ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:18 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​

កណ្តាល | 11 Feb 2017 07:31 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 706 | មតិ៖ 0
 

​ការចូលរួម​ដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា គគ្រឹកគគ្រេង​រៀងរាល់ឆ្នាំ គឺ​ដើម្បី​ដាស់សតិ​អារម្មណ៍​អ្នក​ដែល​នៅតាម​ផ្ទះ ស្រុកភូមិ ងាក​មក​ចាប់អារម្មណ៍ ឆ្ងល់ សួរ និង​ចង់ដឹង​អំពី​ពិធីបុណ្យ ដែលជា​ឱកាស​មួយ​ផ្សព្វផ្សាយ​ទៅកាន់​ពុទ្ធបរិស័ទ​។ នេះ​បើតាម ភិក្ខុ លី ប៊ុណ្ណា​រិ​ទ្ធ ជា​ព្រះ​គ្រូសូត្រស្ដាំ​នៃ វត្ត​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។​


​ព្រះ​ភិក្ខុ គង់នៅ​វត្ត​ព្រែក​អំបិល បាន​មាន​ដីកា​ថា​៖ " បើសិន ជាការ​ប្រារព្ធ​ពិធីបុណ្យ​ប្រព្រឹត្តទៅ​តែ​ក្នុង​វត្ត​ទេ នោះ​ពិធីបុណ្យ នឹង​ដឹង​តែ​មនុស្ស​ដែល​ចូលរួម​នៅក្នុង​វត្ត​ប៉ុណ្ណោះ ផ្ទុយទៅវិញ ការដើរ​ដង្ហែ​ក្បួន គគ្រឹកគគ្រេង​នោះ​គឺ​ដើម្បី​ដាស់សតិ​អារម្មណ៍​អ្នក​ដែល​នៅតាម​ផ្ទះ ហ្នឹង​ឲ្យ​គាត់​ងាក​មក​ចាប់អារម្មណ៍ ឆ្ងល់ សួរ និង​ចង់ដឹង ដែលជា​ឱកាស​មួយ​ផ្សព្វផ្សាយ​ទៅកាន់​ពុទ្ធបរិស័ទ​។​"

​ព្រះ​គ្រូសូត្រស្ដាំ​ក៏មាន​សង្ឃដីកា​បន្ថែមថា ការដើរ​ដង្ហែ​ក្បួន​នោះ​ផងដែរ គឺជា​ការជួបប្រជុំគ្នា​ដ៏​ធំ តាំងពី​បុរាណកាល រហូតដល់​បច្ចុប្បន្ន គឺ​ដើម្បី​រំលឹក​គុណ ដល់​សេចក្ដី​ល្អ​របស់ ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះអង្គ​បាន​បំពេញ​នូវ​ពុទ្ធកិច្ច​ផ្សេងៗ ដោយ​យក​ថ្ងៃ​១៥ កើត​ខែមាឃ ជា​ថ្ងៃ​ជួបជុំ​។​

​ចំពោះ​ការដើរ​ដង្ហែ មាន​ពុទ្ធបរិស័ទ​ស្លៀក​សំលៀកបំពាក់​ព័ណ៌​ស ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​សមរម្យ ក្នុង​ថ្ងៃ​ពិសេស​នោះ ហើយ​ដង្ហែ​ជា​ក្បួន​ដែលមាន​ផ្កា​ភ្ញី គ្រឿងក្រអូប គ្រឿង​សក្ការៈ នៅតាម​ដងផ្លូវ​នានា ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​ពុទ្ធបរិស័ទ​នៅតាម​ស្រុកភូមិ​។ 


​តាម​សង្ឃដីកា​របស់​ព្រះគ្រូ លី ប៊ុណ្ណា​រិ​ទ្ធ ពិធីបុណ្យ​មាឃបូជា ជា​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​សម្រាប់​ពុទ្ធសាសនា ឬ​ហៅថា មហា​មាឃបូជា ដោយ​មនុស្ស​ទូទាំងប្រទេស​បាន​ឈប់សម្រាក​ពី​ការងារ ដើម្បី​បើកឱកាស​ឲ្យ មានការ​ជួបជុំគ្នា​។ ហើយ​ពិធីបុណ្យ​នេះ គឺ​ប្រារព្ធ​ឡើង​សម្រាប់​រំលឹក​ដល់​កិច្ច​សំខាន់​បី​ធំៗ គឺ​៖

​ការប្រជុំ​ពុទ្ធបរិស័ទ​

​ព្រះពុទ្ធ​សម្ដែង​ឱវាទ ខ្លឹមសារ​សំខាន់​នៃ​ព្រះធម៌​

​ថ្ងៃ​ដែល​ព្រះពុទ្ធ​ដាក់​ព្រះ​ជន​សង្ខារ បរិនិព្វាន 

​តាម​ការបន្ថែម​របស់​ព្រះ​គ្រូសូត្រស្ដាំ​ខាងលើ​ដដែល ថា នា​ថ្ងៃស្អែក នៅ​វត្ត​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល នឹង​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​នោះ​។ ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស ក្រុមយុវជន​កាយ​រិ​ទ្ធិ យុវជន​កាកបាទក្រហម យុវជន​ឯកសណ្ឋាន​អាវ​ស​ប្រចាំ​វត្ត​ពុទ្ធបរិស័ទ​លោកគ្រូ អ្នកគ្រូ​មេឃុំ និង​មេភូមិ ផងដែរ​។ 


 នៅ​ម៉ោង​២​រសៀល នឹងមាន​ការជួប​ជុំគ្នា ដើម្បី​រៀបចំ​ក្បួន ហែរ​ផែន​ផ្កា ផែន​ព្រះ​ពុទ្ធរូប នៅ​ម៉ោង​៣​រសៀល​៕​

 
អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​
 
អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​
 
អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​
 
អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​
 
អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​
 
អត្ថន័យ​សំខាន់​នៃ​ការដើរ​ដង្ហែ​ជា​ក្បួន ក្នុង​ថ្ងៃបុណ្យ មាឃបូជា​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!