ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:28:51 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទបុរាណ​

ភ្នំពេញ | 26 Mar 2017 09:09 | ដោយ៖ ពសុធា | ផ្សាយក្នុង៖ វប្បធម៌| មើល៖ 302 | មតិ៖ 0
 

​ក្រុមការងារ​អង្គរ​សង្ក្រាន្ត​បានបង្ហាញ​រូបរាង​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ដែល​បាន​អះអាងថា ខ្លោងទ្វារ​នេះ​បាន​យកតាម​រចនាបថ​ខ្លោងទ្វារ​ប្រាសាទបុរាណ​ខ្មែរ​។ ការបង្ហាញ​អំពី​ប្លង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត កាលពី​ព្រឹក​មិញ​នេះ ព្រោះតែ​មិន​ចង់​ជាន់​ដាន​ចាស់​កាលពី​ឆ្នាំ ២០១៥ ដែល​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​រង​ការរិះគន់​ខ្លាំងៗ​ពី​សាធារណៈមតិ​ថា បាន​យក​រចនាបថ​ពី​បរទេស​ច្រើនជាង​ខ្មែរ​។​

​លោក សំហេង បុរស អនុប្រធាន​ក្រុមការងារ​ប្រតិបត្តិ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ចប់​វេទិកា​"​ស្វែងយល់​អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧" នៅ​សាល​ពហុ​បំណង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ កាលពី​ព្រឹក​មិញ​នេះ​ថា វេទិកា​នេះ​គោលបំណង​សំខាន់​ចង់​កៀរគរ​យុវជន​ទាំងអស់ ឲ្យ​យល់​អំពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង ស្វែងយល់​អំពី​កម្មវិធី​នានា​របស់​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧​។ មួយទៀត​វេទិកា​នេះ ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងមូល​បានដឹង​អំពី​ប្លង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ មុននឹង​ចាប់ផ្ដើម​សាងសង់​ផ្លូវការ​នៅពេល​ខាងមុខ​។ "​អីចឹង​!​ឆ្នាំនេះ​អត់​ឲ្យ​ហួសពេល​ទេ ឆ្នាំនេះ​យើង​នឹង​ស្នើសុំ​យោបល់​ពួកគាត់​មុន​"​។​

​កាលពី​ឆ្នាំ ២០១៥ មហាជន ជាពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេ​ស​បុក បាន​រិះគន់​ខ្លាំងៗ នៅពេល​បានឃើញ​រូបរាង​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ថា រូបរាង​នោះ​ដូច​រចនាបថ​បរទេស ដូច្នេះហើយ​កំហឹង​ជាតិនិយម​បាន​ឈានដល់​ដុត​ខ្លោងទ្វារ​នោះ​ផងដែរ​។ ប៉ុន្តែ ភ្លាមៗ​ក្រុមការងារ​អង្គរ​សង្ក្រាន្ត​បានចេញ​ប្លង់​ថ្មី នៃ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត បាន​រំងាប់​ចិត្ត​មហាជន និង សាទរ​ជាច្រើន​ឡើងវិញ​។​

​លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង សិប្បកម្ម នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​និយាយ​ដែរ​ថា មហាជន​ប្រតិកម្ម​ចំពោះ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​កាលពី ២​ឆ្នាំមុន​នោះ គឺ​មិនមាន​ការសហការ​ជាមួយនឹង​ក្រសួង​វប្បធម៌​។ ប៉ុន្តែ​ឆ្នាំ ២០១៦-១០១៧ នេះ ខ្លោងទ្វារ​ថ្មី គឺមាន​គណៈកម្មការ​ចម្រុះ ដោយ​ខាង​សហភាព​សហព័ន្ធ​យុវជន សហការ​ជាមួយ​ក្រសួង​វប្បធម៌ ជាពិសេស​នាយកដ្ឋាន​សិល្បៈ​សូន​រូប បាន​រចនាបថ​ខ្លោងទ្វារ​មាន​លក្ខណៈ​ដូច​ខ្លោងទ្វារ​ប្រាសាទបុរាណ​។​

​លោក សុធី បានធ្វើ​បទ​បង្ហាញ​មួយ​ទៅកាន់​យុវវ័យ​រាប់រយ​នាក់ ដែល​បាន​ចូលរួម​វេទិកា​ព្រឹក​មិញ​នេះ​ថា ក្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ បាន​ប្រើប្រាស់​រចនាបថ​ជា​ខ្មែរ ដោយបាន​ដកស្រង់​ក្បាច់​ជាច្រើន ដូចជា​៖
១. ក្បាច់​ត្របកឈូក​អង្គរ​
២. ក្បាច់​ចក​អង្គរ​
៣. ក្បាច់​ចង្វាយ​អង្គរ​
៤. ក្បាច់​ពងត្រី​
៥. ក្បាច់​អង្គរ​សន្លឹក​ទម្រង់​ហាន​បំបែក​
៦. ព្ធ​រ៉ា​
៧. កូន​ក្រឡឹង​កំពូល​ពេជ្រ រឺ​កំពូល​មិ​ត​
៨. ក្បាច់​ហោជាង​

​យ៉ាងណាក៏ដោយ លោក ឈឹម សុធី បាន​លើកឡើងថា ក្រោយពី​វេទិកា​នេះ ក្រុមការងារ​អង្គរ​សង្ក្រាន្ត​នឹង​បង្ហោះ​រូប​ខ្លោងទ្វារ​ទៅកាន់​បណ្ដាញ​សង្គម ដើម្បី​រង់ចាំ​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា ប្រសិនបើ​ពុំមាន​អ្វី​ខុសឆ្គង​ទេ នោះ​ក្រុមការងារ​នឹង​សម្រេចយក​គំរូ​នោះ​ហើយ​៕​

 
ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទបុរាណ​
 
ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទបុរាណ​
 
ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទបុរាណ​
 
ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទបុរាណ​
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!