ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:49:09 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

រឿង​អាចារ្យ​អេក​ក្រើ​ក​ជាថ្មី ក្រោយ​លេច​វីដ​អូ​ដែល ABC នាំចូល​ពី​ប្រទេស​ថៃ​ថា​ខុសច្បាប់​

ភ្នំពេញ | 01 Feb 2017 09:33 | ដោយ៖ លំអង | ផ្សាយក្នុង៖ សន្តិសុខសង្គម| មើល៖ 1111 | មតិ៖ 0
 

​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ រឿងរ៉ាវ​ដ៏​រសើប​ពាក់ព័ន្ធ​ជាមួយ​ករណី​របស់​ស្ថានីយ៍​វិទ្យុ ABC របស់​អាចារ្យ​អេ មិនបាន​ស្ងប់ស្ងាត់​នៅឡើយ មិនតែប៉ុណ្ណោះ​កាន់តែ​មានរឿង​រ៉ាវ​បន្ថែមទៀត​ដែលជា​មតិ​លើកឡើង​របស់​ប្រជាពលរដ្ឋ និង​នៅតាម​បណ្តាញ​សង្គម​ជាដើម​។ 

​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧​ពី​ម្សិលមិញ​នេះ មានការ​ចែករំលែក​វី​ដេ​អូ​ព័ត៌មាន​និយាយ​ជា​ភាសា​ថៃ ចុះផ្សាយ​ដោយ​ទូរទស្សន៍ Thai PBS3 បាន​ចុះមក​ថត​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ត្រូវបាន​មតិ​ជាច្រើន​បាន​បកប្រែ​ថា អាចារ្យ​អេ​បាន​លួច​យក​ផលិតផល​ទឹកដោះគោ​ដ៏​ល្បី​របស់​ប្រទេស​ថៃ​សម្រាប់​ចែក​ដល់​សិស្ស​បឋមសិក្សា​ដោយ​ឥតគិតថ្លៃ តែ​បែរជា​មាន​លក់​នៅលើ​ទីផ្សា​កម្ពុជា ថែមទាំង​មាន​លក់​នៅតាម​បណ្តា​សាខា​របស់​វិទ្យុ​ABC បាន​លួច​នាំយក​ទឹកដោះគោ​ដោយ​គ្មាន​ការអនុញាតិ និង ខុសច្បាប់​មក​ចែកចាយ​លក់​ឲ្យ​ពលរ​ដ្ធ​ខ្មែរ និង នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុងប្រទេស​កម្ពុជា​ក្រុមការងារ​របស់​Thai PBS ប្រចាំ​ប្រទេស​ថៃ​កំពុងតែ​តាមដាន​និង​សើ​ប​អង្កេត​ចំពោះ​រឿងនេះ​..​។​ល​។​

​ទាក់ទិន​នឹង​រឿង​វីដេអូ​ទឹកដោះគោ​នេះ តាមពិត​សារព័ត៌មាន​ថៃ​ចុះផ្សាយ​យូរ​មកហើយ តាំងពី​ខែ មិថុនា ឆ្នាំ ២០១៦ មក​ម្លេះ ហើយ​ទើបតែ​ល្បី​ម្តងទៀត បន្ទាប់ពី​មាន​គេ​យកមក​ផុស​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​។ ហើយ​ភ្លាមៗ​នោះដែរ កាលពី​ខែមិថុនា ឆ្នាំ​២០១៦ អាចារ្យ​អេ ក៏បាន​ធ្វើការ​បកស្រាយ​រួចរាល់​ដែរ នៅក្នុង​វិទ្យុ ABC ក៏ដូចជា​ប៉ុស្តិ៍​ទូ​រទូ​ស្សន៍ PNN នៅក្នុង​កម្ម​វី​ធី​មតិផ្ទុយ ដោយបាន​បញ្ជាក់ថា ដោយសារ​តែមាន​ការសុំ​ពី​សហការ​ពី​តំណាង​ផលិត​ទឹកដោះគោ ព្រោះតែ​ការ​កម្មង់​ពី​រដ្ឋាភិបាល​ថៃ​មិនអាច​ដោះ​ថ្លៃ​ចំណាយ​ទៅលើ​ការ​ចិញ្ចឹមសត្វ​គោ​ដែល​ប្រជាកសិករ​ថៃ​កំពុងតែ​ថែទាំ​ឡើយ និង​ដើម្បី​ឲ្យ​កូន​ខ្មែរ​មានឱកាស​បានទទួល​ទាន​ទឹកដោះគោ​ដែលមាន​គុណភាព ទើប​អាចារ្យ​អេ សម្រេចចិត្ត​សហការ​នាំចូល​ទឹកដោះគោ​នេះ​មក ហើយ​បញ្ហា​ទាំងនេះ​ត្រូវបាន​បញ្ចប់​តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ​។​

​គួរ​រំលឹក​ដែរ​ថា កម្មវិធី​ផ្សាយ​របស់​អាចារ្យ​អេ ដែល​សហ​ការណ៍​ជាមួយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ ក្នុង​កម្មវិធី ABC 3 Spring ក្រសួង​ព័ត៌មាន​បាន​បិទ​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ពិធីការនី​លោត​ផ្លោះ​រំលង​តុ និង​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ​មិន​សមរម្យ ទៅកាន់​មហាជន ក្នុង​ពិធីការនី​រូបនោះ​ក៏ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បញ្ចូល​ឈ្មោះ​ទៅក្នុង​បញ្ជីខ្មៅ​រយៈ​៤​ឆ្នាំ មិន​ឲ្យ​បង្ហាញមុខ​នៅតាម​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ឡើយ​៕ 

 

 
រឿង​អាចារ្យ​អេក​ក្រើ​ក​ជាថ្មី ក្រោយ​លេច​វីដ​អូ​ដែល ABC នាំចូល​ពី​ប្រទេស​ថៃ​ថា​ខុសច្បាប់​
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!