ថ្ងៃ អង្គារ ទី 16 ខែ មករា ឆ្នាំ 2018 ម៉ោង 17:29:44 PM
Hot Line: 011​ 980 808 / Khmer7news7@gmail.com
 
ព័ត៌មានថ្មីៗ៖
 
Contact to Promote with us: 010 980 808
 
 
ព័ត៌មានទីផ្សារ
 
 

ខាត់ណាបានផល ឈ្មួញកណ្តាលបណ្ថោកតម្លៃ

បាត់ដំបង | 27 Mar 2017 21:19 | ដោយ៖ លំអង | ផ្សាយក្នុង៖ ព័ត៌មានកសិកម្ម| មើល៖ 229 | មតិ៖ 0
 

ដំណាំ​ស្ពៃ​ខាត់ណា រាប់ពាន់​គីឡូ ត្រូវ​ក្រុម​ឈ្មួញ​បន្ថោក​តម្លៃ តាមតែ​មាត់​របស់​ពួកគេ រីឯ​អាជ្ញាធរ​ជំនាញ ក៏​គ្មាន​គិតគូរ​អំពី​ទីផ្សារ​កសិផល ក្នុងស្រុក​បន្តិច​ណា​សោះ ស្ពៃ​ខាត់ណា​ឬ​ដំណាំ​គ្រប់​ប្រភេទ ដែលជា​ផលិតផល​ក្នុងស្រុក ចុះថោក ពលរដ្ឋ​ខ្មែរ​អស់សង្ឃឹម និង​គ្មាន​ជំនឿរ​ចិត្ត ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នោះឡើយ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិនដែល​បានឃើញ មន្ត្រី​ជំនាញ​ទាំងនោះ ចុះ​ធ្វើ​ការណែនាំ​ពលរដ្ឋ អំពី​ការងារ​កសិកម្ម និង​រក​ទីផ្សា សម្រាប់​កសិផល សម្រាប់​ប្រជាកសិករ​នោះឡើយ ។​

​អ្នកស្រី ម្នាក់ ឈ្មោះ ឆន សារិន​អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​អ្នក​ដាំ​ដំណាំ វិលជុំ​ជាច្រើន​ប្រភេទ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កា​ត​ចំការ​សំរោង ក្រុង​/​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុមគ្រួសា​របស់គាត់​និង​អ្នក​ក្នុងភូមិ​ទាំងមូល ក៏ដូចជា​រូបគាត់ បច្ចុប្បន្ន​មាន​ដីចំការ ប្រមាណ​ជាង​២​រ៉ៃ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មានមុខរ​បរជា​អ្នកធ្វើ​ដំណាំ ដូចជា ស្ពៃ​គ្រប់​ប្រភេទ​និង​ជី​មួយចំនួន​ផងដែរ ។​

​អ្នកស្រី សារិន បាន​បន្តថា ចំពោះ​ស្ពៃ​ខាត់ណា គាត់​ដែល​គាត់​កាត់​នេះ​ត្រូវបាន​មូ​យ​គេ​បាន​កុ​ម៉​ង​ឲ្យ​កាត់​ទៅតាម​តម្រូវការ​របស់​ឈ្មួញ​ត្រឹម​១​រយ​កី​ឡូ​ក្រាម​ឬ​ជាង​១​រយ​កី​ឡូ​ក្រាម​តែប៉ុណ្ណោះ​សម្រាប់​ការ​កាត់​ម្តងៗ​រីឯ​តម្លៃ​វិញ​មិន​ទៀងទាត់​នោះទេ​បើ​ប៉ុន្មាន​ថ្ងៃមុន​លក់បាន​ត្រឹមតែ​៥-៦​រយ​រៀល​តែប៉ុណ្ណោះ​ក្នុង​មួយ​កី​ឡូ​ក្រាម​ទើបតែ​ប៉ុន្មាន​ថ្ងៃនេះ​លក់បាន​១​ពាន់​រៀល​ក្នុង​មួយ​កី​ឡូ​ក្រាម ។​

​អ្នកស្រី​បន្តថា បើ​តម្លៃ​តែ​របៀបនេះ​តើ​ប្រជាកសិករ​ខ្មែរ​អាចរ​ស់បាន​ឬទេ​?​ណាមួយ​ក្នុង​ការធ្វើ​ចំការ​ស្ពៃ​គ្រប់​ប្រភេទ​រួមទាំង​ជី​ផង​នោះ​នេះ​ពួកគាត់​ត្រូវ​ជំពាក់​បំណុល​ធនាគា​គេ​ទៀត អ្នកស្រី​សុំ​អំពាវនាវ​ដល់​មន្ទីរជំនាញ​សូមមេត្តា​ជួយ​រក​ទីផ្សា​ដល់​កសិផល​ខ្មែរ​ផង​បើ​ពុំ​នោះទេ ប្រជាពលរដ្ឋ​ខ្មែរ​ប្រា​ដក​ត្រូវ​ចំណាកស្រុក​ជាក់​ពុំ​ខាត​នោះឡើយ ៕​

 
ខាត់ណាបានផល ឈ្មួញកណ្តាលបណ្ថោកតម្លៃ
 
ខាត់ណាបានផល ឈ្មួញកណ្តាលបណ្ថោកតម្លៃ
 
ខាត់ណាបានផល ឈ្មួញកណ្តាលបណ្ថោកតម្លៃ
 
 
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

អត្ថបទថ្មីៗ​ដែលទាក់ទងទៅនឹងព័ត៌មាននេះ

 

បញ្ជេញមតិ

បណ្តំុសារព័ត៌មាន
លិខិតមិត្តអ្នកអាន
ព័ត៌មានដកស្រង់ចេញពីគេហទំព័រ
សង្ខេបព័ត៌មានប្រចាំខែ
CDR Town
 
 
កាសែត​អេឡិ​ច​ត្រូនិច
 

ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

 
 
 
Flag Counter
 
 
 
ព័ត៌មានថ្មីៗ
ទៅលើ
Message sent.
Thank you!