ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:48 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ល្ខោន​ស្រមោល​ស្បែក​ធំ​នឹង​សម្ដែង​ជូន​សាធារណជន​នៅ​យប់​ថ្ងៃទី​២២​កុម្ភៈ​នេះ​

ភ្នំពេញ | 22 Feb 2017 08:57 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 292 | មតិ៖ 0
 

​សមាគម​សិល្បករ​គោកធ្លក នឹង​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​ឲ្យ​សាធារណជន​បាន​ទស្សនា​ដោយ​សេរី នៅក្នុង​ទីធ្លា​បណ្ណាល័យ​ជាតិ នៅ​យប់​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ​។​

​ប្រធាន​សមាគម​សិល្បក​រ​គោកធ្លក គឺ​លោក ភឿង កុម្ភៈ មានប្រសាសន៍ថា នេះ​ជាការ​សម្ដែង​លើកដំបូង បន្ទាប់ពី​សមាគម​រប​ស់លោក​បាន​ដំឡើង​ល្ខោនស្បែក​ធំ​រឿង​រាមកេរ្តិ៍ ចាប់ពី​ដើម​រហូតដល់​ចប់ ដោយ​ចំណាយពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ លោក​ថា នៅ​យប់​ថ្ងៃ​ពុធ ក្រុម​របស់លោក​នឹង​សម្ដែង​ក្នុង​រយៈពេល ១​ម៉ោង គឺ​ពី​ម៉ោង ៧ ដល់​ម៉ោង ៨​យប់ ដោយ​លើក​ឈុត​ឆាក​មួយ​នៃ​រឿង​រាមកេរ្តិ៍ គឺ​ត្រង់​ហនុមាន​សង់ស្ពាន​ទៅ​ក្រុង​លង្កា​៖ «​លើកយក​ឈុត​ហនុមាន​សង់ស្ពាន​ទៅ​ក្រុង​លង្កា រហូតដល់​ឈុត​ព្រះ​លក្ស្មណ៍ សម្លាប់ ឥន្ទ្រជិត ដែលជា​បុត្រ​ច្បង​របស់​ក្រុង​រាពណ៍ ដែល​ពាក្យ​ឥន្ទ្រជិត ហ្នឹង គឺ​មានន័យថា​ខ្លាំង​ជាង​ព្រះឥន្ទ្រ ទៅទៀត​។ ក្នុង​ហ្នឹង​មាន​ប្រហែល ៦​ឆាក គឺ​ត្រូវ​នឹង​មួយ​ម៉ោង​»​។​

​លោក ភឿង កុម្ភៈ ឲ្យ​ដឹងថា ដោយសារ​ល្ខោនស្បែក​ធំ​អាច​សម្ដែង​បានតែ​រឿង​រាមកេរ្តិ៍ ទើប​សមាគម​របស់លោក​បានរួម​គ្នា​ដំឡើង​រឿងនេះ ដែល​អាច​សម្ដែង​បាន​មួយ​ចប់​សាច់រឿង ដោយ​ចំណាយពេល​សម្ដែង​ម្ដង​ជាង​បួន​ម៉ោង​។ សមាគម​គោកធ្លក បាន​ផ្ដួច​ផ្ដើមគំនិត​នេះ​នៅក្រោយ​ពេលដែល​ល្ខោនស្បែក​ធំ​ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ (UNESCO) កាលពី​ឆ្នាំ​២០០៥​។​

​លោក កុម្ភៈ ឲ្យ​ដឹងថា គោលបំណង​នៃ​ការដំឡើង​រឿងនេះ គឺ​ចង់​ឲ្យ​ល្ខោនស្បែក​ធំ​មាន​ឈុត​ឆាក​ច្រើន​សម្ដែង ដែល​ពីមុន​មាន​ចំនួន​តិច និង​ដោយ​អន្លើ ពុំមែន​ជា​សាច់រឿង​ទាំងមូល ម្យ៉ាង​លោក​រំពឹងថា នឹង​អាច​ឲ្យ​ល្ខោនស្បែក​ធំ​ងើប​ឡើងវិញ​មិន​បាត់បង់ ហើយ​ថែមទាំង​អាច​ផ្ដល់​ការងារ​ជាច្រើន​ដល់​សិល្បករ​ផ្នែក​ល្ខោនស្បែក​នេះ​៕​

 
ល្ខោន​ស្រមោល​ស្បែក​ធំ​នឹង​សម្ដែង​ជូន​សាធារណជន​នៅ​យប់​ថ្ងៃទី​២២​កុម្ភៈ​នេះ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!