ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:49:23 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ឪពុក​ទម្លាយ​រឿង​ក្នុង​ចិត្ត​ពេល កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន (មានវីដេអូ)

ភ្នំពេញ | 13 Feb 2017 08:14 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានកីឡា| មើល៖ 798 | មតិ៖ 0
 

​នៅក្នុង​ឱកាស​ជូន​ដំណើរ​កូនប្រុស ដែលជា​កីឡាករ​ដ៏​ល្បី​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ឡើង​យន្ដហោះ​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​ថ្មី Fujieda MYFC នា​យប់​ថ្ងៃទី​១២ ខែកុម្ភៈ លោក ចាន់ ចេស្ដា អភិបាល​ខេត្តកំពត បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿងរ៉ាវ​មួយចំនួន មុននឹង​សម្រេចចិត្ត​ឲ្យ​កូនប្រុស​បង្កើត​របស់ខ្លួន​ចាក​ចេញពី​កម្ពុជា ទៅ​បន្ដ​អាជីព​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​២០១៧​នេះ​។​

​លោក ចាន់ ចេស្ដា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​អាកាស​យន្ដ​ដ្ឋា​ន​អន្ដរជាតិ​ភ្នំពេញ​ថា «​មុន​មានការ​ទាក់ទង​ពី​ក្លឹប​ជប៉ុន គាត់​(​វឌ្ឍនាកា​)​ប្រាប់ថា មាន​ប្រទេស​ជាច្រើន​ចង់បាន​គាត់ រួមមាន​ថៃ និង​ម៉ាឡេស៊ី​ជាដើម ដែល​ហ៊ាន​ឲ្យ​ប្រាក់ខែ​ខ្ពស់ជាង​ជប៉ុន​។ តែ​អ្វីដែល​ខ្ញុំ​សម្រេច​ក្នុងនាម​ឪពុកម្ដាយ ឲ្យ​ទៅលេង​នៅ​ជប៉ុន គឺ​មិន​សម្លឹង​ឃើញ​ប្រាក់ខែ​ទេ ដោយ​គិតថា​បទពិសោធន៍​ក្នុង​ទ្វីបអាស៊ី ជប៉ុន​គឺជា​ប្រទេស​រីកចម្រើន​លើ​វិស័យ​បាល់ទាត់​ខ្ពស់​ជាងគេ​» ។​

«​ដោយហេតុនេះ​យើង​អាច​ប្រើពាក្យ​សាមញ្ញ​មួយ​ថា គាត់​(​វឌ្ឍនាកា​) អាច​ស្ថិត​ក្នុងចំណោម​អ្នកខ្សោយ នៅ​ប្រទេស​ខ្លាំង ប្រសើរ​ជាង​គាត់​ស្ថិត​ក្នុងចំណោម អ្នកខ្លាំង នៅ​ប្រទេស​ខ្សោយ​។ ហេតុផល​នេះហើយ ដែល​ខ្ញុំ​សម្រេច​ឲ្យ ចាន់ វឌ្ឍនាកា ទៅលេង​នៅ​ជប៉ុន​»​។ លើសពីនេះ​ក៏មាន​ការជំរុញ​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​លើកទឹកចិត្ត​ឲ្យ ចាន់ វឌ្ឍនាកា ទៅលេង​នៅ​ជប៉ុន​ផងដែរ​។ នេះ​បើតាម​សម្ដី​បញ្ជាក់បន្ថែម​របស់លោក ចាន់ ចេស្ដា​។​

​អភិបាល​ខេត្តកំពត​ដដែល​រូបនោះ​រំពឹងថា ការចាកចេញ​របស់ ចាន់ វឌ្ឍនាកា លើក​នេះ​នឹង​នាំ​មកវិញ​នូវ​បទពិសោធន៍​ល្អៗ សម្រាប់​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​នាពេល​អនាគត ហើយក៏​ជា​គំរូ​ដ៏​ល្អ​មួយ សម្រាប់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​ហ្វឹកហាត់ និង​លេង​កីឡា ដើម្បី​សម្រេច​ក្ដី​សុបិន​ក្លាយជា​កីឡាករ​អាជីព និង​មានឱកាស​បាន​ទៅលេង​ឲ្យ​ក្លឹប​ល្បីៗ​លើ​ឆាក​អន្ដរជាតិ​ដូច​កីឡាករ ចាន់ វឌ្ឍនាកា ផងដែរ​។​

​គួរ​បញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបាន​ក្លឹប​បឹងកេត​អង្គរ ព្រមព្រៀង​ផ្ទេរ​ទៅលេង​ឲ្យ​ក្លឹប​លី​គ​លំដាប់​ទី​៣ របស់​ជប៉ុន Fujieda MYFC ក្នុង​លក្ខខណ្ឌ​ខ្ជី​ជើង​មួយ រដូវ​កាល​(​ឆ្នាំ​២០១៧) ហើយ ចាន់ វឌ្ឍនាកា ក៏​ជា​កីឡាករ​កម្ពុ​ជាទី​១ ដែល​ត្រូវបាន​ក្លឹប​ជប៉ុន​នាំយក​ទៅលេង​នៅ​ទីនោះ​ផងដែរ​។ ប៉ុន្ដែ​ចំពោះ​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ ក៏ដូចជា​ប្រាក់ខែ​ទទួលបាន​ពី​ការ​ទៅលេង​ឲ្យ​ក្លឹប Fujieda MYFC មិនបាន​ភាគី​ពាក់ព័ន្ធ​ទម្លាយ​ឲ្យ​ដឹង​នោះទេ​៕​

 
ឪពុក​ទម្លាយ​រឿង​ក្នុង​ចិត្ត​ពេល កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន (មានវីដេអូ)
 
ឪពុក​ទម្លាយ​រឿង​ក្នុង​ចិត្ត​ពេល កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន (មានវីដេអូ)
 
ឪពុក​ទម្លាយ​រឿង​ក្នុង​ចិត្ត​ពេល កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន (មានវីដេអូ)
 
ឪពុក​ទម្លាយ​រឿង​ក្នុង​ចិត្ត​ពេល កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន (មានវីដេអូ)
 
ឪពុក​ទម្លាយ​រឿង​ក្នុង​ចិត្ត​ពេល កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាការ បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ជប៉ុន (មានវីដេអូ)
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!