ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:27:47 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​

ប៉ៃលិន | 21 Mar 2017 09:26 | ដោយ៖ khmer7 | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 214 | មតិ៖ 0
 

ភ្លៀង​ធ្លាក់​ជោគជាំ​ស្ទើរ​រាល់ថ្ងៃ​អស់​ជាង​១​សប្តាហ៍​មក ទឹកស្អុយ​ដំឡូង​មី បាន​ហូរ​ចេញពី​ស្តង់​យីហោ «​ក្រុមហ៊ុន​ខ្មែរ​វិនិយោគ​កសិកម្ម​» ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ហើយ​ក្លិនស្អុយ​នេះ ក៏បាន​ជះ​ដល់​វិហារ​ឥស្លាម​ទៀតផង ធ្វើ​ឲ្យ​មនុស្ស​ក្មេង​ចាស់ មាន​អា​ការៈឈឺ​ក្បាល​វិលមុខ និង​ខ្លះទៀត​កើត​ជំងឺ​ផ្តាសាយ រលាក​បំពង់ក​ជាដើម​។​

​លោក មហា ម៉ាត់ អាយុ​៥៤​ឆ្នាំ ដែល​កំពុងស្នាក់នៅ​ថែទាំ​ព្រះវិហារ​ឥស្លាម ក្បែរ​ស្តង់​ដំឡូង​មី​ខាងលើ បាន​រៀបរាប់​ឱ្យដឹងថា បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា អស់​រយៈពេល​ជាង​១​អាទិត្យ​នេះ ធ្វើ​ឲ្យ​សមាជិក​ខ្មែរឥស្លាម មានការ​លំបាក​ក្នុង​ការចូលរួម​ថ្វាយបង្គំ​ព្រះ​។​

​លោក​បាន​បន្តថា ខណៈ​លោក​គ្រូធំៗ ចង់​មកពី​ភ្នំពេញ​ចូលរួម​ថ្វាយបង្គំ​នៅ​ទីនោះ​ដែរ តែដោយសារ​ធុំក្លិន​ស្អុយ​ខ្លាំងពេក ក៏​ប្តូរ​ទៅ​កន្លែង​ផ្សេង​វិញ ព្រោះ​ខាង​ខ្មែរឥស្លាម ត្រូវការ​អនាម័យ​ក្លិនក្រអូប មិនត្រូវ​ការ​ស្អុយ​បែបនេះ​ទេ​។​

​លោក​ក៏មាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង ខេត្ត ចុះទៅ​រៀបចំ​ស្តង់​ដំឡូង​មី​ខាងលើ​ឡើងវិញ កុំ​ឲ្យ​ទឹកស្អុយ​សារធាតុ​គីមី​ដំឡូង​មី ហូរ​ទៅ​ក្បែរ​ព្រះវិហារ​ពួកគាត់​ថ្វាយបង្គំ​ព្រះ​បន្តទៀត​។ ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត ដែល​រស់នៅ​ក្បែរ​ស្តង់​ពោត ដំឡូង​មី​ខាងលើ បាន​រិះគន់ថា ដំឡូង​មី​ពិតជា​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សុខភាព​ផ្លូវដង្ហើម មិនគួរណា​អាជ្ញាធរ​មូលដ្ឋាន​អនុញ្ញាត ឲ្យ​ក្រុម​ឈ្មួញ​សង់​ស្តង់​មួយ​នេះ ក្បែរ​ភូមិ​ឡើយ ពោលគឺ​ក្បែរ​ផ្ទះ​របស់​ពួកគាត់​នោះទេ​។​

​ពួកគាត់​បន្ថែមថា នៅ​រដូវប្រាំង​កម្ទេចធូលី​ដំឡូង​មី បាន​ហុយ​ចូល​ផ្ទះ បង្ក​ឱ្យទៅជា​កន្ទួល​រមាស​ដល់​មនុស្ស​ក្មេង​ចាស់ ដេក​មិន​សុខ​ឡើយ រីឯ​នៅ​រដូវវស្សា​វិញ ពេល​ទឹក​ដំឡូង​មី​ហូរ​ចូល​ស្រះ ឬ​ប្រឡាយ​ក្បែរ​ផ្ទះ ធ្វើឱ្យ​ស្អុយ​ទ្រាំ​មិនបាន បង្ក​ទៅជា​ពុល ឈឺក្បាល​វិលមុខ និង​ហូប​អាហារ​ស្ទើរតែ​មិន​ចូល​ផងដែរ​។​

​ពួកគាត់​បាន​រិះគន់ថា មិនគួរណា​អាជ្ញាធរ​យល់ព្រម ឱ្យ​អ្នកមាន​លុយ​មានអំណាច ចូលទៅ​ធ្វើ​ស្តង់​ដំឡូង​មី​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់​ទាល់តែសោះ គួរតែ​ធ្វើឱ្យ​ឆ្ងាយ​ពី​លំនៅឋាន​របស់​មនុស្សរ​ស់​នៅ​វិញ​។ ម្យ៉ាងវិញទៀត ពេល​សត្វ​មាន់​ទា​ផឹកទឹក​ស្អុយ​នៅក្នុង​ប្រឡាយ​នោះ បណ្តាលឱ្យ​ងាប់​អស់ និយាយ​រួម​ទៅ​ចិញ្ចឹម​អ្វី​មិន​សល់​សម្រាប់​ទទួលទាន​នោះឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យដឹង​នា​រសៀល​ថ្ងៃទី​២០ ខែមីនា​នេះ​ថា ខាង​លោក​អត់​ដឹង​រឿងនេះ​ទេ ហើយ​ម្សិលមិញ លោក​ឲ្យ​ខាង​មន្ត្រីរដ្ឋបាល​ចុះ​មើល​ហើយ តែ​មិនទាន់​រាយការណ៍​មក​ទេ​។ បើ​មាន​ករណី​ស្អុយ​ទឹក​ដំឡូង​មី ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ពិតមែន ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ ចុះទៅ​ត្រួតពិនិត្យ​ជាបន្ទាន់​។​

​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា ខាង​លោក​ក៏​អត់​ទាន់​ទទួលបាន​ដំណឹង​ណាមួយ ពី​ប្រជាពលរដ្ឋ​ដែរ តែ​ខាង​លោក​នឹង​ចុះទៅ​ប្រាប់​ឱ្យ​ម្ចាស់​ស្តង់ រៀបចំ​កកាយ​កាកសំណល់​ទាំងនោះ​ចេញ​វិញ ហើយ​រៀបចំ​ធ្វើយ៉ាងណា ដើម្បី​កុំឱ្យ​បន្ត​ស្អុយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​នោះ​ទៀត​៕​

 
សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​
 
សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​
 
សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​
 
សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​
 
សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​
 
សំណល់​ដំឡូង​មី​ស្អុយ​ចេញពី​ក្រុមហ៊ុន «​ខ្មែរ​វិនិយោគ​កសិកម្ម​» បំពុលបរិស្ថាន​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​, អាជ្ញាធរ​កំពុង​ចុះ​ត្រួតពិនិត្យ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!