ថ្ងៃ ពុធ ទី 13 ខែ ឆ្នូ ឆ្នាំ 2017 ម៉ោង 18:42:43 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

Huawei P10 និង P10 Plus បង្ហាញខ្លួន​ហើយ ដែលមាន​កាមេរ៉ា​កាន់តែខ្លាំង និង​រូបរាង​ប្រណិត​

| 27 Feb 2017 08:34 | ដោយ៖ khmer7 | ផ្សាយក្នុង៖ បច្ចេកវិទ្យា| មើល៖ 955 | មតិ៖ 0
 

​បន្ទាប់ពី​លេចលឺ​ពត៌មាន​ចចាមអារ៉ាម ជាច្រើន​រាប់មិនអស់​អំពី កំពូល​ស្មា​ត​ហ្វូ​ន របស់ Huawei គឺ Huawei P10 និង P10 Plus មក ទីបំផុត ក្រុមហ៊ុន Huawei បានប្រកាស Huawei P10/10 Plus ជា​ផ្លូវការ​ហើយ​។ ខាងក្រោម​គឺជា ពត៌មាន​ផ្លូវការ រ៉ាយរ៉ាប់ ពី​លក្ខណៈសម្បត្តិ និង រូបរាង​ទាំងអស់  ដែល​ក្រុមការងារ Cambo Report ទទួលបាន ហើយ​សង្ឃឹមថា​ប្រិយមិត្ត កំពុង​អាន​អត្ថបទ ពត៌មាន​នេះ ពេញចិត្ត ៖

​រូបរាង​រចនាបថ​
​រូបនេះ​គឺជា Huawei P10 និង P10 Plus កំពូល​ស្មា​ត​ហ្វូ​ន​ដើមឆ្នាំ 2017 របស់​ក្រុមហ៊ុន Huawei​។  ដើម្បី​ធ្វើការ​ប្រកួតប្រជែង ជាមួយ​កំពូល​ស្មា​ត​ហ្វូ​ន ដទៃទៀត​នោះ ក្រុមហ៊ុន Huawei បានធ្វើការ​សម្រិតសម្រាំង ជាមួយនឹង​ការ រចនា​រូបរាង​ជាថ្មី ផងដែរ​សម្រាប់ ស្មា​ត​ហ្វូ​ន​កំពូល ពីរ​ស៊េរី​នេះ ។ រូបរាង​រចនាបថ ទាំងមូល​របស់ Huawei P10 និង P10 Plus គឺ​កាន់តែ​ស្ដើង ជាង​មុន បែប Unibody និង​មាន​សន្ទះ ខាងក្រោយ ប្តូរ​ប្រើ​ជា លោហៈធាតុ​វិញ​។ សម្រាប់ វិមាត្រ​សរុប Huawei P10 និង P10 Plus គឺមាន​ភាព ខុសគ្នា​បន្តិច បន្តួច​ដោយ Huawei P10 145.3 x 69.3 កម្រាស់​ត្រឹម 6.98 មី​លី​ម៉ែត្រ មាន​ទម្ងន់ 145 ក្រាម រីឯ Huawei P10 Plus វិមាត្រ 153.5 x 74.2 កម្រាស់ 6.98 មី​លី​ម៉ែត្រ​។ ហេតុដែល Huawei P10 Plus ធំ​ជាង​នោះ ដូច​មិត្ត​អ្នកអាន បាន​ជ្រាប​ហើយ គឺ​ស្មា​ត​ហ្វូ​ន ស៊េរី​ណាក៏ដោយ ភាគច្រើន គឺ ពាក្យ ថា Plus ធំ​ជា​ជានិច្ច​។ វា​ក៏មាន​ពណ៌ ចំនួន 7 សម្រាប់​ជ្រើសរើស ផងដែរ គឺ​ពណ៌​គឺ  ខ្មៅ ទឹកមាស ទឹកប្រាក់ ផ្កាឈូក បៃតង ខៀវ និង​ពណ៌​ស​។​

​ប៊ូ​តុង Volume រាង​វែង រលោង​សំប៉ែត រីឯ Home Button ស្ថិតនៅ​ខាងមុខ​ក្រោម ចំ​កណ្ដាល និង​ជា​កន្លែង​ស្កេ​ន ម្រាមដៃ​។ ទីបំផុត Huawei P10 និង P10 Plus មាន​កន្លែង​ស្កេ​ន ក្រ​យ៉ៅ​ដៃ​ខាងមុខ ហើយ ដែល​សេន​ស័​រ ស្កេ​ន​ក្រ​យ៉ៅ​ដៃ រហ័ស  ដោយ​គ្រាន់តែ​ប៉ះ នឹង​ដោះ​សោរ ភ្លាមៗ​តែម្ដង​។ ក្នុងនោះ​រន្ធ USB C បាន​រក្សា​នៅ​ផ្នែក ខាងក្រោយ​ដដែល អម​មកជា​មួយ​រន្ធ​បំពង សម្លេង​នៅ​ផ្នែក ខាងស្ដាំ ខ្សែ​ដោត​កាស ខាងឆ្វេង ហើយ​និង​មាន រន្ធ​ដាក់​ម៉េ​មូ​រី បន្ថែម​ទៀតផង​។​

​អេក្រង់
​អេក្រង់​របស់ Huawei P10 និង P10 Plus គឺមាន​ទំហំ ខុសគ្នា ច្រើន​រវាង​ពីរ ស៊េរី​នេះ គឺមាន​មួយ​ធំ និង មាន​មួយ​តូច​។ សម្រាប់ អេក្រង់ Huawei P10 ប្រើប្រាស់​កញ្ចក់ 2.5D Curved Gorilla Glass 5 មាន​ទំហំ 5.1 អ៊ី​ញ អាច​បង្ហាញ កម្រិត​រូបភាព ត្រឹម Full HD  1080P ប៉ុន្តែ Huawei P10 Plus វិញ​អាច​បង្ហាញ កម្រិត​រូបភាព Quad HD គឺជា​កំរិត​រូបភាព ច្បាស់ ធំ 2K ឯណោះ តែ​ការ ប្រើប្រាស់ ប្រភេទ​កញ្ចក់ ដូចគ្នា និង​មាន ទំហំ​ធំ  5.5 អ៊ី​ញ​។​

​កម្លាំង​ម៉ាស៊ីន​
​ទាំង P10 និង P10 Plus ប្រើប្រាស់​បន្ទះ​ឈី​ប Kirin 960 ជំនាន់​ថ្មី ដែល​វា អាច​ដំណើរការ បាន​កាន់តែខ្លាំង និង​ស៊ី​ថ្ម​តិច ហើយក៏​អាច ប្រកួតប្រជែង ជាមួយ​បន្ទះ​ឈី​ប លំដាប់​កំពូល របស់​ក្រុមហ៊ុន ដទៃ​ផងដែរ​។ រីឯ Ram វិញ​នោះ Huawei P10 មាន Ram 4GB និង P10 Plus វិញ​គឺមាន Ram ធំ 6GB ដោយ​ទំហំ​ប៉ុន​នេះ គឺ​គ្រប់គ្រាន់ ក្នុង​ការបើក កម្មវិធី​ច្រើន មិន​ងាយ​ស្ទក់ ម៉ាស៊ីន​នោះឡើយ​។ យើងខ្ញុំ​ក៏​សូមបញ្ជាក់ ផងដែរ Huawei P10 Plus ដែលមាន Ram ទំហំ 6GB  នេះ​គឺ​សម្រាប់ តែ P10 Plus ដែលមាន​ទំហំ អង្គ​ផ្ទុក​ទិន្នន័យ 128GB ប៉ុណ្ណោះ​។ ជុំវិញ​កម្លាំង​នេះ Huawei P10 និង P10 Plus ដែល​ប្រើប្រាស់ បន្ទះ​ឈី​ប Ram ធំៗ ប៉ុន​នេះ ស្មា​ត​ហ្វូ​ន​ទាំង ពីរ​ស៊េរី​នេះ អាច​លេង​ហ្គេម និង​ប្រើប្រាស់ កម្ម​វី​ធី​បាន​សព្វ គ្រប់​តែម្ដង ជាមួយនឹង GPU Mali-G71​។​

​សមត្ថភាព​កាមេរ៉ា​
​បើ​និយាយ​អំពី​កាមេរ៉ា​វិញ គឺ ក្រុមហ៊ុន Huawei កំពុង​ឈរ​លំដាប់ ដែល​ស្មា​ត​ហ្វូ​ន មាន​កាមេរ៉ា ថត​បាន​ច្បាស់ ស្អាត​ជាង គេ​នោះ​។ ដូច្នេះហើយ ដើម្បី កាន់តែ​ឈរ បានយូរ ដដែល​ក្រុមហ៊ុន Huawei ក៏បាន​រក្សា បច្ចេកវិទ្យា មួយចំនួន ក៏ដូចជា​កាមេរ៉ា ភ្លោះ​ជាដើម ហើយ​មានការ បន្ថែម​សមត្ថភាព ខ្លះ​ផងដែរ​។ ប៉ុន្តែ​អ្វីដែល ថ្មី​ពិសេស​នោះ គឺ​កាមេរ៉ា Leica របស់ Huawei ត្រូវបាន​បន្ថែម សមត្ថ​ភាពល្អ ជាង​មុន​។​

​លក្ខណៈសម្បត្តិ​ពិសេសៗ​គោលៗ​របស់​កាមេរ៉ា​
​កាមេរ៉ា​ខាងមុខ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល មាន​កម្រិត Aperture f/1.9 ដែល​អាច ថត​បាន​វែង ផ្តិត​ព​ត៌ និង​ពន្លឺ​បាន ល្អ​ខ្លាំង​
​កាមេរ៉ា​ភ្លោះ 2 គ្រាប់ ដោយ មួយ​គ្រាប់​ទំហំ 12 មេ​ហ្គា​ភិ​ច និង មួយ​គ្រាប់​ទៀត 20 ភិ​ច​សែ​ល monochrome
​មាន​បច្ចេកវិទ្យា OIS ទៀតផង និង​កម្រិត Aperture សម្រាប់​កាមេរ៉ា​ទាំងពីរ គ្រាប់​គឺ​ដូចគ្នា និង​មាន Aperture f/2.2
​មានមុខ​ងារ Portrait Mode សម្រាប់​ប្រកួតប្រជែង​ជាមួយ iPhone 7 Plus ដែល​អាច ដំណើរការ បានល្អ​ជាង​
​អាច​ថត​វី​ឌី​អូ​បាន​ដល់​កម្រិត 4K
​កាមេរ៉ា​អាច​ជ្រើស​យក ប្រើ​គ្រាប់​មួយណា​ក៏បាន ទៅតាម​ប្លង់ យើង​ចង់បាន​
​ប្រព័ន្ធ​ប្រតិបត្តិការ​

Huawei P10 និង P10 Plus ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពី​ប្រអប់ ផ្ទាល់​តែម្ដង ស្រោប​ឡើង ដោយ Emotion UI 5.1 ថ្មី ដែលមាន ភាពសាមញ្ញ តែ​បង្កប់​ដោយ​មុខងារ​ច្រើន និង​អាច​ដំណើរការ បាន​លឿន មិន​ស្ទក់ និង​មិន​ស៊ី រ៉េ​ម​ច្រើន នោះទេ​។​

​កម្លាំង​ថ្ម​
​កាន់តែ​ប្រសើរ​ជាង​មុន Huawei P10 និង P10 Plus បាន​បង្កើន​សមត្ថភាព កម្លាំង​ថ្ម​របស់ខ្លួន ដោយ Huawei P10 មាន​ថាមពល​ថ្ម ទំហំ 3200mAh សម្រាប់​កម្លាំង ថ្ម​របស់ Huawei P10 Plus វិញ មាន​ធំ​ជាង ដល់​ទៅ 3750mAh ឯណោះ​។ ដូច្នេះ​ម្ចាស់​របស់ Huawei P10 និង P10 Plus អាច​រីករាយ ជាមួយនឹង ការប្រើប្រាស់ ទូរស័ព្ទ​បានយូរ​និង សាក​ថ្ម​ក៏​ឆាប់​ពេញ ជាមួយនឹង បច្ចេកវិទ្យា Super Charge របស់ Huawei ។​

​ថ្ងៃ​ចេញលក់​ក្នុង​ទីផ្សារ និង​តម្លៃ​អន្តរជាតិ​
Huawei P10 និង P10 Plus និង​មានការ​ចេញលក់​ឆាប់ៗ នេះ​ផងដែរ តែ​ក្រុមហ៊ុន មិនទាន់​បញ្ជាក់​ច្បាស់ នៅឡើយ អំពី ថ្ងៃខែ ចេញលក់ ជា​ផ្លូវការ នោះទេ​។​

 
Huawei P10 និង P10 Plus បង្ហាញខ្លួន​ហើយ ដែលមាន​កាមេរ៉ា​កាន់តែខ្លាំង និង​រូបរាង​ប្រណិត​
 
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!