ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:03 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ប្រ​ជាពល​រដ្ឋ​ខេត្ត​ត្បូងឃ្មុំ ស្ទើរតែ​ចង​​កដោយសារ​ដំឡូង​មី ធ្លាក់​ថ្លៃ​មួយ​គីឡូ​តម្លៃ​ជាង​១០០​រៀល​

ត្បូងឃ្មុំ | 16 Feb 2017 08:42 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 335 | មតិ៖ 0
 

គេ​បាន​ឲ្យ​ដឹ​ង​ថា​ខណៈ​ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ​រហូត ដល់​មួយ​គីឡូ​ស្រស់​ជាង​១០០​រៀល និង​ស្ងួត​បាន​ត្រឹម​ជាង​៤០០​រៀល ប្រជាពលរដ្ឋ ដែល​បាន​ដាំដំឡូង​មី នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ម្នាក់ៗ​ស្ទើរតែ​ចងក​ទៅហើយ រហូត​បង្ខំចិត្ត​កាប់​ដំឡូង​មី​ហាល​ចោល​ក្រែង​មាន​ហាងឆេង គ្រាន់បើ​។​

​ក្រុម​ប្រជាកសិករ ដែល​រកស៊ី​ដាំដំឡូង​មី បាន​លើកឡើងថា​"​ដូច​ដាំ​ឲ្យ​ឈ្មួញ​វៀតណាម​ទទេៗ ព្រោះ​ទូទាត់​ទៅ​មិនបាន​ទាំង​រួច ដើម​ផង កុំថាឡើយ​ដល់​ចំណេញ​។​
​បើតាម​ការរៀបរាប់រ​បស់ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពើក ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ឆ្នាំនេះ​ម្នាក់ៗ ស្ទើ​តែ​ចង​-​ក​ហើយ ដោយសារ​ដំឡូង មិនមាន​ទីផ្សារ ហើយ​បាន​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង ដោយ​មួយ​គីឡូ​ដឹក​ទៅដល់​ប្រទេស​វៀតណាម បានតែ​១៨០​រៀល ទៅ​២២០​រៀល ប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ដែល​មិន​ដឹក​ទៅ​លក់​នៅ​វៀតណាម បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា មូល​ហេតុដែល​ពួកគាត់​មិន​យកទៅលក់ នៅ​វៀតណាម ដោយសារ​ថ្លៃ​ទាប​ពេក ដូចនេះ​មានតែ​ដក ហើយ​កាប់​ហាល​ក្រែង​មាន​ហាងឆេង​ល្អ លក់បាន​លុយ​ដោះបំណុល​ខ្លះ ព្រោះ​បើ​ស្ងួត​យើង​អាច​ទុក​បានយូរ​។​

​ពួកគាត់​បន្តថា បើ​នៅតែ​បែបនេះ មានតែ​ទុក​ដី​ទំនេរ​ចោល​ចេញ​រក​ការងារ​ផ្សេង ឬ​ទៅធ្វើជា​ពលករ នៅ​ប្រទេសជិតខាង​វិញ​ល្អ​ជាង ដើម្បី​ដោះស្រាយ​ជីវភាព​សម្រាប់​រស់ បើ​នៅតែ​បន្ត​ខាត​យ៉ាងនេះ​៕​

 
ប្រ​ជាពល​រដ្ឋ​ខេត្ត​ត្បូងឃ្មុំ ស្ទើរតែ​ចង​​កដោយសារ​ដំឡូង​មី ធ្លាក់​ថ្លៃ​មួយ​គីឡូ​តម្លៃ​ជាង​១០០​រៀល​
 
ប្រ​ជាពល​រដ្ឋ​ខេត្ត​ត្បូងឃ្មុំ ស្ទើរតែ​ចង​​កដោយសារ​ដំឡូង​មី ធ្លាក់​ថ្លៃ​មួយ​គីឡូ​តម្លៃ​ជាង​១០០​រៀល​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!