ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:14 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីជូនដំណឹង និង​តាម​ចាប់​ជន​អគតិ​បំផ្លាញ​រូបសំណាក់​លោកយាយ​ទេព​

សៀមរាប | 30 Jan 2017 09:06 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 374 | មតិ៖ 0
 

រូបសំណាក​ព្រះ​គ​ន្ល​ង់ ឬ ហៅ​លោកយាយ​ទេព នៅ​រង្វង់​មូល​ដើម​ពោធិ៍ ខាងត្បូង​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក្នុង​ខេត្តសៀមរាប ត្រូវបាន​ជន​មិន​ស្គាល់មុខ​លួច​វាយបំផ្លាញ​។ រដ្ឋបាល​ខេត្តសៀមរាប ចាត់ទុក​ការ​វាយបំផ្លាញ​នេះ​ថា ជាការ​មាក់ងាយ​ដល់​ជំនឿ និង​ការគោរព​បូជា​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប និង សាធារណជន​ទូទៅ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការ​វាយបំផ្លាញ​រូបសំណាក​លោកយាយ​ទេព បាន​កើតមានឡើង​កាលពី​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​។​សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀតថា រូបសំណាក​លោកយាយ​ទេព ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ខ្សែក្រវាត់ ទៅ​វាយបំផ្លាញ​ត្រង់​ព្រះ​ភ្នែន និង​ដោះ​ស្បែកជើង វាយ​ព្រះ​ភក្ត្រ ធ្វើ​ឲ្យ​បាក់​ចុង​ព្រះ​ហ​ន្ត (​ច្រមុះ​) និង​មាន​ស្នាម​របក​ថ្នាំ​លើ​ព្រះ​ភក្ត្រ​បន្តិចបន្តួច​ផងដែរ​។​

​បច្ចុប្បន្ន​រដ្ឋបាលខេត្ត​សៀមរាប កំពុង​ស្រាវជ្រាវ​រក​ជនដៃដល់​តាមរយៈ​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព ភស្តុតាង និង​សាក្សី​នានា ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​រូបសំណាក​លោកយាយ​ទេព ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប តែង​បាន​ទៅ​បន់ស្រន់​សូម​សេចក្តីសុខ ក៏ដូចជា​សូម​ឲ្យ​សម្រេច​បំណង​ផ្សេងៗ​។​

​កាលពី​ខែមករា ឆ្នាំ​២០១៦ រូបសំណាក​លោកយាយ​ទេព ក៏ត្រូវ​បាន​គ្រូ​ស្នង​រូប​មួយរូប ទៅធ្វើ​ពិធី​ដោយ​អង្គុយ​ពីលើ​ព្រះ​ភ្នែន នាំ​ឲ្យ​មានការ​រិះគន់​ខ្លាំង​ពី​សំណាក់​អ្នក​ជំនឿ ដោយបាន​ហៅ​ទង្វើ​គ្រូ​ស្នង​រូបនោះ​ថា ជាការ​ជាន់ឈ្លី​ទីសក្ការៈ​បូជា​របស់​ពួកគេ​។ ទីបំផុត​គ្រូ​ស្នង​រូប ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន និង​ហៅ​ទៅ​អប់រំ​កុំ​ឲ្យ​ធ្វើ​សកម្មភាព​បែប​នោះទេ​៕​

 
រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីជូនដំណឹង និង​តាម​ចាប់​ជន​អគតិ​បំផ្លាញ​រូបសំណាក់​លោកយាយ​ទេព​
 
រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីជូនដំណឹង និង​តាម​ចាប់​ជន​អគតិ​បំផ្លាញ​រូបសំណាក់​លោកយាយ​ទេព​
 
រដ្ឋបាល​ខេត្តសៀមរាប ចេញ​សេចក្តីជូនដំណឹង និង​តាម​ចាប់​ជន​អគតិ​បំផ្លាញ​រូបសំណាក់​លោកយាយ​ទេព​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!