ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:08 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

USAID និង IFAD ចាប់ដៃគ្នា​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាមួយ​ថវិកា​ជិត ១៦០​លាន​ដុល្លារ​

ភ្នំពេញ | 03 Feb 2017 09:17 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 279 | មតិ៖ 0
 

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម (IFAD) បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ តាមរយៈ​កិច្ចព្រមព្រៀង​ជាមួយ​ថវិកា​គម្រោង​សរុប​ជិត ១៦០​លាន​ដុល្លារ​នេះ រំពឹងថា នឹងធ្វើ​ឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​ប្រសើរឡើង​។​

​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហការ​ការងារ និង​ការប្តេជ្ញា ដើម្បី​គាំទ្រ​ដល់​ការធ្វើផែនការ​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា រវាង USAID និង IFAD បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​អាមេរិក​ដែល Fresh News ទើប​ទទួលបាន​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​

​ស្ថានទូត​អាមេរិក បាន​បញ្ជាក់ថា អនុស្សរណៈ​នេះ នឹង​ពិនិត្យ​លើ​ការបង្កើន និង​អនុម័ត​គោលនយោបាយ ដែល​នឹងធ្វើ​ឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​ប្រសើរឡើង ដែលជា​ផ្នែក​សំខាន់​មួយ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​។ វា​ក៏​នឹង​ជួយ​ដល់​ធុរៈកិច្ច​ទាំងអស់ ធ្វើការ​ជាមួយគ្នា​កាន់តែ​ប្រសើរឡើង ចាប់ពី​កសិករ​ដល់​អ្នកធ្វើ​ជំនួញ និង​ដល់​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម​កម្ពុ​ជា អាច​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​ទទួលបាន​តម្លៃ​ខ្ពស់​។​

​ស្ថានទូត​អាមេរិក​បញ្ជាក់ទៀតថា ទីភ្នាក់ងារ USAID និង IFAD នឹង​ចែករំលែក​ជំនាញ និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​មនុស្ស និង​អង្គការ​ជាច្រើន​ចម្រុះ​គ្នា ដែល​កំពុងធ្វើការ​លើ​វិស័យ​កសិកម្ម​។ ជា​ចុងក្រោយ​អនុស្សរណៈ​នេះ នឹង​ជួយ​ពង្រីក​ជំនាញ​អ្នកឯកទេស ដែលជា​អ្នក​ជួយ​កសិករ​បង្កើន​ទិន្នផល ដោយ​កែលម្អ​វិធីសាស្ត្រ​របស់​ពួកគេ ដើម្បី​បំពេញតម្រូវការ​នៃ​ប្រព័ន្ធ​កសិកម្ម​ប្រកួតប្រជែង ដែល​កំពុង​កើនឡើង​។​

​លោកស្រី​នាយិកា​បេសកកម្ម​នៃ​ទីភ្នាក់ងារ USAID នៅ​កម្ពុជា បាន​ថ្លែងថា «​វិស័យ​កសិកម្ម​ដែល​លូតលាស់ និង​រស់​រវើក គឺមាន​សារៈសំខាន់​សម្រាប់​ការរីកចម្រើន​នាពេល​អនាគត​របស់​ប្រទេស​កម្ពុជា​។  យើង​សង្ឃឹមថា ដោយ​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ USAID និង IFAD អាចជួយ​កសិករ​កម្ពុ​ជា ក្នុងការ​រួមចំណែក​ដ​ល់​សេដ្ឋកិច្ចជាតិ​មាន​ប្រសិទ្ធិភាព​ជាង​មុន ស្របពេល​ពួកគេ​កំពុង​ជួយ​ក្រុមគ្រួសារ និង​សហគមន៍​របស់​ពួកគេ​»​។​

​តាមរយៈ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​របស់​រដ្ឋាភិបាល​អាមេរិក USAID មាន​គម្រោង​បណ្តាក់ទុន​ប្រមាណ​ជា ៤០​លាន​ដុល្លារ​អាមេរិក លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​នៅ​រយៈពេល ៥​ឆ្នាំ​បន្ទាប់​។ IFAD នឹង​ផ្តល់​ជំនួយឥតសំណង និង​ប្រាក់កម្ចី ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប ១១៨ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៥​ឆ្នាំ​។​

​លោក Benoit Thierry នាយក​កម្មវិធី IFAD ប្រចាំ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក បាន​ឲ្យ​ដឹងថា «​ជាង​ពីរ​ទសវត្សរ៍​មកហើយ ពួកយើង​បាន​ជួយ​ប្រជាជន​កម្ពុជា​ជនបទ​អោយ​រួច​ផុតពី​ភាពក្រីក្រ ដោយ​បង្កើន​ឱកាស​ក្នុង​ការកែលម្អ​ការចិញ្ចឹម​ជីវិត​របស់​ពួកគេ​។ ការសម្របសម្រួល ការគាំទ្រ​របស់​យើង​ជាមួយ​ដៃគូ​ជាច្រើន​ដូចជា USAID នឹង​ក្លាយទៅជា​ការវិនិយោគ ដែលមាន​ប្រសិទ្ធិភាព និង​ការ​ចំណេញ​សំខាន់​ជាង​មុន សំរាប់​វិស័យ​កសិកម្ម​របស់​កម្ពុជា ហើយ​ពួកយើង​កំពុង​អំពាវនាវ​ឱ្យ មាន​ទីភ្នាក់ងារ​ផ្សេងៗ​ទៀត​ចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​»៕​

 
USAID និង IFAD ចាប់ដៃគ្នា​ជួយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាមួយ​ថវិកា​ជិត ១៦០​លាន​ដុល្លារ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!