ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 11:50:18 AM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សម្ដេច​តេ​ជោ​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង ពី​អ្នកស្រី ភឿន ផា​វី យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន​

ភ្នំពេញ | 02 Mar 2017 09:12 | ដោយ៖ khmer7 | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 473 | មតិ៖ 0
 

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង​ពី​អ្នកស្រី ភឿន ផា​វី ដែល ជា​ស្ត្រី​មានចំណេះ​ជំនាញ​ចារ​ស្លឹករឹត​ក្នុងស្រុក​ពក ខេត្តសៀមរាប យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន ដើម្បី​ចូលរួម​ថែរក្សា​មរតក​បុព្វបុរស​ខ្មែរ​បន្សល់ទុក ក៏ដូចជា​បន្ត​ចែករំលែក​មរតក​មួយ​នេះ​ទៅ​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់ពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា អគារ​ទីចាត់ការ និង​សមិទ្ធផល​មួយចំនួនទៀត​នៅ​វិទ្យាល័យ​តេ​ជោ ហ៊ុន សែន បឹង​កុក ក្នុង​ទី​រួម​ខេត្តកំពង់ចាម​ហើយ​នោះ នៅ​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ក៏បាន​បន្តដំណើរ​មក​ដល់​ខេត្តសៀមរាប ដើម្បី​ចូលរួម​ជា​អធិបតី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ស្តីពី​ការអភិវឌ្ឍន៍​កុមារ​តូច​ន​នា​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧​ស្អែក​នេះ​។​

​ជាមួយ​ដំណើរ​មកដល់​ខេត្តសៀមរាប​នា​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​វ័យ ៣០​ឆ្នាំ​ម្នាក់ គឺ​អ្នកស្រី ភឿន ផា​វី ដែលជា​ស្ត្រី​ខ្មែរ​មួយរូប​មានចំណេះ​ជំនាញ​ចារសាស្ត្រា​ស្លឹករឹត​ចូលជួប​សំណេះសំណាល និង​ពិភាក្សា​លើ​ការងារ​ចារសាស្ត្រា​ស្លឹករឹត​ប្រចាំថ្ងៃ​របស់​អ្នកស្រី​។​

​ក្នុងជំនួប​សំណេះសំណាល​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ការ​ស្ញប់ស្ញែង​ខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកស្រី ភឿន ផា​វី ក្នុង​ជម្នះ​ភាពលំបាក និង​ប្រឹងប្រែង​បន្ត​ឆន្ទៈ​បន្ត​មរតក​បុព្វបុរស​ខ្មែរលើ​ការងារ​ចារសាស្ត្រា​ស្លឹករឹត​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​នៅ​ខេត្តកំពង់ចាម សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា សាស្ត្រា​ស្លឹករឹត​នាពេល​ប​ច្ចុ ប្បន្ន​នេះ ស្ទើរតែ​បាត់បង់​ទៅហើយ ព្រោះតែ​បច្ចុប្បន្ន​មិនមាន​ការយកចិត្តទុកដាក់​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ឲ្យ នាំគ្នា​បន្ត​រក្សា​មរតក​ខ្មែរ​មួយ​នេះ​ឲ្យ​រស់រានមានជីវិត​ឡើងវិញ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ «​រឿង​មួយ ដែល​ខ្ញុំព្រះករុណាខ្ញុំ​មានការ​ព្រួយបារម្ភ​ថា វា​នឹង​បាត់បង់​ជីវិត​របស់​វា​ទៅហើយនោះ បែរជា​ចាប់កំណើត​ឡើងវិញ​។ យើង​ថែទាំ​បានតែ​របស់​ចាស់​ទេ តែ​ការផលិត​ថ្មី​អត់​មាន ដូច្នេះ​យើង​បាន​រកឃើញ​មនុស្ស​ម្នាក់​ចេះ​ផលិត​សាស្ត្រ​ស្លឹករឹត​នេះ ហើយ​យើង​ត្រូវ​ទិញ​ទាំងអស់​។ នេះ​គឺជា​ការគិតគូរ​មួយ ដើម្បី​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង ដែល​ស្ទើរ​បាត់បង់​ទៅហើយនោះ ហើយ​បាត់បង់​ជាងគេ​ក្នុងសម័យ​ប៉ុលពត​។ ឥឡូវ​មាន​អ្នក​ផលិត​ហើយ មិនគួរ​ឲ្យ​បាត់បង់​បន្ថែម​ទេ​»​។​

​ក្នុងជំនួប​សំណេះសំណាល​ជាមួយ​អ្នកស្រី ភឿន ផា​វី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យ​អ្នកស្រី​បន្ត​ពង្រឹងសមត្ថភាព​ក្នុងការ​ចារសាស្ត្រា​ស្លឹករឹត ហើយ​កៀរគរ​ប្រជាពលរដ្ឋ​ក្នុងភូមិ​យកមក​បណ្តុះបណ្តាល​បន្ថែ​ម ដើម្បី​ចារសាស្ត្រា​ស្លឹករឹត​នេះ​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ទិញ​ទាំងអស់​នូវ​សាស្ត្រា​ស្លឹករឹត ដែល​ផលិត​បាន​ក្នុងតម្លៃ​ទ្វេដង ពោល​កាលពី​ផលិត​លក់​ក្នុងតម្លៃ មួយ​ស្លឹក ១២០០០​រៀល ឥឡូវ​សម្តេចនាយក​រដ្ឋមន្ត្រី ឲ្យ​តម្លៃ​ក្នុង​មួយ​សន្លឹក​រហូតដល់ ២៥,០០០​រៀល ហើយ​ទិញយក​ទាំងអស់​នូវ​សាស្ត្រា​ស្លឹក ដែល​ចារ​បាន​។ សម្តេច​តេ​ជោ បាន​ណែនាំ​ឲ្យ​ទិញយក​សាស្ត្រា​ស្លឹករឹត​ទាំងអស់ យកទៅ​តម្កល់ទុក​នៅតាម​ទី​អារាម និង​សាលារៀន​ជាដើម ដើម្បី​ឲ្យ​កូន​ខ្មែរ​បាន​ស្គាល់ បានដឹង​នូវ​មរតក​បុព្វបុរស​មួយ​នេះ​។​

​អ្នកស្រី ភឿន ផា​វី បាន​ហៅ​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន លើ​ការបន្ត​ដង្ហើម​ឲ្យ​សាស្ត្រា​ស្លឹករឹត​នេះ គឺជា​ការយកចិត្ត ទុកដាក់​មួយ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក្នុងការ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ​។ អ្នកស្រី បានចាត់ទុក​ការគិតគូរ​របស់​សម្តេច គឺជា​ជោគជ័យ​មួយ​សម្រាប់​កិច្ចប្រឹងប្រែង​របស់​អ្នកស្រី និង​ជា​ជោគជ័យ​សម្រាប់​កូន​ខ្មែរ ព្រមទាំង​ជាតិ​ទាំងមូល​ក្នុងការ​រក្សាបាន​នូវ​សម្បត្តិ​មរតក​ជាតិ​ដ៏​មានតម្លៃ​មួយ​នេះ​។​

​អ្នកស្រី ភឿន ផា​វី ដែលជា​ស្ត្រី​មេម៉ាយ​កូន​មួយ រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​ចាស់ជរា​ក្នុងភូមិ​គោក​ថ្មី ឃុំ​-​ស្រុក​ពួក ខេត្តសៀមរាប បាន​ឲ្យ ដឹងថា អ្នកស្រី​បាន​ចេះ​ចំណេះ​ជំនាញ ចារសាស្ត្រា​ស្លឹករឹត​ត​ពី​ឪពុក​របស់​អ្នកស្រី​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​មកហើយ ខណៈ​បច្ចុប្បន្ន​ឪ ពុក​អ្នកស្រី​បាន​ស្លាប់​បាត់ទៅហើយ​។​

​អ្នកស្រី បាន​បញ្ជាក់ថា ការងារ​ចារសាស្ត្រា​ស្លឹករឹត​នេះ បាន​ជួប​ការលំបាក​យ៉ាងខ្លាំង​នាពេល​កន្លងមក ព្រោះ​ខ្វះ​ធនធាន​ផលិត ហើយ​ផលិត​បាន​ហើយ​មិនមាន​ទីផ្សារ​។ បើតាម​អ្នកស្រី ភឿន ផា​វី ការផលិត​នាពេល​កន្លងមក គឺធ្វើឡើង​តាមតែ​ការបញ្ជាទិញ​ពី​អតិ​ជន​យកទៅ តម្កល់​តាម​ទី​អារាម ហើយ​បើ​គ្មាន​ការបញ្ជាទិញ​ក៏មាន​ធ្វើ​ដែរ​។​

​អ្នកស្រី ភឿន ផា​វី បាន​ឲ្យ​ដឹងថា សាស្ត្រា​ស្លឹករឹត​នេះ​ចារ​អំពី​រឿង​ព្រះ​វេស្សន្តរជាតក និ​ពា​ន្វ​សូត្រ សាស្ត្រា​សម្រាប់​ទេសនា និង​រឿង​សុបិន កុមារ​ជាដើម​។ បើតាម​អ្នកស្រី ផា​វី រឿង​ដែល​ចារ​ក្នុង​សាស្ត្រា​ស្លឹករឹត គឺមាន​ច្រើន​រឿង ដែល​រៀប​រាប់មិនអស់​នោះឡើយ​។​

​អ្នកប្រវត្តិសាស្ត្រ​បាន​គូសបញ្ជាក់ថា សាស្ត្រា​ស្លឹករឹត​ទំនងជា​កើត​ក្រោយ ឬ​អាច​មុន​សម័យអង្គរ​មកម្ល៉េះ​។ អ្នក​ចារសាស្ត្រា​ស្លឹករឹត​ភាគច្រើន​ជា​បុរស​អ្នកបួស​រៀន ជា​អាចារ្យ និង​ព្រះសង្ឃ​ជាដើម​។ សាស្ត្រា​ស្លឹករឹត ប្រើ​សម្រាប់​ចារ​នូវ​ប្រវត្តិសាស្ត្រ រឿងព្រេង ព្រមទាំង​គម្ពីរ​ដីកា​ផ្សេងៗ​៕​

 
សម្ដេច​តេ​ជោ​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង ពី​អ្នកស្រី ភឿន ផា​វី យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន​
 
សម្ដេច​តេ​ជោ​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង ពី​អ្នកស្រី ភឿន ផា​វី យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន​
 
សម្ដេច​តេ​ជោ​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង ពី​អ្នកស្រី ភឿន ផា​វី យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន​
 
សម្ដេច​តេ​ជោ​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង ពី​អ្នកស្រី ភឿន ផា​វី យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន​
 
សម្ដេច​តេ​ជោ​ទិញ​សាស្ត្រា​ស្លឹករឹត​ក្នុងតម្លៃ​ទ្វេដង ពី​អ្នកស្រី ភឿន ផា​វី យកទៅ​តម្កល់​តាម​ទី​អារាម និង​សាលារៀន​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!