្នាក់ អ្នកនយោបាយ​ខ្មែរ​គោរព​ឲ្យ​តម្លៃ ទៅ​គួរសម​រាក់ទាក់​ជាង​បញ្ញវន្ត​ខ្មែរ ដែល​គោរព​គាត់​ទៅទៀត​។ ខ្មែរ​យល់ថា ជនបរទេស​ស្បែ​កស ចេះដឹង​ពូកែ​ជាង​កូន​ខ្មែរ​៕​

 
លោក រស់ ច​ន្ត្រា​បុត្រ​៖ ការនិយម​បរទេស​ពេក ជំរុញ​ឲ្យ​ខ្មែរ ភ្លេច​តម្លៃ​អ្នកប្រាជ្ញ​ខ្មែរ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!